» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4769 នាក់

ម្សិលមិញ 9706 នាក់

សរុប 14083012 នាក់

រឿងក្តី​លោកសង្ឃ​ដណ្តើម​ប្រពន្ធ​ពូ​តារាចម្រៀង​ជុំ​លី​ណូ​និង​ប្រើ​ហឹ​ង្សា​លើ​កូនចុង​ចប់​ត្រឹម​ចាប់​ដាក់គុក​បន្ទាប់ពី​អូសបន្លាយ​៥​ឆ្នាំ​

 

​ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០ បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន​ទណ្ឌិត​លេខ 015 អ​.​យ​.​ឃ ចុះ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល បង្គាប់​ឲ្យ​ស្រាវជ្រាវ​រក​ចាប់​ទណ្ឌិត ០១​រូប​ឈ្មោះ ភុំ មុនី​រ័ត្ន ជា​អតីត​ជា​ព្រះសង្ឃ​ល្បីឈ្មោះ​ដាក់ពន្ធនាគារ​បន្ទាប់ពី​បានអូសបន្លាយ​ជាង​៥​ឆ្នាំ​ក្នុង​រឿង ឃុ​ប​ឃឹ​ត​លួច​យកប្រពន្ធ​របស់​ឪពុកមា​តារាចម្រៀង ជុំ លី​ណូ និង​បាន​ប្រើ​ហឹ​ង្សា​លើ​កូនចុង ដែលជា​អ​និតិ​ជន ដែល​ត្រូវបាន​តុលាការ​បី​ថ្នាក់ សម្រេច ផ្តន្ទាទោស ជនជាប់ចោទ ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​២​ឆ្នាំ​៦​ខែ ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល និង​សង​សំណង​រដ្ឋប្បវេណី​និង​សំណង​ជម្ងឺ​ចិត្ត ចំនួន​១២​លាន​រៀល ទៅ​ដើមបណ្តឹង​។​a chum lyno1 

​រឿង​អតីត​សង្ឃ​ល្បី​មួយអង្គ​ឈ្មោះ ភុំ មុនី​រ័ត្ន ឃុ​ប​ឃឹ​ត​គ្នា​ស៊ីដាច់​ប្រពន្ធ​លោក មាស ឡេង ដែលជា​ឪពុកមា របស់​តារាចម្រៀង ជុំ លី​ណូ បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៥ ។ បើតាម​លោក​មាស​ឡេង​ជា​ប្តី​ដើម​បាន​ឲ្យ​ដឹងថា ប្រពន្ធ​គាត់​បាន​សុំ​ធ្វើលិខិត​លែងលះ​ម្តង​ហើយ​ម្តងទៀត ដោយ​ប្រាប់ថា​ដើម្បី​រក​អ្នក​មក​ការ​និង​ធានា​យក​កូន​ទៅ​នៅ​អូស្ត្រាលី ទោះបី​លោក​ហាមឃាត់​យ៉ាងណា​ក៏​នាង​មិន​ព្រម ទើប​លោក​សម្រេចចិត្ត​ផ្តិតមេដៃ​លែងលះ​ប្រគល់​កូន​ទាំងបី​ឲ្យ​ទៅ​ម្តាយ​ជា​អ្នកគ្រប់គ្រង​។​

បន្ទាប់ពី​លោក​បាន​ផ្តិតមេដៃ​លែងលះ​ប្រពន្ធ​បាន​៣​ខែ​សង្ឃ​ឈ្មោះ ភុំ មុន្នី​រ័ត្ន អង្គ​នោះ ក៏បាន​សឹក មក​រៀបការ​ជាមួយ​ប្រពន្ធ​ខ្លួន​តែម្តង​ដោយ​មិនដឹងថា​បាន​លួច​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​របស់ខ្លួន តាំងពី​នៅ​ជា​សង្ឃ​នោះឡើយ​។ កូនស្រី​០២​រូប និង​កូនប្រុស​០១​រូប ដែល​លោក មាស ឡេង បានប្រគល់​ឲ្យ​ទៅ​ម្តាយ​គ្រប់គ្រង គឺ​សុទ្ធ​តែមាន​អាយុ​តិចជាង​១២​ឆ្នាំ អំឡុងពេល រស់នៅ​ជាមួយ​ឪពុកចុង រយៈពេល​១​ឆ្នាំ កូនស្រី​ទាំង​០២​របស់លោក ត្រូវបាន​ឪពុកចុង​មានឈ្មោះ ភុំ មុនី​រ័ត្ន បានធ្វើ​ទារុណកម្ម​ជាច្រើនលើក ហើយ​មាន​សភាព​ធ្ងន់ធ្ងរ បង្ក​ស្លាកស្នាម​លើ​រាងកាយ ។

ក្រោយពេល​ដឹងថា ប្ដី​ចុង​អតីត​ភរិយា​របស់លោក ធ្វើ​ទារុណកម្ម​លើ​កូនស្រី​យ៉ាងធ្ងន់ធ្ងរ ហើយ​លោក​មាន​ទាំង​ភស្តុតាង និង​សាក្សី​ទៀត​នោះ លោក​យក​កូន​វិញ​ហើយក៏​បានដាក់​ពាក្យ​ប្ដឹង​ទាមទារ​សិទ្ធិ គ្រប់គ្រង​ចិញ្ចឹម​កូន​ទាំង​៣​មកវិញ​។ នៅពេលដែល​លោក​ប្ដឹង​ទាមទារ សិទ្ធិ​គ្រប់គ្រង​កូន​ទាំង​៣​មកវិញ​នោះ ស្រាប់តែ​ខាង​អតីត​ភរិយា​និង​ប្ដី​ចុង បាន​ប្ដឹង​លោក​ពីបទ ពង្រត់​និង​បង្ខាំង មនុស្ស​ខុសច្បាប់ ទៅកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដោយ​សំណូមពរ​ឲ្យ​លោក​ជាប់គុក និង​ទាមទារ​ឲ្យ​សង​ជម្ងឺ​ចិត្ត​១០​ម៉ឺន​ដុល្លារ​ទៀតផង​។​

​រឿងក្តី​នេះ​បានអូសបន្លាយ​រហូតដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច ដោយបាន​កាត់ក្ដី​ឲ្យ​ជនជាប់ចោទ​ឈ្មោះ ភុំ មុនី​រ័ត្ន អតីត​ជា​ព្រះសង្ឃ​ល្បីឈ្មោះ ក្នុង​សំណុំរឿង​ប្រើ​អំពើហិង្សា លើ​អ​និតិ​ជន ដោយ​តុលាការ​បាន​កាត់​ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​២​ឆ្នាំ​៦​ខែ ពិន័យ​ជា​ប្រាក់​៤​លាន​រៀល និង​សង​សំណង​រដ្ឋប្បវេណី​និង​សំណង​ជម្ងឺ​ចិត្ត ចំនួន​១២​លាន​រៀល ទៅ​ដើមបណ្តឹង​។ ប៉ុន្តែ​សាលក្រម មិន​ត្រូវបាន​អនុវត្ត​ទេ​ដោយ​ជនជាប់ចោទ ភុំ មុនី​រ័ត្ន បានដាក់​ពាក្យ​ប្ដឹងទៅ​ឧទ្ធរណ៍​បន្តទៀត​។​

​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ភ្នំពេញ បានប្រកាស​ជា​សាធារណៈ ដោយ​វិនិច្ឆ័យ​សេចក្តី​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ ជនជាប់ចោទ ភុំ មុនី​រ័ត្ន ក៏​បន្ត​ប្តឹង​សាទុក្ខ ទៅ​តុលាការ​កំពូល​ថែមទៀត​។​​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ តុលាការ​កំពូល បានប្រកាស​សាវ​នា​ការ​ជា​សាធារណៈ និង តម្កល់​សាលដីកា​ព្រហ្មទណ្ឌ របស់​សាលាឧទ្ធរណ៍​ភ្នំពេញ ទុកជាបានការ​ពេញ​ទាំងមូល​ដដែល​។​

​បើទោះបីជា តុលាការ​ទាំងបី​ថ្នាក់ បានសម្រេច​ឲ្យ​លោក មាស ឡេង ឈ្នះក្តី​ក៏ដោយ តែ​ទណ្ឌិត​ឈ្មោះ ភុំ មុនី​រ័ត្ន នៅតែមាន​សេរីភាព​ជាធម្មតា និង​បាន​បង្ហោះ​សារ​ឌឺដង​តាមរយះ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទៅកាន់​ដើមបណ្តឹង​ទៀតផង ទើប​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០ មេធាវី​តំណាង​ដោយ​អណ​ត្តិ​របស់លោក មាស ឡេង បានដាក់​ពាក្យស្នើសុំ​ដីកា​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត ភុំ មុនី​រ័ត្ន នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ឃុំខ្លួន ទណ្ឌិត ភុំ មុន្នី​រ័ត្ន ប្រគល់ជូន​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត​រូបនេះ​រហូត​បានសម្រេច និង​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគា​រ ដើម្បី​អនុវត្ត​ទោស​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០២០ នេះ​រួចហើយ​។​គេ​មិនទាន់​ដឹងថា​តើ​ក្រោយពី​ចាប់​គូប្រឆាំង​ដ​ណ្ត​ម​ប្រពន្ធ​ដាក់គុក​តើ​លោក​មាស​ឡេង​និង​ប្រពន្ធ​ដោះស្រាយ​គ្នា​តាមរបៀប​ណា​នោះ​នៅឡើយ​៕a chum lyno2 chum lino10 chum lino6 chum lino10 chum lino2 chum lino4 chum lino8