» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9256 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659763 នាក់

សាលាក្រុង​ហាម​មិន​ឲ្យ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម​សុខា​

 

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង មិន​អនុញ្ញាតឱ្យ​សមាជិកសមាគម​គ្រូបង្រៀន​ឯករាជ្យ​ជួបជុំគ្នា​តវ៉ា​ទាមទារ​ដោះលែង​លោក កឹម សុខា នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩​ខាងមុខ​នេះឡើយ​។​a chhun1 

​ក្នុង​លិខិត​ឆ្លើយតប​សំណើ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ការ​ពុំ​អនុញ្ញាត​នេះ​ដោយសារតែ​សកម្មភាព​នេះ​ប្រឆាំងនឹង​សាលដីការ​របស់​តុលាការ​កំពូល និង​រំលោភ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​។​​លោក ឃួ​ង ស្រេង បានបញ្ជាក់​ទៀតថា ក្នុងករណី​មានការ​រឹងទទឹង​បន្ត​ជួបជុំ​បំពាន​លើ​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ហើយ​អ្នកដឹកនាំ​ការជួបជុំ​នេះ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​សូមបញ្ជាក់ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែលមាន​លោក រ៉ុង ឈុន ជាទី​ប្រឹក្សា​សមាគម លោកស្រី អ៊ុក ឆា​យ៉ា​វី ជា​ប្រធាន និង​លោក ឡុង រី​ម ជា​សមាជិក​គណៈកម្មាធិកា​រ​នាយក នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ បានដាក់​លិខិត​ទៅកាន់​អភិបាល​រាជធានី​ភ្នំពេញ ដោយ​ជូនដំណឹង អំពី​ការប្រមូលផ្ដុំ​សម្ដែង​មតិ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​លោក​កឹម សុខា និង​លើកលែងទោស​លោក​សម រង្ស៊ី ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ក្នុង​គោលបំណង​រក្សា​ការងារ​ជូន​កម្មករ​កម្មការិនី​អត់​មាន​ការងារ​ធ្វើ​បន្តទៀត ។ ការប្រមូលផ្ដុំ​និង​មាន​មនុស្ស​ចូលរួម​យ៉ាងតិច ៧២​នាក់ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃត្រង់​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕a chhun a chhun2 

​