» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7231 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697402 នាក់

បង្គាប់​ឲ្យ​ចូលខ្លួន​មិនទាន់​ផុតកំណត់​ផង​បញ្ជា​ឲ្យ​ចាប់​យកមក​បាន​មួយ​ដង្ហើម​ចង្រឹត​លែង​វិញ​បាត់​!

​ភ្នំពេញ​៖​នគរបាល​ចាប់ខ្លួន លោក អេង អូន ជា​មន្ត្រី​យោធា និង​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ភ្នំ​ថ្កូវ រឿង​មិន​សងលុយ​រដ្ឋ​ជាង​៨០០​លាន​រៀល​យកទៅ​បង្ហាញមុខ​រាជអាជ្ញា​បាន​មួយ​ដង្ហើម​ចង្រឹត​តុលាការ​ក៏​លែង​ឲ្យ​មាន​សេរីភាព​វិញ​បាត់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១! ។​a eng aun1 

​ថៅ​ថែ​ក្រុមហ៊ុន​ជីកដី​លក់​នៅ​ខេត្តកំពត​ឈ្មោះ​អេង​អូន​ដែលជា​មន្ត្រី​យោធា​ផង​ត្រូវបាន​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ចេញ​ដិ​កា​ឲ្យ​ចូល​ឲ្យ​បាន​មុន​ថ្ងៃ​៩​សីហា​២០២១ បានសម្រេច​ដោះលែង​វិញ​បាត់ បន្ទាប់ពី​បញ្ជា​ឲ្យ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តាម​ចាប់ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​មុន​ថ្ងៃ​ផុតកំណត់​។​

​ជុំវិញ​ការចាប់​ហើយ​ដោះលែង លោក អេង អូន នេះ​លោក​ព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សំងំ​ឈឹង​!​។​
​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ពីថ្ងៃ​ម្សិលមិញ​ពី​ការ​បែកធ្លាយ​សម្លេង​របស់លោក អេង អូន គាត់​អះអាងថា បាន​ទាក់ទង​ទៅ​តុលាការ (​លោក ស៊ិត វណ្ណៈ​) រួចរាល់​ហើយ !​ចឹ​ង​បានន័យថា​គេ​និយាយ​គ្នា​មុន​ស្រេច​?​។​គេ​មិនដឹងថា​ការដោះលែង​មាន​លុយ​តំកល់​ឬក៏​លែង​ដោយ​មិន​ចាត់ការ​លើ​ពាក្យបណ្តឹង​នោះ​ឡើង​ព្រោះ​តុលាការ​ធើ​ស៊ី​ស្ងា​តៗ​ចឹ​ង​នោះ​?​។​

​លោក អេង អូន ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ ពាក់ព័ន្ធ បទល្មើស​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ទឹកប្រាក់​ចំនួន ៩២​ម៉ឺន​ដុល្លារ​អាមេរិក​ដែល​បទល្មើស​ព្រហ្មទណ្ឌ​ចឹ​ង​ត្រូវតែមាន​លុយ​តំកល់​។​​សមត្ថកិច្ច បាន​ឃាត់ខ្លួន​លោក អេង អូន នៅមុខ​ផ្សារ​ស៊ី​ធី​ម៉​ល រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សូម​ជម្រាបជូន​ថា លោក អេង អូន ត្រូវបាន​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ចេញ​លិខិត​ផាកពិន័យ​ជា​ទឹកប្រាក់​ជាង ៨០០​លាន​រៀល​ផងដែរ ដោយសារតែ​ក្រុមហ៊ុន អភិវឌ្ឍ​ភ្នំ​ថ្កូវ​គុបគិត​ជាមួយ​អាជ្ញាធរ លួច​កាយ​យក​ដីក្រហម​នៅ​ភ្នំ​ថ្កូវ ស្ថិតនៅ​ភូមិ​កោះ​ផ្ដៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត មុន​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ។​ប៉ុន្តែ លោក អេង អូន ពុំ​ព្រម​បង់ប្រាក់​ផាកពិន័យ​តាម​ការសម្រេច​របស់លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​នោះទេ និង​បានចេញ​លិខិត​បដិសេធ​ថែមទៀត​ផង​៕a eng aun a eng aun2 a eng aun3 

​