» ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍! » តើលោកស្រី Cilia Flores ភរិយាអតីតប្រធានាធិបតីវេណេស៊ុយអេឡាលោក Maduroមានជីវិតបែបណា? » ចាប់បានក្រុមចោរ៦នាក់ ករណីលួចម៉ូតូពលរដ្ឋដែលទុកប្រហែសនៅក្រុងខេមរភូមិន្ទខេត្តកោះកុង » ចិនមកអរគុណកម្ពុជា ដែលចាប់បញ្ជូនមេក្លោងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យតែមិនដឹងថាឲ្យកាដូរអ្វី?! » ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា? » សម្តេចតេជោ ហ៊ុន សែន៖ ៤៧ឆ្នាំ ក្នុងតំណែងជានាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ធ្វើឱ្យស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិ និងប្រជាជនក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ » ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា? » រថយន្តធន់ធំមួយគ្រឿងដល់ស្តុបមិនបង្អង់ល្បឿនជ្រុលទៅបុករថយន្តមួយគ្រឿងទៀត​ រុញទៅផ្ទប់ចូលផ្ទះពលរដ្ឋ » ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ស្ថានភាពនៅទីតាំងចំនួន ៦ ដែលត្រូវរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ » ប្រធានក្រុមការងារចំពោះកិច្ច៖តំបន់ណាដែលរដ្ឋបាលខេត្តនិងអាជ្ញាធរកំណត់ជាតំបន់សុវត្ថិភាពក្នុងឺជាកន្លែងដែលចាប់ផ្តើមវាយតម្លៃនិងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតដោយសង្គ្រាម! » សម្តីអ្នកខ្លាំង!ថៃហាមខ្មែរកុំឲ្យប្រើពាក្យថៃឈ្លានពាននាយករដ្ឋមន្ត្រីព្រមានកុំឲ្យលូកដៃរឿងគេ! » ខឹងសុំត្រូវគ្នាវិញមិនបានប្តីកាប់អតីតប្រពន្ធស្លាប់នៅតូបលក់ដូទាំងយប់ » ការ​ដោះ​ដូរ​ទំនិញ​កម្ពុជា-វៀតណាម​ សម្រេច​បាន​ ៧,៧ ​ពាន់​លាន​ដុល្លារ នៅឆ្នាំ ២០២៥ជាមួយថៃបានជាង៣ពាន់លានដុល្លារផងដែរ » និយ័តករ ឱ្យផ្អាកប្រតិបត្តិការលក់គម្រោងលំនៅឋាន និងខុនដូចំនួន ៥ របស់ក្រុមហ៊ុនព្រីនស៍បន្ទាប់ពីចាប់ថៅកែ » ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជូនកម្ពុជាជាង២.៨០០លានយ៉េន សម្រាប់គម្រោងចំនួន២

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1865 នាក់

ម្សិលមិញ 9451 នាក់

សរុប 18294102 នាក់

ប្រធានាធិបតី​ត្រាំ​និង​អនុ​ប្រធានាធិបតី​ទទួល​ជួបចរចារ​ជាមួយ​ហ្សេ​ឡេ​ន​ស្គី​មុខ​អ្នកកាសែត​គឺមាន​បំណង​ឲ្យ​បរាជ័យ​!?


​អាមេរិក​៖​នៅ​ថ្ងៃទី​០១​មីនា​នេះ​ទីភ្នាក់ងារ​ពត៌មាន​បរ​ទេស​បាន​ផ្សាយ​អោយដឹងថា​ជំនួប​រវាង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​លោក​អនុ​ប្រធានាធិបតី​អា​មេ​រិច ជាមួយ​លោក​ហ្សេ​ឡេ​ន​ស្គី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅ​សេត​វិមាន​នៅ​ចំពោះមុខ​អ្នក​សារពត៌មាន​បានក្លាយ​ជា​វេទិការ​ឆ្លងឆ្លើយ​បង្ក​ឲ្យ​ផែន​ការចុះ​កិច្ចព្រមព្រៀង​រុករក​រ៉ែ​ជាមួយ​អាមេរិក​ត្រូវបាន​បរាជ​យ័​។​ទោះជា​យ៉ាងណា​បណ្តា​ប្រទេស​នៅ​អ៉ឺ​រ៉ុ​ប​បានចេញ​មុខមក​លើកទឹកចិត្ត​ប្រទេស​អ៊ុយ​ក្រែ​ន​។​a trum skya 

​មូលហេតុ​ដោយសា​ជំនួប​ចរចា​បើ​ចំហរ​ដែល​មិនដែល​កើតមាន​នៅ​អាម​រិ​កបាន​ក្លាយជា​ឆាក​ជជែក​តឹង​ស​សៃ​ក​ដាក់គ្នា នៅពេល​លោក​ប្រធានាធិបតី​ត្រាំ​និង​លោក​អនុ​ប្រធានាធិបតី​ជេ​ឌី វែ​នស៍​និយាយ​រិះគន់​ចំពោះ​ហ្សេ​ឡេ​ន​ស្គី ថា​ជាម​នុស្ស​គ្មាន​គុណ​ធ​ម៏​និង​គ្មាន​ដឹងគុណ​ចំពោះ​ជំនួយ​របស់​សហរដ្ឋអាមេរិក​រយះពេល​៣​ឆ្នាំ​មកនេះ​។​តាម​ធម្មតា​ពិធីការ​ក្នុង​កិច្ចប្រជុំ​រវាង​ប្រធានាធិបតី​និង​ប្រធានាធិបតី អនុ​ប្រធានាធិបតី​គ្មាន​សិទ្ធិ​លូក​មាត់​ទេ​។​

​លោក​ប្រធានាធិបតី​ត្រាំ​នៅបាន​ជេរ​ចង្អុលមុខ ហ្សេ​ឡេ​ន​ស្គី​ជាច្រើន​ទៀត ធ្វើអោយ​កិច្ចពិភាក្សា​នេះ​កាន់តែ​តឹង​ស​សៃ​ក​ដាក់គ្នា​ខ្លាំង​ឡើង ធ្វើអោយ​ការចចារ​ត្រូវ​បឹ​ទ​បញ្ចប់​ភ្លាម ។​សហរដ្ឋ​អា​មេ​រិច​បាន​បណ្តេញ​លោក​ហ្សេ​ឡេ​ន​ស្គី​និង​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន ចេញពី​សេត​វិមាន​ភ្លាម​ដែរ ដោយ​គ្មាន​បាន​ចុះហត្ថលេខា​លើ​ស្អី​ទេ​។លោក​ដូ​ណា​ល់ ត្រាំ ចាប់ក្តៅ បន្ទាប់ពី​លោក​ហ្សេ​ឡេ​ន​ស្គី បាន​និយាយថា លោកពូ​ទីន​គឺជា​ឃាតករ សម្លាប់​ជីវិត​ប្រជាជន​អ៊ុយ​ក្រែ​ន តាមរយៈ​ការធ្វើ​សង្គ្រាម​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន​។ លោក​ហ្សេ​ឡេ​ន​ស្គី​បាន​និយាយទៀតថា ត្រូវតែមាន​ការប្រុងប្រយ័ត្ន​បំផុត​ជាមួយ​រុស្ស៊ី មិនអាច​ចេះតែ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​បានទេ ព្រោះ​មិនមែន​លើកទីមួយ​ទេ ដែល​អ៊ុយ​ក្រែ​ន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី តែ​រុស្ស៊ី​មាន​ល្បិច​និង​ក្បត់​ដដែល​។ លោក​ហ្សេ​ឡេ​ន​ស្គី បន្តថា​ត្រូវតែមាន​លក្ខខណ្ឌ​រឹងមាំ ដើម្បី​ការពារ​សន្តិសុខ​និង​សន្តិភាព​អ៊ុយ​ក្រែ​ន​។​

​លោក​អនុ​ប្រធានាធិបតី​អាមេរិក ចេ​ឌី វែ​នស៍ បាន​លូក​មាត់ ដោយបាន​ស្តីបន្ទោស​លើ​លោក​ហ្សេ​ឡេ​ស្គី ថា​ជា​មនុស្ស​រមិលគុណ មិន​និយាយ​អរគុណ​សហរដ្ឋអាមេរិក​សូម្បី​តែមួយ​ម៉ាត់ ទាំង​ដែល​លោក​ដូ​ណា​ល់ ត្រាំ កំពុងតែ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ការទូត​ដើម្បី​បិទ​បញ្ចប់សង្គ្រាម​។ លោក​ចេ​ឌី វែ​នស៍ និយាយ​សង្កត់​ទៀតថា អ៊ុយ​ក្រែ​ន​គ្មាន​ទាហាន​ប្រយុទ្ធ​ទេ ឈប់​ប្រកែក​មិន​ព្រម​ទទួលយក​កិច្ចព្រមព្រៀង ដែល​អាមេរិក​ស្នើ​ដើម្បី​បញ្ចប់សង្គ្រាម​នេះ​ទៀត​ទៅ​?​។​​លោក​ហ្សេ​ឡេ​ន​ស្គី បាន​ព្យាយាម​សួរ​ទៅវិញ ថា​លោក ចេ​ឌី វែ​នស៍ ធ្លាប់បាន​ទៅ​ឃើញ​ផ្ទាល់​ភ្នែក​នៅ​សមរភូមិ​អ៊ុយ​ក្រែ​ន​ហើយ​ឬ​នៅ ទើប​ហ៊ាន​ថា​អ៊ុយ​ក្រែ​ន​គ្មាន​ទាហាន​ប្រយុទ្ធ​? លោក​ហ្សេ​ឡេ​ន​ស្គី ឆ្លើយ​ទៀតថា លោក​បាន​ថ្លែង​អរគុណ​សហរដ្ឋអាមេរិក​ច្រើនដង​មកហើយ​។​

​ក្នុង​សម្តី​គំហក​ខ្លាំងៗ លោក​ដូ​ណា​ល់ ត្រាំ​វិញ បាន​និយាយ​ទៅ​លោក​ហ្សេ​ឡេ​ន​ស្គី ថា​លោក​ឯង​អស់​សន្លឹក​បៀរ​លេង​ហើយ នៅ​ចង់បាន​អី​ទៀត ? លោក​ត្រាំ បន្តថា អ៊ុយ​ក្រែ​ន​កំពុងតែ​ចាញ់​សង្គ្រាម កុំមក​ទាមទារ​ខណ្ឌ ហើយ​ចាត់ទុកថា​សំណាង​ធំ​ទៅ ដែល​យើង​ជួយ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ​។ លោក​ត្រាំ​បន្ត​ស្តីបន្ទោស​ថែមទៀត ថា​លោក​ហ្សេ​ឡេ​ន​ស្គី​កំពុងតែ​លេងសើច​ជាមួយ​ជីវិត​ប្រជាជន​អ៊ុយ​ក្រែ​ន ហើយ​ថា​លោក​ហ្សេ​ឡេ​ន​ស្គី ជា​អ្នក​កំពុងតែ​នាំ​ឲ្យ​មាន​សង្គ្រាមលោកលើកទី​៣​។​

​អត់ទ្រាំ​នឹង​ពាក្យ​ចោទ​ទាំងនេះ​មិនបាន លោក​ហ្សេ​ឡេ​ន​ស្គី បាន​ព្យាយាម​ឆ្លើយ​កាត់​ថា លោក​មិនមែន​កំពុងតែ​លេងបៀរ​លេងល្បែង​អ្វី​ទេ លោក​គឺជា​ប្រធានាធិបតី​នៃ​ប្រទេសមួយ ដែល​កំពុង​តែមាន​សង្គ្រាម ដែល​កំពុងតែ​ត្រូវគេ​ឈ្លានពាន​យ៉ាង​អយុត្តិធម៌​។ លោក​ហ្សេ​ឡេ​ន​ស្គី​ឆ្លើយ​ទៀតថា មិនមែន​យើង​មិន​ចង់​បញ្ចប់សង្គ្រាម​ទេ តែ​យើង​ចង់​បញ្ចប់​ដោយមាន​លក្ខខណ្ឌ​ធានា​។​​លោក​ដូ​ណា​ល់ ត្រាំ បាន​អះអាងថា​លោក​ទុកចិត្ត​លោកពូ​ទីន ព្រោះ​លោកពូ​ទីន​ចង់បាន​កិច្ចព្រមព្រៀង​នៅពេលនេះ​។ ក្នុង​ទឹកមុខ​ក្តៅ​ក្រហល់ក្រហាយ លោក​ត្រាំ​បាន​ប្រាប់​ទៅ​លោក​ហ្សេ​ឡេ​ន​ស្គី​ថា ប្រសិនបើ​លោក​ឯង​មិន​ចុះ​កិច្ចព្រមព្រៀង​ទេ នោះ​យើង​នឹង​បោះបង់​អ៊ុយ​ក្រែ​ន​ចោល ឈប់​ជួយ​ហើយ​! ព្រោះ​លោក​ឯង​រមិលគុណ​។​

​ក្រោយ​ចប់​ការឈ្លោះប្រកែក​គ្នា​តឹងសរសៃក​នេះ លោក​ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ឲ្យ​ហ្សេ​ឡេ​ន​ស្គី និង​គណៈប្រតិភូ​អ៊ុយ​ក្រែ​ន ចាក​ចេញពី​សេត​វិមាន​។ សន្និសីទកាសែត​របស់​ប្រធានាធិបតី​ទាំង​២ ដែល​គ្រោង​ធ្វើ​ក្រោយ​ចប់​ជំនួប ក៏ត្រូវ​លប់ចោល​។​​ក្រោយមក លោក​ប្រធានាធិបតី​ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា​«​លោក​ហ្សេ​ឡេ​ន​ស្គី អាច​វឹល​ត្រឡប់​មកកាន់​ច​ចារ​វិញ​បាន នៅពេលណា​លោក​យល់ស្រប​នឹង​មក​ច​ចារ​រឿង​សន្តិភាព​»​។​ក្រោយមក​ប្រធានាធិបតី​អាមេរិក​ក៏បាន​ប្រាប់​អ្នកកាសែត​ថា Zelensky កំពុង «​លលេង​ជាមួយ​អាមេរិក​ហើយ​ឲ្យ​អ៊ុយ​ក្រែ​ន​គួរតែ​យល់ព្រម​បញ្ចប់​ការប្រយុទ្ធ​ភ្លាមៗ​»​។​

​ចេញពី​សេត​វិមាន​បាន​បន្តិច លោក​ហ្សេ​ឡេ​ន​ស្គី​បាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម អរគុណ​សហរដ្ឋអាមេរិក​និង​អរគុណ​ចំពោះ​ទស្សនកិច្ច​នេះ​។ ប៉ុន្មាន​ម៉ោង​ក្រោយមក លោក​ហ្សេ​ឡេ​ន​ស្គី បានផ្តល់​បទសម្ភាសន៍​មួយ​ឲ្យ​ទូរទស្សន៍ Fox News ដោយ​លោក​អះអាងថា លោក​គ្មានអ្វី​ត្រូវ​សុំទោស​លោក​ដូ​ណា​ល់ ត្រាំ​ទេ ហើយ​លោក​នៅតែមាន​ជំនឿ​ចិត្ត​ថា ទំនាក់ទំនង​រវាង​លោក​និង​លោក​ត្រាំ នឹង​អាច​ផ្សះផ្សា​ឡើងវិញ​បាន​។​លោក ថា​៖ «​ខ្ញុំ​មិន​ប្រាកដថា​យើង​បានធ្វើ​អ្វីមួយ​អាក្រក់​ទេ​» ។ ទោះជា​យ៉ាងណា លោក​បាន​និយាយថា លោក​ចង់​ឲ្យ​ការដោះដូរ​នេះ​មិនបាន​កើតឡើង​នៅ​ចំពោះមុខ​អ្នកកាសែត​បែបនេះ​នោះទេ​។​

​ជម្លោះ​រវាង​ប្រធានាធិបតី​អាមេរិក​និង​អ៊ុ​ក្រែ​ន​បានធ្វើ​រុស្សី​សើចចំអក​។​ប្រតិកម្ម​ពី​ម៉ូស្គូ​វិញ អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី បាន​កោតសរសើ​លោក​ដូ​ណា​ល់ ត្រាំ ដែល​អាចធ្វើ​ចិត្ត​ត្រជាក់​អត់ធ្មត់​ចំពោះមុខ "​ជន​សំរាម​ដូច​ហ្សេ​ឡេ​ន​ស្គី​"​។ លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ វិញ បាន​បង្ហោះ​សារ​អបអរសាទរ ថា​ជា​លើកទីមួយ​ហើយ ដែល​លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយ​ការពិត ចំពោះមុខ “​តួ​ត្លុក​ញៀន​កូកាអ៊ីន​”​។​​លោក Dmitry Medvedev បាន​និយាយថា​លោក ហ្សេ​លេន​ស្គី ដែល​ត្រូវបាន​លោក ត្រាំ និង​លោក JD Vance ចោទថា​មិនបាន​ផ្ដល់​ការគោរព​ចំពោះ សហរដ្ឋអាមេរិក ហាក់​ត្រូវបាន​គេ​ទះ​មួយ​កំផ្លៀង​យ៉ាង​ធ្ងន់​។ ដោយឡែក អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៉ី គឺ​លោកស្រី Maria Zakharova បាន​និយាយថា​វា​ជា​ពិត​អស្ចារ្យ​ណាស់​ដែល​លោក ត្រាំ និង​លោក JD Vance អាច​ទប់​កំហឹង​មិន​ដាល់​លោក ហ្សេ​លេន​ស្គី ក្នុងពេល​ឈ្លោះប្រកែក​គ្នា ដែល​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក​។ អ្នកនាំពាក្យ​រូបនេះ​ថែមទាំង​បាន​ចោទប្រកាន់​លោក ហ្សេ​លេន​ស្គី ទៀតផង​ថា ជា​មនុស្ស​រមិលគុណ​ចំពោះ​អ្នក​ដែល​បាន​ជួយ​ខ្លួន​។​

​ទោះបីយ៉ាងណា ក្រោយ​ការទាស់ទែង​សម្ដី​គ្នា​នៅ​សេត​វិមាន​រវាង​លោក ត្រាំ និង​លោក ហ្សេ​លេន​ស្គី បណ្ដា​មេដឹកនាំ​អឺរ៉ុប​បានចេញ​មុខ​គាំទ្រ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​ម្ដងម្នាក់ៗ ដោយ​និយាយថា​អ៊ុយ​ក្រែ​ន​មិន​នៅឯ​កោ​តែម្នាក់ឯង​នោះទេ​។​
​ថ្នាក់ដឹកនាំ​អឺរ៉ុប​បង្ហាញ​ស្មារតី​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន និង​ផ្ញើ​សារ​លើកទឹកចិត្ត​លោក​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ដោយ​បង្ហាញថា ប្រទេស​អឺរ៉ុប​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន និង​គាំទ្រ​អ៊ុយ​ក្រែ​ន​ឥត​ងាករេ​។​​ថ្នាក់ដឹកនាំ​សហភាព​អឺរ៉ុប​ប្រកាសថា អ៊ុយ​ក្រែ​ន​មិន​ឯកា​ឡើយ​។ អ៊ុយ​ក្រែ​ន​ត្រូវតែ​ខ្លាំង ក្លាហាន និង​កុំ​ភ័យខ្លាច​។ សហភាព​អឺរ៉ុប​បន្តធ្វើ​កិច្ចការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​នាំមក​នូវ​សន្តិ​ភាពជា​និរន្តរ៍ និង​យុត្តិធម៌​សម្រាប់​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​សេចក្តីប្រកាស​ព្រមៗ​គ្នា​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អួរ​ស៊ូ​ឡា វ៉ុ​ន​ឌែ​រ ឡេ​យែ​ន និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក អង់​តូ​នី​ញ៉ូ កូ​ស្តា​។​

​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ថ្លែង​ពី​ប្រទេស​ព័រ​ទុយ​ហ្កា​ស ដោយ​ពន្យល់​ជាថ្មី​ថា រុស្ស៊ី​ជា​អ្នក​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន ហើយ​អ៊ុយ​ក្រែ​ន​ជា​ជនរងគ្រោះ​។ លោក ម៉ា​ក្រុង សង្កត់ធ្ងន់ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ប្រយុទ្ធ​តាំងពី​ដើមដៃ​រហូតមក ដើម្បី​ការពារ​កិត្តិយស ការពារ​ឯករាជ្យភាព ពលី​កម្ម​ដើម្បី​កូនចៅ និង​សន្តិសុខ​អឺរ៉ុប​។​​អនាគត​អធិការបតី​អាល្លឺម៉ង់ លោក ហ្វ្រី​ដ្រិ​ក មែ​ក្ស បាន​ផ្ញើ​សារ​ត្រង់​ចំពោះ​លោក ហ្សេ​ឡេ​ន​ស្គី ដោយ​បញ្ជាក់ថា អាល្លឺម៉ង់​គាំទ្រ​អ៊ុយ​ក្រែ​ន​គ្រប់​កាលៈទេសៈ ទាំង​ក្នុងពេល​សប្បាយ​រីក​យ និង​គ្រា​ទុក្ខលំបាក​។ លោក ហ្វ្រី​ដ្រិ​ក មែ​ក្ស គូសបញ្ជាក់​ទៀតថា គេ​មិនត្រូវ​ច្រឡំ​សោះឡើយ រវាង​អ្នក​ឈ្លានពាន​គេ និង​ជនរងគ្រោះ​។ ជាមួយគ្នានេះ លោក អូ​ឡា​ហ្វ ស្ហុ​លស៍ អធិការបតី​អាល្លឺម៉ង់​ដែល​ជិត​ផុត​អាណត្តិ ឆ្លៀត​បង្ហាញ​ដែរ​ថា គ្មាន​នរណា​ចង់បាន​សន្តិភាព​ជាង​អ៊ុយ​ក្រែ​ន និង​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​នោះឡើយ​។ លោក អូ​ឡា​ហ្វ ស្ហុ​លស៍ ក៏​សូម​ឲ្យ​អ៊ុយ​ក្រែ​ន​ទុកចិត្ត​លើ​អាល្លឺម៉ង់​និង​សម្ព័ន្ធមិត្ត​អឺរ៉ុប​។​

​ថ្នាក់ដឹកនាំ​ប៉ូឡូញ​ថា អ៊ុយ​ក្រែ​ន​មិន​កំព្រា​ឯកា​នោះឡើយ​។ អេ​ស្បា​ញ៉​ថា​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​ជានិច្ច​។ ចំណែក​អ៊ីតាលី​វិញ លោកស្រី​នាយករដ្ឋមន្ត្រី ចរចា មេ​ឡូ​នី ចង់​កោះ​ឲ្យ​ប្រជុំ​បន្ទាន់​រវាង​សម្ព័ន្ធមិត្ត​អ៊ុយ​ក្រែ​ន​ទាំងអស់ ទាំង​អាមេរិក និង​អឺរ៉ុប ដើម្បី​ឲ្យ​ជជែក​គ្នា​ជាថ្មី​ដោយ​ត្រង់​ទៅ​ត្រង់​មក​។​​ហូ​ឡង់ ស៊ុយអែត ដា​ណឺ​ម៉ាក អៀរ​ឡង់ ។​ល​។ ក៏​បង្ហាញ​ជំហរ​គាំទ្រ និង​ថា​នៅ​ពីក្រោយ​អ៊ុយ​ក្រែ​ន​ជានិច្ច​។ រីឯ ប្រទេស​អំណាច​ធំៗ ក្រៅ​រង្វង់​សហភាព​អឺរ៉ុប ក៏​បង្ហាញ​ស្មារតី​គាំទ្រ​អ៊ុយ​ក្រែ​ន​ដែរ​។ ប្រទេស​ស្វី​ស​ថ្កោលទោស​រុស្ស៊ី​ដែល​បំពាន​អ៊ុយ​ក្រែ​ន និង​អំពាវនាវ​ឲ្យ​បង្កើន​សន្តិ​ភាពជា​និរន្តរ៍​។ នាឱកាស​នេះ នាយករដ្ឋមន្ត្រី​កាណាដា ហ្សូ​ស​ស្តាំ​ង ទ្រុយ​ដូ សង្កត់ធ្ងន់ថា​អ៊ុយ​ក្រែ​ន​តស៊ូ​ប្រយុទ្ធ​ដើម្បី​សិទ្ធិសេរីភាព ដែល​សេរីភាព​នេះ ក៏​ជាត​ម្លៃ​រួម​របស់​កា​ដា​ណា​ដែរ​។ អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់ ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ទីក្រុង​វ៉ាស៊ីនតោន ប្រកាស​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​ដោយ​អាច​មិន​រង្គោះរង្គើ​សោះឡើយ​។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក អង់​តូ​នី អាល់​បា​នី​ស៊ី ថា​ប្រកៀក​ស្មា​ជាមួយ​អ៊ុយ​ក្រែ​ន និង​បាន​ថ្កោល​ទោសចរិត​ចក្រពត្តិនិយម​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​​ដោយឡែក នាយករដ្ឋមន្ត្រី​អង់គ្លេស​គៀរ ស្តារ​មឺ បាន​ធានា​គាំទ្រ​ក្រុង​កៀវ​ឥត​ងាករេ ហើយ​ទីក្រុង​ឡុង​ដ៍ នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​អឺរ៉ុប ដើម្បី​ពិភាក្សា​សំណុំរឿង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​សន្តិសុខ​អឺរ៉ុប នៅ​ថ្ងៃអាទិត្យ ទី​២ ខែមីនឆ្នាំ​២០២៥ និង​អញ្ជើញ​ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡេ​ន​ស្គី ឲ្យ​ចូលរួម​ដែរ​។​a dimedev a trum macron zelensky1 a trum sky a trum zelinskya1