» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7872 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698043 នាក់

ការរកឃើញ​ជនជាតិ​ជន​ប៉ុន​ចេញពី​ស្រុក​ខ្មែរ​មាន​ផ្ទុកមេរោគ​កូ​វិដ​១៩​មនុស្ស​៤៤​នាក់​ត្រូវដាក់​ឲ្យ​នៅ​ដាច់ឡែក​ដើម្បី​តាមដាន​!

 

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល និង​អាជ្ញាធរ​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០​។ បាន​រកឃើញ​មនុស្ស ៤៤​នាក់ ដែលមាន​ទំនាក់ទំនង​ជិតដិត និង​ធ្លាប់មាន​ទំនាក់ទំនង ជាមួយ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល រកឃើញថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។a covid japon1

ក្នុងនោះ ៤​នាក់ ជា​ជន​ដែលមាន​ទំនាក់ទំនង​ដោយផ្ទាល់ និង ៤០​នាក់​ទៀត ធ្លាប់មាន​ទំនាក់ទំនង​។​បើទោះបីជា​យ៉ាងណា រហូតមកដល់​ម៉ោង ៤៖៣០​នាទី​ល្ងាច​ថ្ងៃនេះ មនុស្ស​ទាំង ៤៤​នាក់​នេះ មាន​សុខភាព​ជាធម្មតា មិនមាន​លេចចេញ​នូវ​ភាពមិនប្រក្រតី​ណាមួយ​នោះទេ​គ្រាន់តែ​តម្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​បណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០ បានបញ្ជាក់​អំពី​ស្ថានភាព​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ឬ Covid-19​ដែល​ត្រូវបាន​ពិនិត្យឃើញ ពេល​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម​។ នេះ​បើតាម​លិខិត​របស់លោក អ៉ឹ​ង រចនា អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បានធ្វើ​របាយការណ៍​ទៅកាន់​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​។​

លោក អ៉ឹ​ង រចនា អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ជប៉ុន បាន​បញ្ជាក់ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់​នោះ ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីត​១៩ ពេលទៅដល់​អាកាសយានដ្ឋាន Chubu នៃ​ទីក្រុង Nagoya ប្រទេស​ជប៉ុន នៅពេល​គាត់​ទៅ​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ច​ត្តា​ឡី​ស័ក ដោយសារ​គាត់​ពិបាក​ដកដង្ហើម​។​បុរស​រូបនេះ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​សៀមរាប​ម៉ោង​២០៖៥៧ ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០ ទៅកាន់​អាកាសយានដ្ឋាន Tan Son Nhat ទីក្រុង​ហូជីមិញ រួច​ប្តូរ​ដើម្បី​ហោះហើរ​ទៅកាន់​ទីក្រុង Nagoya ប្រទេស​ជប៉ុន​។ បើតាម​របាយការណ៍​ខាងលើនេះ មនុស្ស​៥១​នាក់ រួមទាំង​បុគ្គលិក​បម្រើ​លើ​យន្តហោះ ដែល​ធ្វើដំណើរ​មកពី​សៀមរាប ទៅកាន់​ប្រទេស​វៀតណាម ជាមួយ​បុរស​នោះ ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅ​ដោយឡែក នៅ​ទីក្រុង​ហូ​ជី​មី​ញ​។

 


​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បានទទួល​ស្គាល់​រឿងនេះ ។​​បុរស​ជនជាតិ​ជប៉ុន​រូបនេះ ជា​ធុរៈជន​ប្រកប​អាជីវកម្ម​អន្តរជាតិ ចេញចូល​ច្រើន​ប្រទេស មិនមែន​មក​ដំណើរ​កម្សាន្ត​លក្ខណៈ ទេសចរណ៍​នោះទេ ។​ចំពោះ​ករណីនេះ​រូបគាត់​បាន​ឆ្លងកាត់​ប្រទេស កម្ពុជា វៀតណាម ថៃ ហ្វីលីពីន និង​ជប៉ុន ដូច្នេះ​មិនទាន់​ដឹងថា​គាត់​បាន​ឆ្លង​ជំងឺ Covid-19 នេះ​នៅ​ប្រទេស​ណា​នោះទេ​។​

​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានប្រកាសថា ប្រសិនបើ​ប្រជាពលរដ្ឋ​ណា ដែល​សង្ស័យថា ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ជប៉ុន ឆ្លង​កូ​វីដ​១៩ ត្រូវ​ទាក់ទង​មក​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​ក្រសួងសុខាភិបាល តាមរយៈ​លេខ ១១៥​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានប្រកាស​ជាថ្មី​ម្ដងទៀត​នៅក្នុង​ស​ន្និ​សី​ទ្ធ​កាសែត​ថា រហូតមកដល់​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២០​នេះ គ្មាន​វត្តមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ Covid-19 កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ណា​ម្នាក់ នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។​
​លើកលែងតែ​ជនជាតិ​ចិន​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ ដែល​ផ្ទុក​វីរុស​កូ​វីដ ហើយ​ត្រូវបាន​ព្យាបាល ជាសះស្បើយ និង​បាន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​។​

​ចំពោះ​ករណី​ដួលសន្លប់ ហើយ​អ្នកជំងឺ​ខ្លះ​រហូតដល់​ស្លាប់ ដែល​ត្រូវ​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម​ថា មាន​ផ្ទុក​វីរុស​កូ​វីដ​១៩​នេះ គឺជា​ព័ត៌មាន​ក្លែងក្លាយ​ដែល​គេ​ប្រឌិត​ឡើង ក្នុង​ចេតនា​អាក្រក់​តែប៉ុណ្ណោះ​។​​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ សាស្ត្រាចារ្យ​ជំនាញ​ឯកទេស​ខាង​ជំងឺ​សួត​នៃ​មន្ទីរពេទ្យ​រុស្ស៊ី​បាន​បញ្ជាក់ថា ចំពោះ​រោគសញ្ញា​ករណី​សង្ស័យថា​មាន​ជំងឺ​នេះនោះ គឺ​ត្រូវ​បានន​កំណត់​ជាទូទៅ ដូចជា​មានកំ​ដៅ​លើស​៣៨ អង្សា ,​ករណី​ក្អក , ឈឺបំពុងក​, ដកដង្ហើម​ពិបាក​, បូក​នឹង​ប្រវត្តិ​ធ្លាប់​ទៅ​កន្លែង​ដែល​សង្ស័យថា​មាន​ជំងឺ​កូ​វីដ​១៩ ហើយ​ទាមទា​រយៈពេល​១៤​ថ្ងៃ​។ បើ​មាន​ករណីបែបនេះ​គឺ​ត្រូវយក​សំណាក​គាត់​មក​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​។​

​ប្រធាន​ផ្នែក​ពេទ្យ​សួត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​រុស្ស៊ី ក៏បាន​អះអាង​ដូចគ្នា​ដែរ​ថា ចាប់ពី​ថ្ងៃទី​២៧ ខែមករា ដល់​ថ្ងៃទី​៥ ខែ​ខែមីនា មាន​អ្នក​ធ្វើតេស្ត​សុខភាព​រក​ជំងឺ កូ​វីដ ១៤៥​នាក់​ទូទាំងប្រទេស​។ ក្នុងនោះ​ពេទ្យរុស្ស៊ី​មាន ៧៨​ករណី ទាំង​ជនជាតិ​បរទេស និង​ខ្មែរ​។ ជនបរទេស​មាន​ចិន កា​ហ្សា​ស្ថាន ជប៉ុន កូ​រ៉ និង​អូស្ត្រាលី​ជាដើម​។​

​លោក​បាន​បញ្ជាក់ទៀតថា ក្នុងនោះ​មាន​និស្សិត​ខ្មែរ​មកពី​ចិន ៤២​នាក់ បាន​ចូល​ពិនិត្យ​ផងដែរ ហើយ​ជា​លទ្ធផល​បង្ហាញថា អវិជ្ជមាន​ទាំងអស់​។​សូម​បញ្ជាក់ដែរថា​ក្រសួង​សេដ​ស្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​រ្ដឋាភិបាល​បាន​ត្រៀម​ថវិកា​៣០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ក្រសួង​សុខ​ភិ​បាល​ក្នុងការ​ដោះ​ទប់ស្កាត់​និង​ដោះស្រាយ​ការ​ប្រឈម​ពី​ជម្ងឺ​បណ្តា​ម​មកពី​មេរោគ​កូ​វិដ​១៩​។​a covid japon4 a covid japon a covid japon1 a covid japon3 a covid japon2 a covid japon 

 

 

​