» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5526 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695697 នាក់

ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សា​រ៉ាវុធ​ត្រូវបាន​ហៅ មក​បំភ្លឺ​ភ្លាមៗ ជុំវិញ​ករណី​ប្រមូលយក​ថវិកា​ក្នុង​មួយ​ឃុំ ១​លាន​រៀល ពី​ឃុំ​ចំនួន​១០ ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ​


​ភ្នំពេញ​៖ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ជុំវិញ​ករណី​មាន​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ នៅ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការយក​ថវិកា​ក្នុង​មួយ​ឃុំ​ចំនួន​១​លាន​រៀល ពី​ឃុំ​ចំនួន​១០ ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​គោលការណ៍​ដល់​អគ្គាធិកា​រដ្ឋា​ន​ក្រសួងមហាផ្ទៃ ចុះ​អង្កេត​ស្រាវជ្រាវ​ករណី​ជាបន្ទាន់​។​a police saravut 

​លោក​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​ចាត់​ក្រុមការងារ​កោះអញ្ជើញ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សា​រ៉ាវុធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ មក​បំភ្លឺ​ភ្លាមៗ​នៅ​អគ្គាធិការដ្ឋាន​។ បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ជា​លទ្ធផល​ក្រោយ​ការបំភ្លឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សា​រ៉ាវុធ ទទួលស្គាល់ថា លោក​ពិតជា​បាន​ដឹកនាំ​ក្រុមការងារ ៧​រូប ធ្វើ​សវនកម្ម​នៅ​ខេត្តកំពង់ស្ពឺ ចាប់ពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២៤ ដោយ​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​រថយន្ត​ផ្ទាល់ខ្លួន​ចំនួន ២​គ្រឿង និង​ទើបតែ​ធ្វើ​សវន​កម្មបាន​ចំនួន ៤​ស្រុក​ប៉ុណ្ណោះ​។​

​ជា​នីតិវិធី​បន្ត​ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​លើ​ករណីនេះ​បន្ថែមទៀត ដោយយោង​លើ​ភាពជាក់ស្ដែង និង​ដោយ​ផ្អែកលើ​វិន័យ​កងកម្លាំង​នគរបាលជាតិ​កម្ពុជា​។​​លោក ទូច សុ​ខៈ បាន​អះអាង​ទៀតថា ក្រសួងមហាផ្ទៃ​សូមបញ្ជាក់​ជូន​សាធារណជន​ថា ដើម្បី​ប្រសិទ្ធភាព​នៃ​ការងារ​កំណែទម្រង់​ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល និង​ទស្សនៈ​ដឹកនាំ «​សម្អាតផ្ទះ​យើង​» របស់​សម្ដ​ច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ការចូលរួមចំណែក​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណៈមតិ​ពិត​ជាមាន​សារៈសំខាន់​ណាស់​។​

​ក្នុងន័យនេះ​ក្រសួងមហាផ្ទៃ​សូម​លើកទឹកចិត្ត​និង​ទទួលយក​ដោយ​ការពិចារណា​ខ្ពស់​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ស្ថិតក្រោម​សមត្ថកិច្ច ជាពិសេស​ព័ត៌មាន​អំពី​ករណី​មិន​ប្រក្រតី​នៃ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​មន្ត្រីរាជកា​រ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ គ្រប់​ថ្នាក់ ក៏ដូចជា​សំណើ សំណូមពរ និង​មតិយោបល់​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​
​លោក ទូច សុ​ខៈ បាន​បន្ថែមថា ក្រសួងមហាផ្ទៃ​ក៏មាន​ភាពចាំបាច់​ក្នុងការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​រាល់​ព័ត៌មាន​ក្លែងក្លាយ ការផ្សព្វផ្សាយ​ទាំងឡាយ​ដែល​គ្មាន​វិជ្ជាជីវៈ និង​មាន​ចេតនា​អវិជ្ជមាន​ផងដែរ​។​បើតាម​សម្តី​នេះ​បង្ហាញ​ក្រសួងមហាផ្ទៃ​រក​មិនឃើញ​កំហុស​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សា​រ៉ាវុធ​រឿង​ពុករលួយ​នោះទេ​?៕

​