» បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7395 នាក់

ម្សិលមិញ 7641 នាក់

សរុប 18986086 នាក់

តើ​អ្នកណា​នៅ​ពី​ក្រោយខ្នង​ជនជាតិ​យួន​ជីកដីលក់ឈ្មោះ បួ​យ មិញ​តាំ​?

 

​កំពង់ឆ្នាំង​៖ ស្ថាប័ន​អយ្យការ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កំពង់ឆ្នាំង​បញ្ចេញ​កណ្ដាប់ដៃ​​ដឹកនាំ​មន្ត្រី​កងរាជអាវុធហត្ថ ចុះ​ឃាត់​គ្រឿងចក្រ​របស់​ជនខិលខូច​ឈ្មោះ បួ​យ មិញ​តាំ ជនជាតិ​វៀតណាម ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល ធ្វើ​សកម្មភាព​លួច​ជីក​កកាយ​យក​អាចមន៍​ដី​របស់គេ​គ្មាន​ការ​អនុ​ញ្ញា​ត្តិ នៅ​រសៀល​ថ្ងៃទី​១២/​មិនា /២០២០​។a car land1

សមត្ថកិច្ច​កង​រាជ អាវុធ ហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ទី ម​និ​ន្ទ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត កំពង់ឆ្នាំង បាន​ចុះ​ឃាត់​គ្រឿងចក្រ កំពុង​ធ្វើ​សកម្មភាព​លួច​ជីក​យក​អាចម៍ដី មួយកន្លែង ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយ​ពុំមាន ការ​អនុ​ញ្ញា​ត្ត ពី​ម្ចាស់​ដី​។ ការឃាត់​គ្រឿង ចក្រ​ខាងលើនេះ​គឺ​យោងទៅតាម​បណ្ដឹង របស់​ម្ចាស់​ដី ដែល​បាន​ប្ដឹង ដាក់ជូនទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ផងដែរ ។​

​ប្រភពព័ត៌មាន​ពី​ម្ចាស់​ដី ដែល​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ បាន​បញ្ជាក់ថា រូបគាត់​មាន ឈ្មោះ មិន ពុធ​ជេដ្ឋា​នវ​ណ្ណ ភេទ​ប្រុស អាយុ​៥១ ឆ្នាំ ជា​មន្ត្រីរាជការ​ផ្នែក​សុខា ភិ​បាល មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បាន​ទិញ​ដីស្រែ​ធ្វើ​ស្រូវ​ឡើង​ទឹក មួយកន្លែង ចំនួន ១ ហិកតា នៅ​ចំណុច​បឹង​តម្រែក ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ នៅក្នុង​អំឡុង​ឆ្នាំ​២០១៦ ហើយក៍​បាន​កាន់កាប់​អាស្រ័យ​ផល​រហូតមក ។​

​ស្រាប់តែ​នៅ ក្នុងអំឡុង​ពាក់​កណ្តាលខែ​កុ​ម្ភះ ឆ្នាំ​២០២០ មានឈ្មោះ ប៊ួ​យ មិញ​តាំ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជា​ជនជាតិ​វៀតណាម ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បានដាក់​គ្រឿងចក្រ​ជា ច្រើន​គ្រឿង ទៅ​ជីក​យក​អាចម៍ដី​របស់គាត់ ដោយ​គ្មាន​ការ​អនុ​ញ្ញា​ត្តិ ទោះបី​តែ​គាត់​ហាមឃាត់​យ៉ាងណា​ក៏​ឈ្មោះ​នេះ​មិនដែល​ស្ដាប់​ដែរ​។​ក្រោយមក​គាត់​បានធ្វើ​ពាក្យ​ប្ដឹង​ទៅកាន់​លោក​មេឃុំ​ស្វាយជ្រុំ ឱយជួយ​ដោះស្រាយ លោក​មេឃុំ​ក៏បាន​កោះហៅ​ឈ្មោះ បួ​យ មិន​តាំ ជន ជាតិ​វៀតណាម ប្រើ​ឈ្មោះ​អត្ត​សញ្ញា ណ​ប័ណ្ណ​ខ្មែរ​រូបនេះ ទៅ​ដោះស្រាយ​ចំនួន ៣ លើក​នៅ​សាលាឃុំ ប៉ុន្តែ​ឈ្មោះ​នេះ​មិន​ចូលខ្លួន​ទៅ​ដោះស្រាយ​ឡើយ​។

ហេតុ​នេះហើយ​ទើប​រូបគាត់​ដាក់ ពាក្យ​ប្ដឹង​ចូលទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​ទាមទារ​សំណង​ការខូចខាត​ចំនួន ២ រយ​លាន​រៀល ទាមទារ​អោយឈ្មោះ​នេះ ចាក់ដី​លុប រណ្ដៅ​ឱយ​ដូចដើម​វិញ​និង​សុំអោយ តុលាការ អនុវត្ត​ទៅតាម​ផ្លូវច្បាប់ ។
​ព្រមជាមួយ​គ្នា​នោះ​លោក ព្រះរាជអាជ្ញារង បាន​ឃាត់​មេការ​ម្នាក់ ផងដែរ​ដើម្បី​យកទៅ​សាកសួរ ថា​តើន​រណា​ជា​អ្នក បញ្ជារ​ឲ្យ​ជីកដី​របស់គេ​ដោយ​គ្មាន​ការអនុញ្ញាត​បែបនេះ​។​

​សូម​រំលឹក​ដែរ​ថា ឈ្មោះ បួ​យ មិន​តាំង ដែលជា​ជន​វៀតណាម​ប្រើប្រាស់​ឈ្មោះ​ខ្មែរ មាន​អត្តសញ្ញាណប័ណ្ណ​ខ្មែរ បាន​ទិញ​ដី​នៅ​តំបន់​នោះ ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ឡើងគោក តាម​គោលការណ៍​របស់​ខេត្ត ។ ប៉ុន្តែ​ឈ្មោះ​នេះ បាននិងកំពុង តែ​ដាក់ គ្រឿងចក្រ ជីក​កកាយ​យក​អាចម៍ដី​ពី​បឹង​បុរាណ​១​កន្លែង ស្ថិតនៅក្នុង​តំបន់​២ គឺ​បឹង​(​តម្រែក​)​ដែល​ត្រូវបាន​គេ​ជីក​យក​អាចម៍ដី​អស់​ជាច្រើន​សឹ​ប​ហិកតា ដើម្បី​យកមក​ចាក់​លុប​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​២​នោះដែរ ក្នុង​រូបភាព​ប្រែក្លាយ​ទៅជា​ដី​លំនៅដ្ឋាន ដោយ​រណ្ដៅ​ដី​នីមួយៗ ត្រូវបាន​គេ​ជីក​ជំរៅ​ពី​៤​ទៅ​៥ ម៉ែត្រ​ឯណោះ​។​

​ឈ្មោះ បួ​យ មិញ​តាំ ខាងលើនេះ ក៏​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​ផ្សេងទៀត បាន​អះអាងថា បាន​ទិញ​ដី​ពី​គាត់​ចំនួន​៣៧​ហិកតា​តែ​ប៉ុ ណ្ណោះ តែ​បាន​យក​ដី​របស់គាត់​រហូត​ទៅដល់ ៤០​ហិកតា ហើយ​ពេលនេះ​ក៍មាន​សំណុំរឿង​ដល់ដៃ​តុលាការ​ផងដែរ​៕a car land a car land2 a car land3