» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12049 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702220 នាក់

សម្តេច​តេ​ជោ​ប្រតិកម្ម​ជាមួយ​ក​សែត​វៀតណាម​និង​ហាម​រោងចក្រ​កុំ​យក​ឡេះ​បិទ​ហើយ​ឈ្មួញ​កុំ​តម្លើងថ្លៃ​


​ពោធិ៍សាត់ ៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥ នៅ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​០៩​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅថ្ងៃនេះ​បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការចុះផ្សាយ​របស់ ទីភ្នាក់ងារ​ព័ត៌មាន VNA របស់​វៀតណាម ដែល​បាន​ផ្សាយ​ថា វៀតណាម​បាន​រឹតត្បិត​ចំពោះ​ពលរដ្ឋ​កម្ពុជា ដែល​ឆ្លង​ចូលទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩​។​a hun road1 

​សម្តេច​តេ​ជោ​ចាត់ទុកថា ការផ្សព្វផ្សាយ​បែបនេះ អាចធ្វើ​ឱ្យមាន​ការយល់​ច្រឡំ​ចំពោះ​កម្ពុជា ហើយ​អាច​នឹង​បង្កឱ្យមាន​ការខឹង​សម្បា​រ និង​តវ៉ា​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារតែ​ជាការ​ផ្សព្វផ្សាយ​ខុស​ការពិត​មួយ ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត​។​«​សូម្បីតែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ខ្ញុំ​ត្រូវ​តវ៉ា​ឱ្យ​រដ្ឋមន្ត្រីការបរទេស តវ៉ា​ទៅ​វៀតណាម​។ ហេតុអ្វី​បាន​ត្រូវការ​តវ៉ា​ទៅ​វៀតណាម មិនមែន​ទៅ​រដ្ឋាភិបាល​វៀតណាម​ទេ ប៉ុន្តែ​សារព័ត៌មាន VNA របស់​វៀតណាម បាន​ចុះផ្សាយ​ដ៏​អាក្រក់​ពី​កម្ពុជា ដោយ​ខ្ញុំ​មិន​ខ្លាច​ទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា «​អញ្ចឹង​កម្ពុជា ចូលក្នុង​ចំណាត់ថ្នាក់​ដែល​ត្រូវ​វៀតណាម​ដាក់​ឱ្យនៅ​ជា​មនុស្ស​ចម្លែក អញ្ចឹង​ខ្ញុំ​អត់​ព្រម​ទេ ខ្ញុំ​ប្រាប់ ប្រាក់ សុខុន (​ប្រមុខ​ការទូត​កម្ពុជា​) ឱ្យ​ទាក់ទង​វៀតណាម​ភ្លាម​»​។ សម្តេច​បាន​ថ្លែងបន្តថា បើសិនជា​សារព័ត៌មាន​នេះ​មិនទាន់​ដក​ព័ត៌មាន​នោះទេ នឹងមាន​ការតវ៉ា​កំណត់​ទូ​តទៅ​វៀតណាម​។​សម្តេច​ក៏បាន​បន្ថែមថា «​រឿងនេះ​វា​ក្លាយជា​បញ្ហា បើសិនជា​ប្រជាជន​កម្ពុជា​ប្រតិកម្ម​វិញ ប្រជាជន​កម្ពុជា​អាច​នឹង​បិទ​មិនឱ្យ​វៀតណាម​ឆ្លង​មកវិញ ប៉ុន្តែ​បាន​ដោះស្រាយ​កាលពី​ម្សិលមិញ​ហើយ​»​។

​របាយការណ៍​របស់​ស្ថានទូត​វៀតណាម ប្រគល់ជូន​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ស្ថិតនៅ​ក្នុងពេល​មាន​វិបត្តិ​កូ​រ៉ូ​ណា​ថ្មី​នេះ គណៈ​ការពារ​សុខភាព​របស់​វៀតណាម បាន​ណែនាំ​ឱ្យមាន​ការពង្រឹង​សុវត្ថិភាព​នៃ​ការចេញចូល​ប្រទេស គ្រប់​ជាតិ​សាស្ត្រ​ទាំងអស់ ប៉ុន្តែ​បែរជា​សារព័ត៌មាន VNA របស់​វៀតណាម​ថា រឹតបន្តឹង​ចំពោះ​ពលរដ្ឋ​ដែល​មកពី​អឺរ៉ុប និង​កម្ពុជា​ទៅវិញ ដែល​ខុសពី​អ្វីដែល​គណៈ​ការពារ​សុខភាព​របស់​វៀតណាម​បានប្រកាស​។​

​ក្រៅពី​រឿង​កាសែត​វៀតណាម​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា មិត្ត​ចិន​បានរៀបចំ​នាវា​ចំនួន ៧​គ្រឿង សម្រាប់​ដឹក​វត្ថុធាតុដើម​យកមក​ផ្គត់ផ្គង់​រោងចក្រ សហគ្រាស​នៅ​កម្ពុជា​។ ជាក់ស្ដែង នៅថ្ងៃនេះ​ផ្ទាល់​នាវា​បានចាប់ផ្ដើម​ចូល​ជើង​ទី​១ ថ្ងៃស្អែក​ចូល​ជើង​ទី​២ ហើយ​ក្នុងចំណោម​នាវា​ទាំង​៧​គ្រឿង​នេះ មាន ៥​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ចំណែក​នាវា ២​គ្រឿង​ទៀត ចូល​ចត​នៅ​កំពង់ផែ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​

​ការដឹក​វត្ថុធាតុដើម​នេះ គឺ​ដឹកជញ្ជូន​រហូតដល់​ខែឧសភា ពោលគឺ​រហូតដល់​សភា​ព​ការណ៍​ធូរស្រាល​ឡើងវិញ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​បង្ហាញថា ចង្វាក់​ផលិតកម្ម​នៅតាម​រោងចក្រ សហគ្រាស​នានា​របស់​ក​ម្ពុ​ជា ជិត​បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ ខណៈ​ការព្យួរ​ការងារ​កម្មក​រ​និយោជិត​នៅ​បន្ត​នៅឡើយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ជា​សំណើ​ចំនួន ៣​ចំណុច ដល់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ប្រកាន់​នូវ​ការយោគយល់​ចំពោះ​កម្មករនិយោជិត​ក្នុងដំណាក់កាល​លំបាក​នេះ ក្នុងនោះ​រួមមាន​៖
​ទី​១- ម្ចាស់​រោងចក្រ សហគ្រាស​នានា ក្នុងពេល​ព្យួរការងារ​របស់​កម្ម​ករ​និយោជិត សូមកុំ​ឆ្លៀតឱកាស​លុប​កិច្ចសន្យាការងារ​ជាមួយ​កម្មករ ក្នុង​ពេលវេលា​ដែល​កម្មករ​ជួប​ការលំបាក​។ សម្ដេច​តេ​ជោ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​សូមឱ្យ​គោរព​ឱ្យបាន​ហ្មត់ចត់ ហើយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​ប្រកាស​រួចហើយ​ដែរ ហ្ចឹ​ង​ឆ្លៀតពេល​ផ្អាក​ការងារ ឬ​ព្យួរការងារ​នេះ សូមកុំ​លុប​កិច្ចសន្យាការងារ​ចោល​, រឿងនេះ​កុំឱ្យ​មាន​ឱ្យសោះ​»​។​

​ទី​២- ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ត្រូវ​លើកលែង​ការប្រាក់​សម្រាប់​កម្មករ​ដែល​ត្រូវបាន​ព្យួរការងារ ពីព្រោះ​ពួកគេ​ត្រូវ​ព្យួរការងារ​ហើយ ដូច្នេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ត្រូវ​ពន្យារ​ការសង ឬ​មិន​យកការប្រាក់​ក៏​រឹតតែ​ល្អ​។​
​សម្ដេច​តេ​ជោ បាន​ថ្លែងបន្តថា «​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​មាន​មិន​ដល់ ២០,០០០​នាក់​ទេ ក្នុងចំណោម​នេះ​អាច​ថា ៥០% ចុះ ដែល​ខ្ចីលុយ​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​»​។​
​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​បញ្ជា​ទៅកាន់​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមជាមួយ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ ត្រូវ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ពិសេស​ត្រូវ​តាមដាន​ត្រួតពិនិត្យ​ការងារ​នេះ​ឱ្យបាន​ហ្មត់ចត់​បំផុត​។​

​ទី​៣- ម្ចាស់​បុរី ឬ​ម្ចាស់ផ្ទះ ដែល​លក់ ឬ​បង់​រម្លស់​ផ្ទះ​ឱ្យ​កម្មករនិយោជិត និង​អ្នកធ្វើការ​នៅតាម​សណ្ឋាគារ​នានា ដែល​ត្រូវ​ព្យួរការងារ​ដូចគ្នា​នោះ ក៏​សូម​យោគយល់​ពន្យារពេល​សង ឬ​បង់​រម្លស់​នេះ​ផង​។​

​ទាក់ទង​និង​ការ​ព្រួយ​យ​បារម្ភ​ពី​ជម្ងឺ​កូ​វិត​១៩​រហូត​នាំគ្នា​ទៅ​ទិញ​ស្បៀងអាហារ​ទុក​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា សម្តេច​មិន​រារាំង​ចំពោះ​ការទិញ​អង្ករ និង​គ្រឿង​បរិភោគ​ស្តុក​ទុក​នេះ​ទេ ប៉ុន្តែ​សម្តេច​គ្រាន់តែ​អំពាវនាវ​ដល់​អ្នកលក់ កុំ​ដំឡើង​ថ្លៃទំនិញ​ហួសហេតុ ក្នុងពេល​មាន​តម្រូវការ​ខ្លាំង​នោះ​៖«​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ភ័យខ្លាច​ច្រើន​ហួស រហូតដល់​អ្នកខ្លះ​ទៅ​ទិញ​អង្ករ ទិញ​មី​យកមក​ស្តុក ទិញ​ប៊ីយ៉ា​ទិញ​ស្រា​យកមក​ស្តុក ក្រែង​មិនបាន​ចេញទៅ​ផឹក​។

ឥឡូវ​អីចេះ ចាប់យក​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹកតែ​ម្តង អង្ករ​កំពុងតែ​លក់​មិន​ដាច់​ផង កំពុង​ចុះថោក អីចឹង​ទេ​បើ​បានជា​ជ្រុល​ទិញ​ហើយ ទិញ​តែម្តងទៅ​ព្រោះ​៤០០​សហគ្រាស​ដែលជា​កន្លែង​កិនស្រូវ អង្ករ​មិន​ខ្វះ​ទេ សូម្បីតែ​យើង​មិន​ធ្វើ​មួយឆ្នាំ​ក៏​អត់​ទាន់​ខ្វះ​អង្ករ​ហូប​នៅក្នុង​ស្រុក​ខ្មែរ​ដែរ ហើយ​គ្រាន់តែ​អំពាវនាវ​អ្នក​នៅតាម​ទីផ្សារ កុំ​ដំឡើងថ្លៃ​ជ្រុល​»​។​​សម្តេច​តេ​ជោ បាន​ចោទ​សំណួរ ថា «​តើ​ការទិញ​ស្តុក​ទុក​នេះ ប្រុង​រត់​ទៅណា​? បើ​ស្រុក​កើតសង្គ្រាម​ទើប​ការទិញ​ទុក​នោះ គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​បច្ចុប្បន្ននេះ តើ​ការទិញ​នេះ​ប្រុង​រត់​ទៅណា​? បើ​ទៅ​ក៏​ដូច​តែ​គ្នា​»​។​a hun road 

 

​