» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7327 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697498 នាក់

ហេតុ​អី​សឹង្ហ​បុរី​ចេះតែ​បញ្ជូន​ចិន​លាង​លុយ​៣​នាក់​ទៀត​មក​ស្រុក​ខ្មែរ​?


​ប្រទេស​សឹង្ហ​បុរី​៖​តាម​ការចុះផ្សាយ​របស់​កាសែត​សិង្ហ​បុរី The Straits Time ឧក្រិដ្ឋជន​លាងលុយកខ្វក់​ចំនួន​៣​នាក់ ដែល​១​នាក់​មាន​សញ្ជាតិ​ខ្មែរ និង​២​នាក់​មាន​សញ្ជាតិ​ចិន​ត្រូវបាន​បញ្ជូនមក​កម្ពុជា​នៅ​ថ្ងៃទី​១៥​មិថុនា ឆ្នាំ​២០២៤​។ ទន្ទឹមនឹង​បញ្ជូនមក​កម្ពុជា ឧក្រិដ្ឋជន​ទាំង​៣​នាក់​ក៏ត្រូវ​បាន​ហាមឃាត់​មិនឱ្យ​ជាន់​ទឹកដី​សិង្ហ​បុរី​វិញ​ដែរ​។ ពិរុទ្ធជន​ទាំង​៣​នាក់​ត្រូវបាន​និរទេស​មក​ប្រទេស​កម្ពុជា​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​តុលាការ​សិង្ហ​បុរី​សម្រេច​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​រយៈពេល ១៥​ខែ​ដូចគ្នា​កាលពី​អំឡុង​ចុងខែ​មេសា និង​ខែឧសភា ឆ្នាំ​២០២៤​នេះ​។ តាម​ប៉ូលិស​សិង្ហ​បុរី ឧក្រិដ្ឋជន​ចិន Chen Qingyuan អាយុ ៣៤​ឆ្នាំ និង​មាន​សញ្ជាតិ​ខ្មែរ​បាន​កាន់​លិខិតឆ្លងដែន​ចិន និង​ដូ​មី​នី​កា​។​Capture 

បុគ្គល Chen Qingyuan បាន​ឆ្លើយ​សារភាព​ទទួលស្គាល់​លើ​បទ​ចោទ​ចំនួន​២ ករណី​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ​ធនាគារ និង​បទ​ចោទ​ចំនួន ១​ករណី​ទៀត​ពាក់ព័ន្ធ​នឹង​ការលាង​លុយកខ្វក់​តាម​រយៈ​ការធ្វើ​ជំនួញ​ល្បែង​អន​ឡាញ​។ ប៉ូលិស​សិង្ហ​បុរី​រឹបអូស​ទ្រព្យសម្បត្តិ Chen Qingyuan បាន​សរុប​ជាង ២១​លាន​ដុល្លារ​សិង្ហ​បុរី​។ ចំណែក​ឧក្រិដ្ឋជន​ចិន​២​នាក់​ទៀត មានឈ្មោះ Zhang Ruijin អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ Lin Baoying អាយុ​៤៤​ឆ្នាំ​។ Zhang Ruijin ត្រូវបាន​តុលាការ​សឹង្ហ​បុរី​រឹបអូស​ទ្រព្យសម្បតិ្ត​គិត​ជា​ប្រាក់​សរុប ១១៨​លាន​ដុល្លារ​សិង្ហ​បុរី ខណៈ​គូស្នេហ៍​ជននេះ​ឈ្មោះ Lin Baoying ក៏​ត្រូវបាន​តុលាការ​រឹបអូស​ទ្រព្យសម្បតិ្ត​គិត​ជា​ប្រាក់​ប្រមាណ ១៥៤​លាន​ដុល្លារ​សិង្ហ​បុរី​។​

តាម​ប៉ូលិស​សិង្ហ​បុរី Zhang Ruijin មាន​សញ្ជាតិ​ចិន និង​កាន់​លិខិតឆ្លងដែន​កា​រា​បៀ​ន​។ រីឯ​នាង Lin Baoying ដែលជា​គូស្នេហ៍​កាន់​លិខិតឆ្លងដែន​កម្ពុជា ដូ​មី​នី​កា និង​តួ​ក​គី​។ អាជ្ញាធរ​អន្តោប្រវេសន៍ និង​ត្រួតពិនិត្យ (ICA) របស់​សិង្ហ​បុរី​មិនបាន​បញ្ជាក់ប្រាប់​កាសែត The Straits Time ពី​មូលហេតុ​នៃ​ការបញ្ជូន​ឧក្រិដ្ឋជន​ទាំង ៣​នាក់មក​កម្ពុជា​ទេ​។ តែ​កាលពី​ខែមេសា​កន្លងទៅ មន្ត្រី​អ្នកនាំពាក្យ​របស់​អាជ្ញាធ​រ​អន្តោប្រវេសន៍ និង​ត្រួតពិនិត្យ​របស់​អាជ្ញាធរ​សិង្ហ​បុរី​បាន​លើកឡើងថា ការកំណត់​ទីតាំង​និរទេស​របស់​ទណ្ឌិត​គឺ អាស្រ័យ​លើ​ច្បាប់​អនុញ្ញាត​ស្តីពី​ជនបរទេស​នៅ​សិង្ហ​បុរី​ដោយ​ផ្អែកលើ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​របស់​រូប​ជនបរទេស​នោះ​។​

គួរ​ជម្រាបជូន​ថា ឧក្រិដ្ឋជន​ទាំង ៣​នាក់​នេះ​ស្ថិតនៅ​ក្នុងចំណោម​ឧក្រិដ្ឋជន ១០​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​លាងលុយកខ្វក់​ទ្រង់ទ្រាយ​ធំ​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០២៣​ដោយ​រឹបអូស​បានទ្រព្យ​សម្បត្តិ និង​លុយ​សុទ្ធ​ជាង ៣​ពាន់​លាន​ដុល្លារ​សិង្ហ​បុរី​។ នៅ​ថ្ងៃទី​១០​មិថុនា​ឆ្នាំ​២០២៤ តុលាការ​សិង្ហ​បុរី​ទើប​បិទ​បញ្ចប់​ការផ្តន្ទាទោស​លើ​ចង្កោម​ឧក្រិដ្ឋជន​ចិន​លាងលុយកខ្វក់​ទាំង​១០​នាក់ ក្នុងនោះ​៧​នាក់​ត្រូវបាន​អាជ្ញាធរ​សិង្ហ​បុរី​បញ្ជូន​ចូលមក​ប្រទេស​កម្ពុជា ដែល​៣​នាក់​មាន​សញ្ជាតិ​ខ្មែរ​។​ហេតុ​អី​សឹង្ហ​បុរី​ត្រូវបញ្ជូន​ពួកគេ​មក​ស្រុក​ខ្មែរ​តើ​ខ្មែរ​យើង​ជា​កន្លែង​ស្តុក​ពួក​ឧក្រឹដ្ឋជន​ចិន​?៕​ប្រភព​វិទ្យុ​បារាំង​

​