» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9018 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699189 នាក់

ហ្មដំរី​ថៃ ត្រូវ​ប៉ូលិស​ចោទប្រកាន់ ជុំវិញ​ករណី​ស្លាប់​អ្នកទេសចរ​អេ​ស្ប៉ា​ញ ដោយសារតែ​សត្វ​ដំរី


​ប្រទេស​ថៃ​៖ នៅ​ថ្ងៃ​ពុធ ទី​៨ ខែមករា​នេះ ប៉ូលិស​ថៃ បាន​ចោទប្រកាន់​ហ្មដំរី​ម្នាក់ បន្ទាប់ពី​សត្វ​ដំរី​មួយ​ក្បាល ធ្វើឱ្យ​អ្នកទេសចរ​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​ស្លាប់ នៅឯ​ភាគខាងត្បូង​ប្រទេស​ថៃ កាលពី​សប្តាហ៍​មុន​។ ទីភ្នាក់ងារសារព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​៖a elefen kill 

​ស្ត្រី​ជនជាតិ​អេ​ស្ប៉ា​ញ អាយុ ២៣​ឆ្នាំ​បាន​បាត់បង់​ជីវិត ក្រោយពី​ដំរីចុះប្រេង​មួយ​ក្បាល វាយប្រហារ​រូបនាង​ជាមួយនិង​ភ្លុក​របស់​វា នៅឯ​មណ្ឌល​ថែទាំ​សត្វ​ដំរី Koh Yao ក្នុង​ខេត្ត Phang Nga​។ ប៉ូលិស ចោទប្រកាន់​ហ្មដំរី​នោះ​ថា មានការ​ធ្វេសប្រហែស និង​មិនបាន​ទប់ស្កាត់ ឧប្បត្តិហេតុ​ដ៏​គ្រោះថ្នាក់​នេះ​ទាន់ពេល​។ លោក Jaran Bangprasert មេ​ប៉ូលិស​ក្នុង​តំបន់ បាន​ប្រាប់ AFP យ៉ាង​ដូច្នេះ​ថា «​យើង​ចោទប្រកាន់​គាត់ (​ហ្មដំរី​) ពី​ការធ្វេសប្រហែស​បណ្ដាលឱ្យ​មាន​មនុស្ស​ស្លាប់ ហើយ​គាត់​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​»​។​

​គួរ​បញ្ជាក់ថា ហ្មដំរី នៅ​មណ្ឌល​ថែទាំ Koh Yao នេះ ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា ជា​ជនជាតិ​ថៃ មាន​អាយុ ៣៨​ឆ្នាំ ហើយ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ពិន័យ​ជា​ប្រាក់ ២០០ ០០០​បាត (៥ ៧០០​ដុល្លារ​) ប្រសិនបើ​រកឃើញថា មានទោស​កំហុស​៕

​