» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4546 នាក់

ម្សិលមិញ 5304 នាក់

សរុប 14144072 នាក់

មូលហេតុ​ឆេះ​រោងចក្រ​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល​គឺ​ផ្តើម​ពី​ការឆ្លង​ចរន្ដអគ្គិសនី​លោកសសុខាសោកស្តាយ

​កណ្ដាល​៖ ទីតាំង​រោងចក្រ​ផលិត​ស្បែកជើង​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ មាន​ម្ចាស់​ឈ្មោះ ប៉ុល​រ៉ា​មី ស៊ីសុផុន អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​ភូមិ​១០ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​ឲ្យ​ដឹងថា​​រោងចក្រ​ផលិត​ស្បែកជើង​មាន​យីហោ អ​.​ជី ហ្វូ​ត​វែ​រ ខេ​ម​បូ​ឌា អ​.​ក ដែលមាន​កម្មករ​ធ្វើការ​ជាង​២​ពាន់​នាក់ ស្ថិតនៅ​ភូមិ​អណ្ដូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ត្រូវបាន​រង​អគ្គិភ័យ នៅវេលា​ម៉ោង​០៤៖៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៤​រហូតដល់​ម៉ោង​៤៖៥០​នាទី​ទាបភ្លឺ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤ ទើប​កម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​ទាំងស្រុង​។a fire shoe

កម្លាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បានចេញ​ជួយ​អន្ដរាគមន៍​សង្គ្រោះ ដឹកនាំ​ដោយ លោក​ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​។​​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​ទឹក​អស់ ចំនួន​៥២​ឡាន ដោយ​ក្នុងនោះ​រួមមាន​៖ រថយន្ដ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​, អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​, ស្រុក​ពញាឮ និង​ស្រុក​អង្គស្នួល​, ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​, ខណ្ឌ​ជ្រោយចង្វារ​, រថយន្ត​កោះ​ពេជ្រ​, បុរី​ពិភពថ្មី​, តម្រួត​បទបញ្ជា​, ក្រសួងមហាផ្ទៃ​, បញ្ជាការដ្ឋាន​អង្គរក្ស​, អង្គភាព​១១៧, អង្គភាព​k86, អង្គភាព​911, កងពលតូច​លេខ​៧០, ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ខ្មែរ​បេ​វើ​រ៉េ​ស​ដីស​។​​ចំពោះ​ករណីនេះ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​កម្មករ​ឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បាន​បញ្ជាក់ថា បើទោះបី​គ្រប់គ្រង​បាន​ទាំងស្រុង​យ៉ាងណាក្ដី ប៉ុន្ដែ​កម្លាំង​ជំនាញ​មិនទាន់​ដក​ចេញពី​កន្លែងកើតហេតុ​នោះទេ ពោល​នៅ​បន្ដ​កាយ និង​បាញ់​ពន្លត់ភ្លើង​ដែល​នៅ​សេសសល់​ខាងក្នុង​បន្តទៀត​។ សម្រាប់​ទំហំ​នៃ​ការខូចខាត​វិញ អាគារ​ទំហំ​១០០​ម៉ែត្រ គុណ​២០០​ម៉ែត្រ ចំនួន​២​ខ្នង និង​អាគារ​ទំហំ ១២០​ម៉ែត្រ គុណ​២០០​ម៉ែត្រ ចំនួន​១​ខ្នង ឆេះ​ខូចខាត​ទាំងស្រុង​ដែល​បើ​គោត​ជា​តម្លៃ​រាប់លាន​ដុល្លារ​អាមេរិក​នេះ​មិន​គិតពី​កម្មករ​ជាង​២​ពាន់​នាក់​ត្រូវ​បាត់បង់​ការងារ​នោះទេ​។​

​ទាក់ទង​ករណី​យ៍​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្តែង​នូវ​ការចូលរួម​រំលែក​ទុក្ខលំបាក ដោយ​ក្តី​សោកស្តាយ​ជា​ពន់ពេក​ជាមួយ​ម្ចាស់​រោងចក្រ អ ជី ហ្វ៊​ត​វែ​រ ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ថ្នាក់ដឹកនាំ ព្រមទាំង​កម្មករ កម្មការិនី​ទាំងអស់ ដែល​រងគ្រោះ​ដោយ​ឧប្បទ្ទវហេតុ​គ្រោះ​អគ្គិភ័យ កាលពី​ម៉ោង ៤:៣០​រសៀល ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២៤ បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​សន្ធឹកសន្ធាប់ និង​បាត់បង់​ការងារ​ជាដើម​។​ឆ្លៀត​ក្នុងឱកាស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទូទាំងប្រទេស ត្រូវ​បង្កើន​នូវ​ស្មារតី​ប្រុង​ប្រ​យ​ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ​គ្រប់​ទីកន្លែង ទាំង​នៅក្នុង​ផ្ទះ ផ្សារ សាលារៀន រោងចក្រ សហគ្រាស​អាជីវកម្ម ទីតាំង​សាធារណៈ​ផ្សេងៗ ស្រែ ចម្ការ និង​ព្រៃឈើ ជាដើម ជាពិសេស​ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុងតែ​ស្ថិតក្នុង​រដូវក្ដៅ​។​ក្រៅពីនេះ លោក​ក៏បាន​ណែនាំ​ដល់​កម្លាំង​ពន្លត់​អគ្គិភ័យ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បន្ត​ត្រៀមលក្ខណៈ​ប្រតិបត្តិ​ការផ្ដល់សេវា​ជួយសង្គ្រោះ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា ដើម្បី​រួមគ្នា​សម្រេច​គោលដៅ​រួម គឺ​«​ធ្វើ​អ្វីៗ​ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​»​។​a fire shoe1 a fire shoe2 a fire shoe3 a fire shoe5 a fire shoe6