» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6001 នាក់

ម្សិលមិញ 5929 នាក់

សរុប 16923665 នាក់

កូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយបន្ទាប់ពីប្រធានាធិបតីប្រកាសដាក់ច្បាប់អាជ្ញាសឹកបាន១ដង្ហើមចង្រឹត

​ប្រទេស​កូរ៉េ​៖​នយោបាយ​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ធ្លាក់ចូល​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរៗ​ក្រោយ​លោក​ប្រធានាធិបតី យុន​សុក​យ៉ឹ​ល​(Yoon Suk Yeol )​ប្រកាស​ច្បាប់អាជ្ញាសឹក ហើយ​ត្បិត​។​​កាលពី​យប់​ថ្ងៃ​អង្គារ ប្រទេស​កូរ៉េខាងត្បូង​បានកើត​ចលាចល​ដោយសារ​ច្បាប់អាជ្ញាសឹក ដោយ​ប្រជាជន​នាំគ្នា​ចេញ​តវ៉ា ហើយ​គេ​ឃើញ​មាន​ទាំង​រថក្រោះ​និង​កង​ទាហាន ដាក់ពង្រាយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​ផងដែរ​។​a korea martial law1 

នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ លោក Yoon និយាយថា វិធានការ​នេះ​គឺ​ចាំបាច់​បំផុត ដើម្បី​ការពារ​ប្រទេស​ពី​កងកម្លាំង​កុ​ម្មុយ​និ​ស្ត​កូរ៉េខាងជើង និង​ដើម្បី​កម្ចាត់​ក្រុម​ប្រឆាំងនឹង​រដ្ឋ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​ដក​កងកម្លាំង​គាំទ្រ​កូរ៉េខាងជើង​ចេញពី​ប្រទេស និង​ដើម្បី​ការពារ​សណ្តាប់ធ្នាប់​រដ្ឋ​ធម្មនុញ្ញ​សេរី​។ លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ងាក​ទៅរក​ច្បាប់អាជ្ញាសឹក​ឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មិន​ដល់​២​ម៉ោង​ផង ច្បាប់​នេះ​ត្រូវបាន​សមាជិក​រដ្ឋសភា​កូរ៉េខាងត្បូង​ចំនួន​១៩០​រូប បោះឆ្នោត​ប្រឆាំង​ហើយ Yoon ក៏​ដក​ច្បាប់​នេះ​ចេញ​វិញ​។​ទោះបីយ៉ាងណា​កា​រស​ម្រេ​ចិត្ត​បែបនេះ​បង្ក​ឲ្យ​មាន​មន្ត្រីជាន់ខ្ពស់​របស់លោក​ជាច្រើនរូប បានស្នើ​សុំលាលែង​ពី​តំណែង​ជា​ទ្រង់ទ្រាយ​ធំ​។​​តាម​ការចុះផ្សាយ​របស់ Korea Herald នៅ​ថ្ងៃ​ពុធ​ទី​៤​ខែធ្នូ​ឆ្នាំ​២០២៤, មន្ត្រី​ធំៗ​នៅ​ការិយាល័យ​ប្រធានាធិបតី រួមទាំង​អគ្គសេនាធិការ​និង​លេខាធិការ​ជាន់ខ្ពស់​ផងដែរ​នោះ សុទ្ធតែ​ស្នើសុំ​លាលែង​ពី​តំណែង​។​

រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក Kim Yong-Hyun នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញមុខ​សុំទោស​ប្រជាជន និង​បានស្នើ​សុំលាលែង​ចេញពី​មុខ​តំណែង ក្រោយ​ជាប់​ពាក់ព័ន្ធ ក្នុងការ​ប្រកាស​ដាក់ចេញ​ច្បាប់អាជ្ញាសឹក ដែល​ទទួល​បរាជ័យ របស់​ប្រធានាធិបតី លោក Yoon Suk Yeol​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​លោក Kim បាន​និយាយ ថា «​ជាដំបូង ខ្ញុំ​សូម​បង្ហាញ​ការ​ស្តាយក្រោយ​ជាខ្លាំង និង​សូម​ទទួលខុសត្រូវ​ទាំងស្រុង សម្រាប់​ភាព​ជ្រួលច្របល់ និង​ក្តី​ព្រួយបារម្ភ ដែល​បាន​បង្កឡើង​ចំពោះ​សាធារណជន​ទាំងអស់ ពាក់ព័ន្ធ​ទៅនឹង​ច្បាប់អាជ្ញាសឹក​... ខ្ញុំ​បានទទួល​ខុសត្រូវ​យ៉ាង​ពេញលេញ សម្រាប់​បញ្ហា​នានា ដែល​ទាក់ទិន​នឹង​ច្បាប់អាជ្ញាសឹក ហើយ​បានដាក់​ពាក្យសុំ​លាលែង​ពី​តំណែង ទៅកាន់​លោក​ប្រធានាធិបតី​»​។ លោក Kim Yong-Hyun ទើបតែ​ឡើងកាន់​តួនាទី​ជា ប្រមុខ​ការពារជាតិ​កូរ៉េខាងត្បូង កាលពី​ខែកញ្ញា ឆ្នាំនេះ ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា ក្រុម​គណបក្សប្រឆាំង​ចំនួន​៦ នា​ថ្ងៃ​ពុធ​នេះ បាន​ដាក់ចេញ​សេចក្តីព្រាង​មួយ សំដៅ​ដំណើរការ​នីតិវិធី​ចោទប្រកាន់​ជា​ផ្លូវការ ដើម្បី​ដកតំណែង​លោក Yoon តែម្តង ស្រប​ពេលដែល បក្សប្រឆាំង​ធំជាងគេ គឺ Democratic Party បានស្នើ​ឱ្យ​លោក Yoon ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង ប្រសិនបើ​មិន​ចង់​ប្រឈមមុខ​ជាមួយ នីតិវិធី​ដកតំណែងរ​បស់​សភា​ទេ​។​

​តាមពិតទៅ​គណបក្សកាន់អំណាច​និង​គណបក្សប្រឆាំង​កូរ៉េខាងត្បូង បាន​ទាស់ទែង​គ្នា​ជា​យូរ​មកហើយ ជាពិសេស​ថ្មីៗ​បំផុត គឺពាក់ព័ន្ធ​ការខ្វែងគំនិត​គ្នា​រឿង​អនុម័ត​កញ្ចប់​ថវិកា​ការពារជាតិ​នៅ​ឆ្នាំក្រោយ និង​ការប្តឹង​ចោទប្រកាន់​គណៈរដ្ឋមន្ត្រី​របស់លោក Yoon ហើយ​អ្វីដែល​សំខាន់បំផុត​គឺ​ជុំវិញ​ការស៊ើបអង្កេត​មិន​ឈប់​ឈរលើ​រឿងអាស្រូវ​នៃ​ការទទួល​សំណូក​អំណោយ​ជា​កាបូប​ដោយ​ភរិយា​របស់លោក​តែម្តង​។

​ក្រោយ​ដក​ច្បាប់អាជ្ញាសឹក​វិញ ស្ថានការណ៍​នៅ​កូរ៉េខាងត្បូង ក៏​មិនទាន់​ធូរស្រាល​ដែរ ដោយមាន​បាតុកម្ម​ទាមទារ​ឲ្យ​លោក Yoon ចុះ​ចេញពី​តំណែង ហើយ​សមាជិក​រដ្ឋសភា​ប្រមាណ​៤០​នាក់ បានប្រកាសថា ពួកគេ​ត្រៀម​រួចរាល់​ហើយ ក្នុងការ​ដាក់ពាក្យ​បណ្តឹង ដើម្បី​ប្តឹង​ចោទប្រកាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​។​សមាជិកសភា​បក្ស​ជំទាស់​ម្នាក់​បានលើកឡើង​ថា លោក​ប្រធានាធិបតី​គួរតែ​ចុះ​ចេញពី​តំណែង​ដោយសារតែ​ធ្វើឱ្យ​ប្រជាជាតិ​ទាំងមូល​មាន​អរិភាព គាត់​មិនគួរ​ស្ថិតនៅ​បន្តទៀត​នោះទេ​។​បន្ទាប់ពី​ព្រឹទ្ធ​ការណ៍​នេះ​ទីផ្សារ​ភាគហ៊ុន​របស់​កូរ៉េខាងត្បូង បាន​ដាំ​ក្បាល​ចុះ​នៅ​ថ្ងៃ​ពុធ​នេះ ។ នេះ​បេ​ី​យោងតាម​ការចេញផ្សាយរ​បស់​ទី​ភ្នា​ក់​សារព័ត៌មាន Reuter​។

​ការប្រកាស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​របស់លោក​ប្រធានាធិបតី យ៉ុ​ន ស៊ុ​ក យ៉ូ​ល បានធ្វើឱ្យ​អ្នកវិនិយោគ​មានការ​ភ្ញាក់ផ្អើល​ដែលនាំឱ្យ​មានការ​លក់​ចេញ​ប័ណ្ណ​ភាគហ៊ុន​យ៉ាងច្រើន ក្នុង​គ្រា​ដែល​តម្លៃ រូបិយប័ណ្ណ​កូរ៉េខាងត្បូង បាន​ឈានដល់​កម្រិត​ទាប​រយៈពេល​ពីរ​ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ប៉ុន្តែ​វា​ត្រឡប់មក​មាន​ស្ថេរភាព​វិញ​នៅ​ថ្ងៃ​ពុធ​នេះ ខណៈដែល​ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន Kospi បាន​បាត់បង់ ១,៤៤% នៅថ្ងៃនេះ​។

​ច្បាប់អាជ្ញាសឹក​របស់​កូរ៉េខាងត្បូង ហាមប្រាម​រាល់​សកម្មភាព​នយោបាយ និង​សភា និង​អនុញ្ញាត​ឱ្យមាន​ការចាប់​ខ្លួន​ដោយ​គ្មាន​ដីកា​)​វា​គឺជា​ការប្រកាស​ច្បាប់អាជ្ញាសឹក​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៤ ទសវត្សរ៍​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​មើលឃើញ​នូវ​ការបញ្ចប់​នៃ​របប​ផ្តាច់ការ​យោធា​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ។ លោក​យូ​ន​( Yoon) ដែល​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ ២០២២ បាន​ស្ថិតក្នុង​ការប្រឈមមុខ​ផ្នែក​នយោបាយ​ជិត​ជាប់​ជាមួយ​គណបក្សប្រឆាំង​ដែល​គ្រប់គ្រង​សភា ហើយ​រដ្ឋាភិបាល​របស់​លោក​បាន​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​ការវាយតម្លៃ​ជា​សាធារណៈ​។​

​នៅក្នុង​សុន្ទរកថា​របស់លោក​ដែល​ប្រកាស​ច្បាប់អាជ្ញាសឹក​កាលពី​ល្ងាច​ថ្ងៃ​អង្គារ លោក Yoon បាន​និយាយថា លោក​កំពុង​ធ្វើ​វិធានការ​ដើម្បី​ការពារ​សាធារណរដ្ឋ​កូរ៉េ​សេរី​ពី​ការគំរាមកំហែង​របស់​កងកម្លាំង​កុ​ម្មុយ​និ​ស្ត​កូរ៉េខាងជើង និង​ដើម្បី​លុបបំបាត់​កងកម្លាំង​ប្រឆាំង​រដ្ឋ​ដែល​គាំទ្រ​កូរ៉េខាងជើង​ដោយ​ឥត​អៀនខ្មាស​ដែល​កំពុង​លួច​ប្លន់​។ សេរីភាព និង​សុភមង្គល​របស់​ប្រជាជន​យើង និង​ដើម្បី​ការពារ​សណ្តាប់ធ្នាប់​រដ្ឋ​ធម្មនុញ្ញ​ដោយ​សេរី​។ តាមរយៈ​ច្បាប់អាជ្ញាសឹក​សង្គ្រោះបន្ទាន់​នេះ ខ្ញុំ​នឹង​កសាង​ឡើងវិញ និង​ការពារ​សាធារណរដ្ឋ​កូរ៉េ​សេរី ដែល​កំពុង​ធ្លាក់​ក្នុងការ​បំផ្លិចបំផ្លាញ​»​។​

​ទាក់ទង​និង​ព្រឹត្តិការណ៍​ខាងលើ​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា បាន​បង្ហោះ​សារ​ទៅកាន់​បងប្អូន​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ថា​៖ សូម​បងប្អូន​សហគម​ន៍​ខ្មែរ​យើង​នៅ​សាធារណរដ្ឋ​កូរ៉េ​មេត្តា​រក្សា​ភាព​ស្ងៀមស្ងាត់​កុំ​ចូលរួម​សកម្មភាព​ប្រមូលផ្តុំ​ណាមួយ​ដែល​អាច​ខុស​ទៅនឹង​ច្បាប់អាជ្ញាសឹក ដែល​ទើប​ប្រកាស​ដោយ​លោក​ប្រធានាធិបតី Yoon SukYeol នៅ​យប់មិញ និង​រក្សា​ប្រក្រតីភាព​ការងារ និង​មេត្តា​កុំ​លូកដៃ​ចូលក្នុង​សកម្មភាព​នយោបាយ​រប​ស់​គេ​ឲ្យ​សោះ​! សូម​អរគុណ​។​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់​ជ្រាបថា ដោយសារ​ស្ថានភាព​នយោបាយ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​មានការ​ប្រែប្រួល​។​a korea martial law a korea martial law2 a korea martial law3 a korea martial law4 a korea defence minister