» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7604 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697775 នាក់

កម្ពុជា បញ្ជូន​វិវាទ​នៅ​តំបន់​មុំ​បី​, ប្រាសាទតាមាន់ធំ​, តា​មាន់​តូច និង​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​រួចហើយ​មិនដឹងថា​តើ​ការចរចារ​ទៅរួច​ដែរ​ឬ​អត់​?


​ភ្នំពេញ​៖ ដោយ​មិន​បង្អង់​យូរ​ឡើយ រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ​ពី​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា បាន​បញ្ជូន​វិវាទ​រវាង​កម្ពុជា​-​ថៃ នៅ​តំបន់​មុំ​បី​, ប្រាសាទតាមាន់ធំ​, ប្រាសាទ​តា​មាន់​តុ​ច និង​ប្រសាទ​តា​ក្របី ទៅកាន់​តុលាការ​យុត្តិធម៌​អន្ដរជាតិ (ICJ) រួចរាល់​ហើយ​កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២៥​កន្លងទៅ​។​​នេះ​បើតាម​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា។a manet icj 

​មូលហេតុ​គឺថា តំបន់​ទាំង​បួន​នេះ​នៅតែ​មិនទាន់​ដាច់ស្រេច និង​មាន​ភាព​រសើប​ជា​យូរយារ​ណាស់​មកហើយ ដែល​អាច​បង្ក​នូវ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​មិនមាន​ការដោះស្រាយ​នោះទេ​។​​ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ និង​ដើម្បី​ផលប្រយោជន៍ នៃ​ការធានាបាន​នូវ​ដំណោះស្រាយ មួយ​ដោយ​យុត្តិធម៌ មិន​លម្អៀង និង​យូរអង្វែង នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប​ញ្ចូ​ន​វិវាទ​នៅ​តំបន់​ដែលមាន​ភាព​រសើប​ចំនួន​បួន គឺ តំបន់​មុំ​បី ប្រាសាទតាមាន់ធំ ប្រាសាទ​តា មាន់​តូច និង​ប្រាសាទ​តា​ក្របី ទៅ​តុលាការ ICJ នៅ​ទី​ក្រុងឡាអេ​។​
​ការសម្រេច​នេះ​ទទួលបាន​ការគាំទ្រ​ជា​ឯកច្ឆន្ទ ពី​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា លើក​ទី​១ »​។​

​ស្របពេល​នៃ​ការបន្ត​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់​នៅ​តុលាការ ICJ រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្តេ​ជ្ញ​ចិត្ត​បន្ត​ការសន្ទនា និង​ច្រក​ការទូត កម្ពុជា នឹង​បន្ត​ចូលរួម​រក​ដំណោះស្រាយ​តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី ដែលមាន​ស្រាប់ ហើយនឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ នៃ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល ព្រំដែន​គោក (JBC) នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​។ ទោះជា​យ៉ាងនេះ​ក្តី ដោយសារ​មានការ​បញ្ជូន​វិវាទ​ខាងលើ​ទៅ​តុលាការ ICJ នោះ ករណី​តំបន់​ទាំង​បួន​ខាងលើ​នឹងមិន​ត្រូវបាន ដាក់បញ្ចូល​ក្នុង​របៀបវារៈ នៃ​សម័យប្រជុំ JBC នាពេល​ខាងមុខនេះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​សង្ឃឹមថា ប្រទេស​ថៃ​នឹង​សហការ​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​តុលាការ ICJ ក្នុង​ស្មារតី​យុត្តិធម៌ ការកសាង​ទំនុកចិត្ត មិត្តភាព​យូរអង្វែង និង​ភាពជា​អ្នកជិតខាង​ល្អ​។ កម្ពុជា​បាន​ត្រៀមខ្លួន បន្ត​កិច្ចដំណើរការ​នេះ ដោយ​ឯករាជ្យ​ម្ចាស់ការ ក្នុងករណី​ដែល​មិនមាន​កិច្ចសហការ​ណាមួយ​។​បើ​យោងតាម​សេចក្តីថ្លែងការណ៍​នេះ​គេ​មិនដឹងថា​តើ​កិច្ចប្រជុំ​(JBC) នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រាជធានី​ភ្នំពេញ​អាច​នឹង​ដំណើរការ​ទៅបាន​ដែរ​ឬ​យ៉ាងណា​នោះទេ​។​ថ្ងៃទី​៥​ឧសភា​នេះ​គេ​បានឃើញ​មាន​រូបថត​ជួបគ្នារ​វា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ​សីហា​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​និង​លោក​រដ្ឋមន្ត្រី​ការពា​ជាតិ​ថៃ​លោក​ភុំ​ថាំ​វេ​ឆៃ​យ៉ា​ឆៃ​( Phumtham Wechayachai) ។​តែ​គេ​មិនទាន់មាន​សេចក្តីរាយការណ៍​ចេញពី​កិច្ចប្រជុំ​នោះទេ​។​តែ​គេ​ជឿថា​វា​ជា​សកម្មភាព​ពិភាក្សា​ជំ​ហ៊ាន​ដំបូង​មុននឹង​មាន​កិច្ចប្រជុំ​(JBC) នៅ​ថ្ងៃទី​១៤ ខែមិថុនា​។​បើ​មិនមាន​ការសម្របសម្រួល​ជជ ជែក​គ្នា​ហើយ​ភាគី​កម្ពុជា​យើង​ធ្វើតាម​សេចក្តីថ្លែងការណ៍​ខាងលើ​គេ​ជឿថា​កិច្ចប្រជុំ​អាច​បរាជ័យ​។​បើ​វា​បរាជ័យ​តើ​នឹងមាន​អ្វី​កើតឡើង​នៅតាម​ព្រុំដែន​ក្នុងពេលដែល​កង​ទ​ព័​ប្រទេស​ទាំងពីរ​កំពុង​ប្រឈមមុខ​ដាក់គ្នា​រួចហើយ​?​។​

​គួរ​ជ្រាបថា បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​ប្រកាស​ជំហរ​ផ្លូវការ​ក្នុង​ការយក​បញ្ហា​ព្រំដែន​ប្តឹងទៅ ICJ ក្រុម​ជាតិនិយម​ថៃ​បាន​ចេញមក​ប្រតិកម្ម​តវ៉ា​នៅតាម​ស្ថាប័ន​រដ្ឋាភិបាល​នានា​របស់​ថៃ​នៅ​ថ្ងៃទី​៥​មិថុនា​នេះ​។ តាមរយៈ​ការចុះផ្សាយ​របស់​កាសែត​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃទី​៥ មិថុនា​ដដែល រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក Phumtham Wechayachai បាន​អះអាងថា កងទ័ព​ថៃ​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការបិទ​ព្រំដែន​របស់ខ្លួន ប្រសិនបើ​គណៈកម្មការ JBC មិន​ទទួលបាន​លទ្ធផល​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​រូបនេះ​បាន​ព្រមាន​ដែរ​ថា ប្រសិនបើ​ច្បាប់អាជ្ញាសឹក​ត្រូវបាន​ប្រកាស​ក្នុង​ស្ថានការណ៍​បច្ចុប្បន្ននេះ មេបញ្ជាការ​នៃ​តំបន់ ២ គឺជា​អ្នកសម្រេច​ថា​តើ​នឹងត្រូវ​បិទ​ច្រកព្រំដែន​នៅ​តំបន់​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​កម្ពុជា ឬ​យ៉ាងណា​។ គួរ​ដឹង​ដែរ​ថា ការប៉ះទង្គិច​ដោយ​អាវុធ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ នាពេលនេះ​ត្រូវបាន​គេ​មើលឃើញថា​កើតមាន​ដោយសារ​ភាពមិនច្បាស់លាស់​នៃ​ស្ថានការណ៍​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​៕a manet icj1 a manet icj2 a tea thai a tea thai1 
​