» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5466 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695637 នាក់

ភរិយា​កងទ័ព​សមរភូមិ​មុខ​ទិស​ប្រាសាទព្រះវិហារ សុំ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង លោក​នាយឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បង្ក្រាប​បំបិទ​ទីតាំង​បន បន​ល្បែង ស៊ីសង​ផស់​ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ​មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ផង​!


​ខេត្តព្រះវិហារ​÷​បន​ល្បែងស៊ីសង​ដុះ​ស្លែ​មួយកន្លែង​ដែល​ស្ថិតនៅ​ភូមិ​រុង​រឿ​៥​ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​នៃ​ខ្សែបន្ទាត់​ព្រំដែន​សមរភូមិ​មុខ​ទិស​ទី​១​ខេត្តព្រះវិហារ​កំពុងតែ​មាន​ភាព​គគ្រឹក​គ្រេង​និង​មាន​ពលរដ្ឋ​ពិសេស​ទា​ហ៊ាន​ចូល​លេង​ភ្នាល់​ដោយ​សេរី​យ៉ាង​អ​នា​ធិ​តេ​យ្យ​។​a game vihea2 

​ប្រភពព័ត៌មាន​ពី​ស្ត្រីៗ​ជា​ភរិយា​កងទ័ព​នៅ​ទី​នោះបាន បាន​ឲ្យ​ការិយាល័យ​និពន្ធ​នាយក​គេហទំព័រ​សារព័ត៌មាន មាតុភូមិ អោយដឹងថា​៖​ជា​រៀងរាល់ថ្ងៃ​សុក្រ ក្រុម​អ្នកញៀន​ល្បែង​មកពី​គ្រប់ទិសទី​មិន​ថា​ទី​ឆ្ងាយ​រឺ​ជិត​នោះទេ​តែងតែ​មក​ប្រ​ម៉ូ​ល​ផ្តុំគ្នា​នៅក្រោយ​ផ្ទះ​លោក​ឧ​ត្ត​សេនី ឌួង ពេ​ជ្យ មេបញ្ជាការរង​កងពល​អន្តរាគមន៍​លេខ​៣ ដែលជា​កន្លែង​សុវត្ថិភាព​បំផុត​ដល់​អ្នក​លេងល្បែង​ភ្នាល់​ប្រជល់មាន់​អាប៉ោង​និង​ល្បែង​យូគី​។​ប្រភព​បាន​បន្តថា​ក្នុង​មួយ​សប្តាហ៍​គេ​លេង​ភ្នាល់​តែ​១​ថ្ងៃ​ទេ​ហើយ​ភ្នាល់​ម្តងៗ​ដាក់​ប្រាក់​រាប់សិប​លាន​រៀល​ឯណោះ​។​

បើ​និយាយ​ពី​អាជ្ញាធ និង សម​ត្ត​កិច្ច​វិញ​យើង​ពិបាក​បន្ទោស​ពួកគាត់​ណាស់​ព្រោះ​ទំនងជា​ខ្លាច​អំណាច និង​ឥទ្ធិពល​លោក​ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ កុំថាឡើយ​រឿង​បង្ក្រាប​សូម្បី​ដើរ​ក្បែរ​ក​លាភសក្ការៈ​ក៏​មិន​ហ៊ាន​ផង​។ គួរបញ្ជាក់​ផងដែរ​ថា​ជា​ញឹំ​ក​ញាប់​មាន​ពលរដ្ឋ ពិសេស​ស្ត្រីៗ​ជា​ភរិយា​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ទិស​ប្រាសាទព្រះវិហារ​រងគ្រោះ​ដោយសារ​ល្បែងភ្នាល់​ខាងលើ​ខ្លះ​លែងលះ​ប្រពន្ធ​រឺ​ប្តី​ខ្លះ​ចាញ់​អស់​ដីស្រែ​ចំការ​ខ្លះទៀត​ចំណាកស្រុក​ឆ្លងដែន​ខុស ច្បាប់​ចូលទៅ​កាប់​ឈើ​ក្រញូង ដែល​ប្រឈម​និង​ការបាញ់ សម្លាប់​និង​រងរបួស​ពិការភាព​អស់​មួយជីវិត ឬ​ការចាប់ខ្លួន​ដាក់ពន្ធនាគារ​ពី​សំណាក់​ទាហាន​ថៃ ។

ដោយ​មិនឃើញ​អាជ្ញាធរ​មូលដ្ឋាន​អើពើរ​ពួកគាត់​សំណូមពរ​ដល់​លោកនាយ ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ស្តីទី នៃ​កងយោធពល​ខេមរៈភូមិន្ទ និង​លោក​ឧ​ត្ត​ម​សេនីយ​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ស្តីទី​កងទ័ពជើងគោក មេត្តាជួយ​ចាត់វិធានការ បង្ក្រាប​បន​ល្បែងស៊ីសង​ខាងលើនេះ​ផង ។ ទាក់ទង​និង​ករណី​ខាងលើ ការិយាល័យ​និពន្ធ​នាយក គេហទំព័រ​សារព័ត៌មាន មាតុភូមិ មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឌួង ពេ​ជ្យ មេ​បញ្ជារ​ការរង​កងពល​ធំ​អន្តរាគមន៍​លេខ​3​បានទេ នៅ​ថ្ងៃទី​៩​កក្កដា ២០១៨​នេះ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​។ ការិយាល័យ​យើង​នឹង​រង់ចាំ​ទទួល​ការបកស្រាយ​បំភ្លឺ​ពី​លោក ឧ​ត្ត​ម​សេនីយ៍ ឌួង ពេ​ជ្យ គ្រប់ពេល​ថា​មានការ​ង​ល្បែង​អត់​? ៕ ដោយៈ សុផល​a game vihea a game vihea3 a game vihea1 
​