» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10503 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720979 នាក់

ឧកញ៉ាម៉ុងរិទ្ធីពន្យល់ពីអំពើរពុករលួយនៃការកាប់បំផ្លាញដើមអាកាស្យានៅភ្នំជីសូ

 

តាកែវ៖តាមរយ៖ហ្វេសប៊ុកនាថ្ងៃទី២៨មេសាអ្នកឧកញ៉ាម៉ុងរិទ្ធីដែលជាអ្នកដាំដើមអាកាស្យានៅភ្នំជីសូហើយត្រូវបានគេកាប់លក់យកលុយចាយបានសសេរថា៖ថ្ងៃនេះខ្ញុំចង់អោយមហាជនយល់អោយកាន់តែច្បាស់បន្តិច កាលពីចុងទស្សវត្សរ៍ឆ្នាំ៩០ ខ្ញុំបានដឹកកូនឈើអាកាស្យ៉ា ប្រមាណជា៦០,០០០ដើមសម្រាប់យកទៅដាំ នៅក្នុងតំបន់កសិ-ទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរ ដាំតាមខ្នងទំនប់ទឹកធ្នួសតាគង់ ទួលលក ទំនប់សែនពារាម ព្រមទាំងនៅតាមដងផ្លូវ និងប្រឡាយទឹក។a mong jiso

បើគិតពីចម្ងាយជាង៣០គីឡូម៉ែត្រ ការដាំនេះមិនបានថែទាំអោយ​បានដិតដល់នោះទេ អីចឹងហើយ វាមិនអាចនៅរស់ទាំងអស់នោះទេ។ សកម្មភាពកាប់បំផ្លាញជាបន្តបន្ទាប់តែទ្រុងទ្រាយតូចៗ ទើបតែកាប់ទ្រុងទ្រាយធំចំនួន២ដង គឺលើកទី១ប្រមាណជា៥,០០០ដើម និងលើកទី២ចុងក្រោយនេះជិត២,០០០ដើម សរុបទាំងអស់៧,០០០ដើម (ចំនួននេះយកតាមអ្នកសារព័ត៌មាន)។ ខ្ញុំបានអោយក្រុមការងារវាស់វែងដើមអាកាស្យ៉ាដាំតំណាលគ្នានៅភូមិចាស់របស់ខ្ញុំ​ ភូមិ​ថ្មី​ ឃុំរវៀង​ ស្រុកសំរោង​ ខេត្តតាកែវ​ ឃើញថាជាមធ្យមជាងពី២ម៉ែត្រគីបក្នុងមួយដើម បើគិតតម្លៃលក់បច្ចុប្បន្ននៅកែវផុសចន្លោះពី 15ទៅ20ដុល្លារក្នុងមួយម៉ែត្រគីប អាចទទួលបានប្រាក់ប្រមាណជាជាង200,000ដុល្លារអាមេរិក ហើយបើយើងយកថវិកានេះមកចាក់បេតុងផ្លូវប្រវែង​២គីឡូម៉ែត្រ​ ឡើងទៅដល់ប្រាសាទភ្នំជីសូរគ្រប់គ្រាន់ល្មម ។

សូមប្រិយមិត្តយើងចូលមកពិចារណាទាំងអស់គ្នាសាកមើល ថាតើបើយើងដាំដើមឈើតែមួយដើម ហើយត្រូវបានគេមកកាប់យកទៅលក់ ដោយមិនបានប្រាប់ម្ចាស់សូម្បីតែមួយមាត់សោះ តើប្រិយមិត្តយើងគិតយ៉ាងណាដែរ? ។ចាប់តាំងពីក្រោយរំដោះឆ្នាំ១៩៧៩រហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្ញុំបានទៅជួយចូលរួមចំណែកកសាងអភិវឌ្ឍន៍នៅស្រុកកំណើត ក៏ដូចជានៅទូទាំងប្រទេសផងដែរ រូបខ្ញុំព្រមទាំងភរិយាបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី រួមជាមួយថវិកាផង ដោយមិនចង់បានផលចំណេញអ្វីមកវិញ ក្រៅតែពី រក្សាទុកជាកេរ្តិ៍តំណែលអោយកូនចៅជំនាន់ក្រោយៗតែប៉ុណ្ណោះទេ ។

ខ្ញុំទៅលេងស្រុកកំណើតកាលពីថ្ងៃបង្ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ ដោយសារតែបានមើលឃើញសារព័ត៌មានចុះផ្សាយ ហើយក៏មកមើល ក្នុងគោលបំណងថាតើអាចជួយអ្វីបានខ្លះ មិនមានបំណងមករករឿងរកហេតុអ្វីនោះទេ ។ជាទីបញ្ចប់នេះខ្ញុំសុំអោយអ្នកដែលនិយាយថាចង់ចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ សូមកុំហុតទឹកសម្លឹងកាក ដូចកាលពីដីមានហាងឆេងពួកអ្នករត់ការបានមកសុំខ្ញុំលប់ស្រះទឹកមួយចំនួន ដែល ខ្ញុំបានជីកចំនួន៣២ស្រះនៅក្នុងខេត្តតាកែវ ខេត្តកែប និងខេត្តកំពត ដើម្បីអភិវឌ្ឍន៍លំនៅឋានឬជាដីឡូ ។

សូមបញ្ជាក់ថាប្រតិកម្មរបស់អ្នកឧកញ៉ាម៉ុងរិទ្ធីបានកើតឡើងម្តងទៀតបន្ទាប់ពីឈ្មោះជាបូរិទ្ធដែលជាប់សង្សយ័ថាជាកាប់ដើមអាកាសស្យាដែលឧកញ៉ាម៉ុងរិទ្ធីដាំចេញមុខមករិះគន់ថាមិនគួរទៅមើលគល់ឈើពុក បួនប្រាំពាន់ដើមនោះទេ គួរតែទៅមើល តំបន់អភិវឌ្ឍន៍សសើរអាជ្ញាធរដែនដី ។ករណីយ៍នេះគេហទំពរ័កងមាសដែលបានលុបអត្ថបទនេះចោលហើយនោះបានសសេរថា៖លោក ជា បូរិទ្ធ ដែលកំពុងតែរងការចោទប្រកាន់ថាជាអ្នកកាប់ដើម អាកាស្យា នៅតំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ បានលើកឡើងថា៖ «កុំយករឿងគល់ឈើពុក កាស្យាអត់ប្រយោជន៍ប៉ុន្មានដើម លុបការអភិវឌ្ឍ រាប់សែនលានដុល្លារ វាមិនត្រូវទេ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ទៅមើលទៅលេងតំបន់អភិវឌ្ឍន៍ផ្លូវល្អប្រសើរការអភិវឌ្ឍរបស់អាជ្ញាធរដែនដីមិនមើល ទៅមើលគល់ឈើពុក កាស្យាប៉ុន្មានដើមនោះទៅវិញ»។

លោក ជា បូរិទ្ធ រូបនេះ បន្ថែមប្រាប់សារព័ត៌មានយើងទៀតថា ឯកឧត្តមបណ្ឌិត «គួរទៅមើល តំបន់អភិវឌ្ឍន៍សសើរអាជ្ញាធរដែនដី មិនគួរទៅមើលគល់ឈើពុក ដើមកាស្យា បួនប្រាំពាន់ដើមនោះទេ ព្រោះដើមឈើកាស្យា គឺជាអនុផលព្រៃឈើ ជាប្រភេទឈើដាំនុង មិនមែនជាដើមឈើធម្មជាតិអីណា»។ ការលើកឡើងពីសំណាក់ លោក ជា បូរិទ្ធ គឺធ្វើឡើង ក្រោយពី រងការចោទប្រកាន់ពី បណ្តាញព័ត៌មានសង្គមថាជាអ្នកកាប់ដើមអាកាស្យា និងបន្ទាប់ពី ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បង្ហោះសារលើហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៨មេសា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីបាត់ដើមឈើដោយមិនដឹងមូលហេតុ «ដើមអាកាស្យា» ដែលឯកឧត្តម បណ្ឌិត បានដាំនិងមានអាយុកាល ៣១ឆ្នាំ ចំនួនប្រមាណជា ៦ម៉ឺនដើម (60000ដើម) នៅក្នុងតំបន់ភ្នំជីសូរ។

យោងតាមហ្វេសប៊ុកផ្លូវការ ឯកឧត្តម បណ្ឌិត គឺពិតបានបង្ហោះសារក្នុងការរំលឹកអនុស្សាវរីយ៍ ប៉ុន្តែក្នុងន័យនោះ ឯកឧត្តម សម្តែងការងឿងឆ្ងល់ជាខ្លាំង ដោយសួរជាសំណួរថា ដើមកាស្យាទាំងនោះដុតចោលឬយកលក់ អ្នកណាជាអ្នកលក់ ហើយបើលក់យកលុយទៅណា។ ឯកឧត្តមបណ្ឌិត ថែមទាំងបានសរសេរសង្កត់ធ្ងន់ ដោយទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការបកស្រាយឲ្យបានច្បាស់លាស់ទៀតផង។ ប៉ុន្ដែគិតរហូតមកទល់ពេលនេះ ការបកស្រាយពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធ បំភ្លឺជាមួយអ្នកសារព័ត៌មានក្នុងស្រុក គឺ មន្ត្រីទាំងនោះឆ្លើយយ៉ាងខ្លី ថា «អត់ដឹងអ្នកណាកាប់»។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ដែរថា៖ «ខ្ញុំមិនមានការយល់ទាស់ទៅការអភិវឌ្ឍទាំងអស់នោះទេ ប៉ុន្តែក៏មិនចង់ឲ្យក្មេងៗជំនាន់ក្រោយៗយកគំរូតាមមនុស្សចាស់រមើលគុណនោះដែរ»។ យ៉ាងណាករណីខាងលើនេះ លោក ជា បូរិទ្ធ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានកងមាស ថា៖ ករណីកាប់ដើមអាកាស្យានេះ គឺ អាជ្ញាធរពាក់ព័ន្ធទាំងអស់សុទ្ធតែបានដឹង មានដូចជាមេខេត្ត មេស្រុក មេភូមិមេឃុំ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ គឺបានដឹងទាំងអស់ ថែមទាំងមានជាឯកសារបញ្ជាក់ទៀតផង។ ចុងក្រោយលោក ជា បូរិទ្ធ ដដែលរូបនេះ នៅតែបន្តបដិសេធ និងអះអាង ថាខ្លួនមិនមែនជាអ្នកកាប់ឈើ ដើមអាកាស្យាទាំងអស់នេះនោះទេ គឺប្រជាពលរដ្ឋតាមបណ្តាភូមិជាអ្នកកាប់?។ករណីយ៍នេះបើចង់ឲ្យរកឃើញសខ្មៅគឺទាល់តែអង្គភាពប្រឆាំងអំពើរពុករលួយចេញមុខស្រាវជ្រាវរកព្រោះបើពឹងលើអាជ្ញាធរឬមន្ទីរទេសចរណ៍ខេត្តតាកែវកក់ក្តៅដូចអាំងផេះចឹង៕a mong jiso2 a mong jiso3