» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10255 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700426 នាក់

កោះហៅ​ស្នងការរង​នគរបាល​ខេត្តកណ្តាល​មួយរូប​ចូល​តុលាការ​ករ​ណិ​យ៍​បំភាន់​មន្ត្រី​សុរិយោដី និង​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​

 

​ខេត្តកណ្តាល ៖ លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បានចេញ​ដិ​កា កោះហៅ លោក​ផ្កាយ​១ ឈ្មោះ អ៊ុ​ល ប៊ុណ្ណា​ម​កុលា​កា ករណី​បំភាន់​មន្ត្រី​សុរិយោដី និង​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​។ នេះ​បើ​យោងតាម​ដីកាកោះ ដែល សារព័ត៌មាន ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​។ ដោយ​បញ្ជាក់ថា​, អញ្ជើញ ៖ ឈ្មោះ អ៊ុ​ល ប៊ុណ្ណា ភេទ​ប្រុស អាយុ​៤០ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​ជា ជនសង្ស័យ​។​a police ul1 

ដីការបញ្ជាក់ថាជនសង្ស័យ​មាន​ទីលំនៅ ៖ ភូមិ​ព្រែកត្រែង សង្កាត់​សិល្បៈ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ចូលមក​កាន់ ៖ អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨ និង ៣០ នាទី​ព្រឹក ដើម្បី​សាកសួរ ពី​ដំណើររឿង បំភាន់​មន្ត្រី​សុរិយោដី និង​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ប៊ុន ចាន់​សុទ្ធា កាលពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ។ សូម​រំលឹកថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អុល ប៉ុណ្ណា អតីត ស្នងការរង នគរបាល​ខេត្តកណ្ដាល ដែល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​លិខិត​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​ជា​លើកទីមួយ​កន្លងទៅនេះ ពិត​ជាមាន​ភាពមិនប្រក្រតី​ជាច្រើន​ក្នុងការ​បំពេញការងារ​។

កន្លងទៅ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច អនុវត្ត​វិន័យ​ក្រោមរូបភាព ព្រមាន​លើក​ទី​១ ចំពោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី អុល ប៊ុណ្ណា អត្តលេខ ៦ ១៧៤៣ អតីត​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។ មូលហេតុ ល្មើស​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។ សាមីខ្លួន​ដែលមាន​ឈ្មោះ ត្រូវ​កែប្រែ​នូវ​កំហុសឆ្គង​ឱ្យបាន​ត្រឹមត្រូវ ។ ក្នុងករណី​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​ទៀត​នោះ នឹង​ចាត់វិធានការ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។​សូមបញ្ជាក់ថា​, បុគ្គល​ខាងលើនេះ ធ្លាប់​យកឈ្មោះ​អ្នកធំ​ទៅប្រើ​ប្រាស់​ក្នុង​ជំនួញ​រកស៊ី​ដីធ្លី និង​រត់ការ​ផ្សេងៗ​ស៊ីដាច់​លុយ​គេ​ទៀតផង និង​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព ទៅប្រើ​ប្រាស់​ជួល​ឲ្យ​ឯកជន​។​

​ករណី​យ៍កោះ​ហៅ​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អុល ប៊ុណ្ណា ស្នងការរង​នគរបាល​ខេត្តកណ្ដាល បាន​ប្រាប់​សារព័ត៌មាន នា​ល្ងាច​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​នេះ​ថា លោក​នឹង​ចូលទៅ​បំភ្លឺ​នៅ​ចំពោះមុខ សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ជម្លោះដីធ្លី​មួយកន្លែង ដែល​ត្រូវ​ភាគី​ម្ខាង​ទៀត​ប្តឹង ប៉ុន្តែ​លោក​អះអាងថា​រឿងនេះ​កើតឡើង​យូរហើយ​ជាមួយ​ឈ្មោះ ប៊ុន ចាន់​សុធា​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស្នងការរង បាន​បន្តថា រឿងហេតុ​ដែល​គេ​ប្ដឹង​ខ្លួន​ទៅកាន់​តុលាការ​ខេត្តកណ្ដាល គឺ​ផ្ដើមចេញពី​ជម្លោះដីធ្លី​មួយ​ជា​យូរណាស់​មកហើយ​រវាង​ម្ដាយក្មេក​, សាច់ញាតិ​ខាង​ប្រពន្ធ និង​ឈ្មោះ ប៊ុន ចាន់​សុធា ហើយ​ឈ្មោះ ប៊ុន ចាន់​សុធា មានបំណង​រំលោភ​យក​ដី​គ្រួសារ​របស់លោក តែ​ដឹងខ្លួន​ថា​នឹង​ចាញ់ ក៏​ប្ដឹង​ម្ដាយក្មេក និង​សាច់ញាតិ​របស់លោក​ទៅកាន់​តុលាការ​តែម្តង​។​

​លោក អុល ប៊ុណ្ណា ថ្លែងប្រាប់​បន្តថា នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​នេះ​ថា លោក​មិនទាន់​បានទទួល​ដីកាកោះ​ពី​តុលាការ​នៅឡើយ​ទេ ហើយ​លោក​ក៏​មិនដឹង​រឿង​អ្វី​ដែរ តែ​លោក​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​ចំពោះមុខ តុលាការ​តាម​ការកោះហៅ ព្រោះ​ដឹងថា ជម្លោះដីធ្លី​របស់​គ្រួសារ​ខាង​ប្រពន្ធ​នឹង​ឈ្នះ​ដោយសារ​មាន​ឯកសារ​ទិញ​គ្រប់គ្រាន់ ខណ​:​ដែល​ភាគី​ខាងគេ​នោះ​ចង់​រំលោភ​យកតែ​ពុំបាន​សម្រេច​ក៏​ប្ដឹងទៅ​តុលាការ​តែម្តង​។​
​លោក​ស្នើសុំ​តុលាការ​ខេត្តកណ្ដាល មេត្តា​ជួយផ្ដល់​យុត្តិធម៌​ដល់​ម្ចាស់​ដី​ពិតប្រាកដ និង​សូម​ចាត់ការ​ចំពោះ​ជនខិលខូច​តាមផ្លូវ​ច្បាប់ បើ​រកឃើញថា​មានទោស​កំ​ហុស។a police ul vanna1 
​