» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5385 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695556 នាក់

ឆេះ​ផ្ទះ​ផលិត​សាច់​ប៉ា​តេស​ម្លា​ប់ម​នុស្ស​៤​នាក់​បំផ្លាញ​សម្ភារៈ​ជាច្រើន​!

 

​ភ្នំពេញ​៖​គ្រោះ​អគ្គីភ័យ​មួយ​ដែល​បានកើត​ឡើង នៅវេលា​ម៉ោង​៤​ទាបភ្លឺ ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ផ្ទះ​លេខ​៤៤-៤៦ ផ្លូវ​លេខ​២០០ ក្រុម​០២ ភូមិ​១ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួសស្រាល​ម្នាក់ ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន​។​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹងថា ផ្ទះ​នេះ​មាន​ម្ចាស់​ឈ្មោះ ហុក ពេជ្រ​ហឿន ភេទ​ប្រុស អាយុ​៤២​ឆាំ្ន ជា​អា​ជីក​រលក់​សាច់​ប៉ា​តេ​។a fire pater 

មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ ត្រូវបាន​មន្ដ្រី​ជំនាញ​អះអាងថា ដោយសារ​ឆ្លង​ចរន្ដអគ្គិសនី​។ មនុស្ស​៤​នាក់​ដែល​ទទួលមរណភាព​នោះ រួមមាន​៖ ទី​១៖ ឈ្មោះ សម្បត្តិ បញ្ញា អាយុ​១៨​ឆ្នាំ​, ទី​២៖ ឈ្មោះ ផុន ដាវី អាយុ​១៩​ឆ្នាំ​, ទី​៣៖ ឈ្មោះ ផុន ដា​វីត អាយុ​១៨​ឆ្នាំ និង​ទី​៤៖ ឈ្មោះ លី អាយុ​១៨​ឆ្នាំ ដែល​ពួកគេ​សុទ្ធតែជា​កម្មករ​បម្រើកា​រងារ​ក្នុងផ្ទះ​រងគ្រោះ​។ ដោយឡែក មន្ដ្រី​កិច្ចសន្យា​អគ្គិភ័យ​ម្នាក់ ក៏បាន​រងរបួស​ក្នុង​ហេតុការណ៍​នេះ​ផងដែរ ឈ្មោះ ម៉ូ​ច សីហា អាយុ​២៤​ឆ្នាំ​។​

ក្នុង​ហេតុការណ៍​អកុសល​មួយ​នេះ បាន​បំផ្លាញ​ផ្ទះ​ជាន់​ផ្ទាល់​ដី ទំហំ​៨​ម៉ែត្រ គុណ​២២​ម៉ែត្រ អស់ទាំង​ស្រុង រួមទាំង​ឆេះ​សម្ភារ​ផ្សេងៗ​ទៀត​ដូចជា ឆេះ​រថយន្ត Ford Willdrak ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2BB-8233 ចំនួន 01​គ្រឿង​, ឆេះ​រថយន្ត Luxus 330 ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ​2AL-1158 ចំនួន 01​គ្រឿង​, ឆេះ​ម៉ូតូ​សរុប​ចំនួន 07​គ្រឿង និង​ពុំបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន​៣៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​៣៨​ឡាន និង​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​ឡាន ទើប​រលត់​ទាំងស្រុង នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១៕a fire pater a fire pater1 a fire pater1 
​