» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11656 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701827 នាក់

ប្រធាន​បិទ​ខ្ទប់​ប្តេជ្ញា​បញ្ចប់​កូ​វីត​ឲ្យ​បាន​ក្នុង​រយៈ​បិទ​ខ្ទប់​ភ្នំពេញ​១៤​ថ្ងៃ​


​ភ្នំពេញ​៖ ទ្រាំ​តិច​សិន​ទៅ​កូ​វីត​នឹង​ទប់​បាន​ក្នុង​១៤​ថ្ងៃនេះ​។​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថិ បាន ប្តេជ្ញាចិត្ត​ថា​នឹង បំបាត់​ជម្ងឺ​កូ​វីដ​-១៩ ឱ្យបាន​ក្នុង​រយៈពេល​១៤​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​។a co aun

ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​តាមរយៈ video conference នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១​មានការ​ចូលរួម​ប្រជុំ​ពី​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​អនុប្រធាន​​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ នៅ​សាលា​រាជធានី​ភ្នំពេញ ។​
​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ឱ្យ​គ្រប់ភាគី​អ្នកពាក់ព័ន្ធ​ទាំង​អនុវត្ត​ឱ្យបាន​ជោគជ័យ ទៅ​សេចក្តីសំរេច​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបិទ​ខ្ទប់ ដើម្បី​បំបាត់​ជម្ងឺ​កូ​វីដ​-១៩ ដែល​ការងារ​នេះ​យើង​ត្រូវធ្វើ​ឱ្យបាន​លទ្ធផល​ល្អប្រសើរ​ក្នុង​រយៈពេល​១៤​ថ្ងៃ ដោយ​មិន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។ លោក​អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​ឱ្យ​សមាជិក​ទាំងអស់​នៅក្នុង​ជួរ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​នេះ រួមគ្នា​ជួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ អនុវត្ត​សេចក្តីសំរេច​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបិទ​ខ្ទប់ ដើម្បី​បំបាត់​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​១៤​ថ្ងៃនេះ​ទទួលបាន​ជោគជ័យ​។​

​លោក ឃួ​ង ស្រេង បាន​ឲ្យ​ដឹង​ពី​ការងារ​មួយចំនួន​ដែល​អាជ្ញាធរ​រាជធានី​បាននិងកំពុង​អនុវត្ត ។​រដ្ឋបាល​រាជធានី​បានដាក់​កម្លាំង​មាន​សមត្ថកិច្ច​តាម​គោលដៅ​ចំនួន​២៧​ដើម្បី​អនុវត្ត​ការសំរេច​បិទ​ខ្ទប់​។​ចំពោះ​វិធានការ​ចំពោះ​ទំនិញ​ឡើងថ្លៃ រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ម្ចាស់​កុងស៊ី កាប់​ជ្រូក គោ និង​អាជីវករ​លក់ដូរ​សាច់ គ្រឿង​ហូបចុក​ធ្វើ​កិច្ចសន្យា​មិនអោយ​ឡើងថ្លៃ ខណៈដែល​ពួកគាត់​បាន​ឡើងថ្លៃ​សាច់ជ្រូក សាច់គោ ក្នុងតំណាក់កាល​នេះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​ល្បាត​ជាប្រចាំ នៅ​តំបន់​ដែល​បាន កំណត់​ជា​តំបន់​ពណ៌​ក្រហម ដែលជា​តំបន់​ងាយ​ឆ្លង ជម្ងឺ​កូ​វីដ​-១៩​។​(​គេ​មិនដឹងថា​តើ​ការ​បើកហាង​លក់ដូរ​ប្រជាពលរដ្ឋ​គាត់​ទៅ​ទិញ​បែបណា​នោះទេ​បើ​ធ្វើដំណើរ​ឆ្លង​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​មិនបាន​ចឹ​ង​នោះ​?)​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា ៖​ការទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩​នេះ ដាច់ខាត​ត្រូវតែមាន ការចូលរួម​ពី​ប្រជាពលរដ្ឋ បើ​មិនមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេ នោះ​យើង​មិនអាច​ទទួលបាន ជោគជ័យ​ទេ ។ លើ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចលនា​ជាមួយ​ប្រជាពលរដ្ឋ​ហើយ ហើយ​ប្រជាពលរដ្ឋ​ជាង​៩០​ភាគរយ​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​។​

​គួរ​បញ្ជាក់ថា ៖​ក្នុង​កិច្ចប្រជុំ​នេះ បាន​ផ្តោតលើ​ការអនុវត្ត​វិធានការណ៍​បិទ​ខ្ទប់​នេះ​អោយមាន​ប្រសិទ្ធភាព មិន​ប៉ះពាល់​ដំណើរការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​រក្សាបាន​ស្ថ​រ​ភាព​ទំនិញ លំហូរ​ទំនិញ ។ ការអនុវត្ត​ធ្វើយ៉ាងណា​កាត់ផ្តាច់ ជា​កង់ៗ​ជម្ងឺ​កូ​វីដ​-១៩ ។ ការពង្រឹង​លើ​ការ​ច​ត្តា​ឡី​ស័ក ការស្រាវជ្រាវ​រក​អ្នកជំងឺ​កូ​វីដ​-១៩ ការធ្វើ​តេស្ត​សំណាក ការចាក់​វ៉ាក់សាំង និង​ការ​គាំពារ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ងាយ​រងគ្រោះ​៕a co aun1 a co aun2 a co aun3 

​