» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12007 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702178 នាក់

លោក​វរសេនីយ៍ទោ សម្បត្តិ កុសល អធិការនគរបាល​ស្រុក​តា​វែង បាញ់​ជាង​១០​គ្រាប់​គំរាម​កូនចៅ​ក្រោម​ឱវាទ ត្រូវបាន​គេ​នាំគ្នា​បំបិទរឿង ?


​ភ្នំពេញ : ថ្ងៃទី ០២ ខែមេសា​ឆ្នាំ​២០២០ កា​រិ យា​ល័យ​និពន្ធ គេហទំព័រ មាតុភូមិ បានទទួល សេចក្តី​រាយ ការណ៍​តាម​ទូរស័ព្ទ ពី ប្រជាពលរដ្ឋ​រស់នៅ ក្នុង ស្រុក​តា​វែង ខេត្តរតនគិរី ប្រាប់ថា​៖ មាន​ករណី​បាញ់បោះ​សេរី​គំរាម​មន្ត្រី​ប៉ូលីស​ក្រោម​ឱវាទ ដែល​បង្ក ឡើង​ដោយ​លោក​អធិការនគរបាល​ស្រុក​តា​វែង អស់​ជាច្រើន​គ្រាប់ កាលពី យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ ។a po taveng

ទាក់ទិន នឹង​ហេតុ​ការ​ណ័​នេះ ក្រុមមន្ត្រី​នគរបាល​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​តា​វែង ក្រោម​ឱវាទ​លោក អធិការ សម្បត្តិ កុសល ក៏បាន​រួមគ្នា​ដាក់ពាក្យ បណ្តឹង ប្តឹងទៅ​ក្រុម ប្រឹក្សា​ស្រុក​តា​វែង រួច ហើយ​ផងដែរ តែ​មកដល់ពេលនេះ នៅ​មិន ទាន់​ឃើញ​មាន​ចំណាត់ ការ​បែបណា​នៅឡើយ​ទេ​ចំពោះ លោក​អធិការ ដ៏​មហិមារ​ម្នាក់នេះ ? ។ យោងតាម​ពាក្យបណ្តឹង ដែល​ការិយាល័យ​និពន្ធ យើង​ទទួលបានៗ​សរសេរ រៀបរាប់​យ៉ាង​លំអិត​ដូចខាងក្រោម សូម​អាន​ពាក្យបណ្តឹង ។

សូមបញ្ជាក់ថា ករណី នេះ​គឺ​កាលពី​ថ្ងៃ​សុក្រ​ទី ២៧ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង ៣០ នាទី​យប់ លោក សម្បតិ កុសល ដែលមាន​អត្តលេខ​៥៧១៦៧ អ​ធិ ការ​នគរបាល​ស្រុក​តា​វែង បាន​ប្រើ​ហិង្សា បាញ់​គំរាម​ដោយ​អាវុធ មកលើ​កងកម្លាំង និង ជេរ​ម្រ​ថា​ថ​ថា​ពួក​អាឯង ដោយសារតែ​ខ្លាច​ពួក​អ្នករកស៊ី​បានជា​ស្រុក តា​វែង​នេះ​មិន​រីកចំរើន​សោះ​ផ្ទូ​យ​ពីបទ​បញ្ជា និង វិន័យ​របស់​កង កម្លាំង​នគរបាលជាតិ ។​

លោក​សម្បត្តិ កុសល ពេល​ចុះមក​មើល​កង កម្លាំង​យាម​នៅ​ចំណុច ប៉ុស្តិ៍​សន្តិសុខ​ភូមិ​តា​វែង ស្ពាន​ទី​៣​ជាប់​រង្វង់​មូល ស្រុក​តា​វែង ។ ដោយ​ដំបូង​លោក​អធិការ​សួរ​ទៅកាន់​កងកម្លាំង​យាម នៅ​ចំណុចកើតហេតុ​នោះ​ថា​(​ពួក​អាក​ន្ទួ​យ​ម៉ែ​វា​នេះ​)​រួច​ក៏​ទាញ​កាំភ្លើង ខ្លី​ម៉ា​កឡុក បាញ់​ឡើង លើ​ចំនួន​៩​គ្រាប់ និង​២ គ្រាប់​ទៀត​បាញ់​ក្រោម អង្រឹង​ដំណេក​របស់​កង កម្លាំង​ក្រោមផ្ទះ​សន្តិ សុខ ។ ទាក់ទិន​នឹង សេចក្តីរាយការណ៍​នេះ ការិយាល័យ​និពន្ធ​យើង បាន​សុំ​ការបំភ្លឺ​តាម​ទូរ ស័ព្ទ​ពី​លោក សម្បត្តិ កុសល អធិការ​នគរ បាល​ស្រុក​តា​វែង នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២០ នេះ លោក បាន​ឆ្លើយតប​ថា ករណី នេះ​គឺជា​ការយល់ច្រឡំ​ហើយ​មិនមែន​លោក​ទេ ជា​អ្នកប្រព្រឹត្ត ដោយ​លោក​បញ្ជាក់​ថាបើ​លោក​ធ្វើបែបនេះ​មែន ខាង​ស្រុក​ហៅ​លោក​ទៅ​សួរនាំ​ហើយ​ព្រោះ​កើត ហេតុ​តាំងពី​សប្តាហ៍​មុន ម៉េះ ហើយ​ឥលូវ​លោក ជាប់​បើកឡាន​រួច​ក៏​បិទ ទូរស័ព្ទ ។

ដោយឡែក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ នគរបាល​ខេត្តរតនគិរី ក៏ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណីនេះ​លោក​ទើបតែ ទទួលបាន​របាយការណ៍ ពី​ម្សិលមិញ មិនទាន់បាន​ពិនិត្យមើល​នៅ ឡើយ​ទេ​ដោយ​ជាប់រវល់ ចាំ​ពិនិត្យមើល​ហើយ​ចាត់ចែង​កម្លាំង​ចុះ​ស្រាវជ្រាវ រួច​បិទ​ទូរស័ព្ទ ។ ប៉ុន្តែ​បើតាម​ប្រភពព័ត៌មាន​ពី មន្ត្រីប៉ូលិស​ដែលមាន​គ្នា​ប្រមាណ​៨​នាក់​ដែល​បានដាក់​ពាក្យបណ្តឹង នោះបាន​លួចខ្សឹប​ថា ពួកគាត់​មានការ​ភ័យ ខ្លាច​ខ្លាំងណាស់ ចំពោះ រឿងនេះ បើ​ថ្នាក់ ដឹកនាំ ខាងលើ​មិនឆាប់ ចាត់ វិធានការ​ដោះ ស្រាយ​ទេនោះ ព្រោះ លោក​អធិការ​គំរាម​រកមុខ​អ្នកប្តឹង​សឹង​រាល់ថ្ងៃ ។  ករណីនេះ សង្ឃឹមថា លោកនាយ​ឧ​ត្ត​ម សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ នឹង​ពិនិត្យមើល​ហើយ​ចាត់ វិធានការ​ស៊ើបអង្កេត តាម​និតិ​វិធី​ច្បាប់ ដើម្បី ពង្រឹង​វិន័យ កងកម្លាំង នឹង​ផ្តល់ ភាពកក់ក្តៅ​ដល់​កងកម្លាំង​នគរបាលជាតិ ថ្នាក់ ក្រោម​តាម​មូលដ្ឋាន​ជាមិនខាន ៕ ដោយ : សុផល​a po taveng3 a po taveng1 a po taveng2 
​