» អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម » ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម! » ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ » កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​? » រូបសំណាក​សេះ​សមុទ្ទ​នៅ​ក្រុង​កំពត នឹង​សម្ពោធ​ជា​ផ្លូវការ​f​ថ្ងៃទី​១០ ខែមេសា​ » វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 517 នាក់

ម្សិលមិញ 9706 នាក់

សរុប 14078760 នាក់

លោក​សឿន ឌី ជា​ទាហាន​ពិត ឬ​ទាហាន​ប៉ម​សុំ​ក្រសួងការពារជាតិ​ជួយ​មើល​ផង !


​បន្ទាយមានជ័យ​៖​លោក​សឿន ឌី ត្រូវបាន​ពលរដ្ឋ​នៅ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ឆ្ងល់​និង​ដាក់​ការ​​សង្ស័យថា មិនដឹង​ជា​តួនាទី​អ្វី​ពិតប្រាកដ​នោះទេ ។​ម្តង​គេ​ថា​នៅ​កង​អង្គរក្ស ម្តងថា​ជា​ទាហាន​ប្រាប់​គេ​ថា​ផ្កាយ​មួយ ជួន​ថា​ផ្កាយ​ពីរ ។​តែ​អ្វី​ជាសំខាន់​គាត់​យក​តួនាទី​ដេ​ី​រ​កាង​និង គម្រាម​ពលរដ្ឋ​ស្លូតត្រង់ សូម​ក្រសួងការពារជាតិ មេត្តាជួយ​ស្រាវជ្រាវ​ផង​ទាន​។a cheat dy

​ប្រភព​ប្រជា​ពល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់ថា ឈ្មោះ​សឿន ឌី នេះ​អោយតែ​អ្នកស្រុក​​មង្គល​បូរី ណា​មានរឿង​អី គឺ​គេ​ចេញមុខ​កាង​ទាំង​​អស់ ដោយ​ប្រេ​ី​អំណាច យក​តួនាទី​គម្រាម​គេ​។​ជាក់ស្តែង​ដូច​ករណី​រឿង​ជំលោះ​ដីធ្លី រវាង​លោក​មឿ​ន ឡឹង និង​លោក​អាន ង៉ា គឺ​ដោយសារ​តែមាន​បុគ្គល​សឿន ឌី ជា​អ្នកកាង​ពីក្រោយ​ខ្នង​លោក​អាន ង៉ា ទើប​មាន​បញ្ហា​ក្តី​​ក្តាំ​គ្នា​ដល់​តុលាការ​។​លោក​មឿ​ន ឡឹង បាន​និយាយថា នេះ​មកពី​បុគ្គល​ឈ្មោះ​សឿន ឌី ជា​អ្នកកាង​ពីក្រោយ​ឈ្មោះ​អាន ង៉ា យ៉ាង​ជាក់ច្បាស់ ព្រោះ​សឿន ឌី ធ្លាប់​អោយ​អាជ្ញាធរ មក​ហៅ​គាត់​ជា​ច្រើន​លើ​​ដើម្បី​ច​ចារ​សម្រួល អោយ​ដោះស្រាយ​លុយ​ទៅ​​ឈ្មោះ​អាន ង៉ា ២០​ម៉ឺ​បាត ឬ​អោយ​ចែក​ដី​គ្នា ។

លោកសឿន ឌី ប្រើពាក្យ​ថា​បើសម្រួល​មិនត្រូវ​​រឿងនេះ​គេ​មិនអោយ​ចប់​ទេ ម្យ៉ាងវិញទៀត​សឿន ឌី និយាយថា បើនេះ​ជា​រឿង​គេ មឿ​ន ឡឹង មិនអាច​ឈ្នះ​គេ​ឡើយ​។​ក្រោយពេល​តុលាការ​កោះហៅ​ឈ្មោះ​អាន ង៉ា គឺមាន​ឈ្មោះ​សឿន ឌី ចេញមុខ​មកអោយ​មេភូមិ​​មេឃុំ និង​មេ​ប៉ុស្តិ៍​ចំណោម ជួយ​ធ្វេ​ី​ប្លង់​ដឺ​អោយឈ្មោះ​អាន ង៉ា ដេ​ី​ម្បី​មាន​ឯកសារ សម្រាប់​បង្ហាញ​តុលាការ តែ​គ្មាន​ន​ណា​ហ៊ាន​ធ្វើ។

​ប្រភព​និយាយថា ឈ្មោះ​សឿន ឌី គឺ​គេ​មាន​ផ្កាយ​ពីរ​ម្នាក់ទៀត នៅ​ពី​ក្រោយខ្នង ទើប​គេ​ហ៊ា​​ន​ធ្វើព្យុះ​ធ្វើភ្លៀង​បាន តែ​នៅ​មិនទាន់​ដឹងថា​ជាន​ណា​នៅ​ឡេ​ី​យ​ទេ ។ អ្នកស្រុក​ថា​នៅពេល​ផឹក​ស៊ី សឿន ឌី តែង​បញ្ចេញ​កាំភ្លើងខ្លី​នៅ​នឹង​ចង្កេះ​បង្អួត​គេ​។​នាយទាហាន​ម្នា​ក់នៅ​ក្រសួងការពារជាតិ ដែល​សុំ​មិន​ញ្ចេ​ញ​ឈ្មោះ បាន​មានប្រសាសន៍ថា បើលោក​សឿន ឌី មិនមែនជា​ទាហាន ឬ​កង​អង្គ​ពិតប្រាកដ​គឺ​ត្រូវ​មានទោស តែ​បើគាត់​មាន​តួនាទី​​និង​មាន​អង្គភាព​ត្រឹមត្រូវ ក៍​មិនអាច​ប្រេ​ី​តួនាទី​រប​​ស់​ខ្លួន យកទៅ​ដើរ​កាង​រឿង ឬ​គម្រាមកំហែង​អ្នក​​ណា​នោះទេ ម្យ៉ាងទៀត​ប្រធាន​អង្គភាព មិនអាច​​បញ្ជា​ប៉េ​សកម្ម អោយ​ដេ​ី​រ​ធ្វេ​ី​ការខុស​តួនាទី​ដែរ​។

​បេ​ី​តាម​សំដី​អ្នកភូមិ​កំ​ណើតរបស់​សឿន ឌី បានបញ្ជាក់​អោយដឹងថា ពីមុន​ជា​ក្មេងស្ទាវ ក្អោ​ង​ក្អាង សំដី​បាន មិនសូវ​ដឹង​ខុសត្រូវ​ទាប​ខ្ពស់ ទេ​ស្រាប់តែ​បាត់​មុខ ប៉ុន្មាន​ឆ្នាំ​សោះ ម្តេច​ធ្វើការ​ធំ​ឡើង​ផ្កាយ​លឿន​ម្លេះ​?​។​អង្គភាព​សារ​ពត៍​មាន​យើង​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​លោក​សឿន​ឌី​បាន​នៅឡើយ​ទេ​ទាក់ទង​ការចោទប្រកាន់​នេះ​។​សង្ឃឹមថា​លោក​សឿន​ឌី​នឹង​ពន្យល់​៕a cheat dy1 a cheat dy2 a cheat dy3