» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7570 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697741 នាក់

សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ប្រកាស​ពី​ផែនការ​តម្លើង​ប្រាប់​បៀរ​វត្ស​ជូន​មន្ត្រីរាជការ​នៅ​ឆ្នាំ​២០២៣

 

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ក​ម្ព​ជា បានប្រកាសថា នឹងមាន​ការដំឡើងប្រាក់បៀវត្សរ៍​មន្ត្រីរាជការ នៅក្នុង​ឆ្នាំ​២០២៣ បន្ទាប់ពី​ខកខាន​អស់​រយៈពេល​ពីរ​ឆ្នាំ ។​a hun close 

​ក្នុងឱកាស អញ្ជើញ​ចែក​សញ្ញាបត្រ​ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​ជាង​២​ពាន់​នាក់ បន្ទាប់ពី​ពួកគេ​បានបញ្ចប់ ការសិក្សា​វិជ្ជាជីវៈ​ជាម​ន្ត្រី បាន​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​សារ​ចរ​ណែនាំ ទាក់ទង​នឹង​ការរៀបចំ​ច្បាប់​ថវិកា​សម្រាប់​ឆ្នាំក្រោយ គ្រោង​នឹង​តំឡើង​ប្រៀ​វត្សរ៍ យើង​ខាន​ដំឡើង​ប្រៀ​វត្សរ៍​២​ឆ្នាំ​មកហើយ ឥឡូវ​យើង​នឹង​ចាប់​ផ្តើមឡើង តែ​ឡើង​មិន​គិត​ជា​ភាគរយ​ទេ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការតំឡើង​នេះ មិន​គិត​ជា​ភាគរយ​នោះទេ គឺ​ឡើង​តាមរបៀប ដោយ​អ្នក​ប្រាក់បៀវត្សរ៍​តិច​ដំឡើង​ច្រើន អ្នក​ប្រាក់បៀវត្សរ៍​ច្រើន​ដំឡើង​តិច​។​​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា គ្រូបង្រៀន និង​គ្រូពេទ្យ ទាប​បំផុត​ឲ្យ​បាន​១.៥​លាន​រៀល ដោយ​កន្លងទៅ​ប្រាក់​ប្រៀ​វត្សរ៍ គ្រូបង្រៀន និង​គ្រូពេទ្យ មាន​ចំនួន​១.៣​លាន​រៀល ឯម​ន្ដ្រី​ដទៃទៀត មាន​ប្រាក់​ប្រៀ​វត្សរ៍ ១.២​លាន​រៀល នាពេល​កន្លងទៅ ឡើងដល់​១.៤​លាន​រៀល​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា សម្ដេច​បាន​ប្រាប់​ទៅ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា​នៅពេលដែល តំឡើង​ប្រៀ​វត្សរ៍ ក៏ត្រូវ​តំឡើង​ពិ​ដាន នៃ​ប្រាក់​ប្រៀ​វត្សរ៍​ជាប់ពន្ធ បានសេចក្ដីថា ពេលដែល​ឡើង​ប្រៀ​វត្សរ៍ អ្នក​ដែលមាន​ប្រាក់​ប្រៀ​វត្សរ៍​ក្រោម​១.៥​លាន​រៀល​អត់​ជាប់ពន្ធ ប៉ុន្ដែ​អ្នក​លើស​នឹង​គឺ​ជាប់ពន្ធ​។​​សម្ដេច​តេ​ជោ  បាន​បញ្ជាក់ថា ការធ្វើ​បែបនេះ ដើម្បី​ជៀសវាង​អ្នក​ប្រាក់​ប្រៀ​វត្សរ៍​តិច​ជាប់ពន្ធ ចាំ​អ្នក​ដែលមាន​ប្រាក់​ប្រៀ​វត្សរ៍​ច្រើន ចាំ​ជាប់ពន្ធ​។ សម្ដេច​តេ​ជោ​បន្ដថា ការធ្វើ​បែបនេះ ដោយ​គិត​ទាំង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន​។​

​គូសបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩ មាន​មន្ត្រីរាជការ​សរុប​២១១,០៩៤​នាក់ (​ស្ត្រី​៨៧,៥១៩​នាក់ ស្មើនឹង​៤១.៤៦%) ក្នុងនោះ​ថ្នាក់ជាតិ​៣៨,២៥០​នាក់ ស្មើនឹង​១៨.១២% (​ស្ត្រី​១១,៧៨៦​នាក់ ស្មើនឹង​៣០.៨១%) និង​ថ្នាក់ក្រោម​ជាតិ​១៧២,៨៤៤ ស្មើនឹង​៨១.៨៨% (​ស្ត្រី​៧៥.៧៣៣​នាក់​ស្មើ នឹង​៤៣.៨២% ដែលមាន​ក្របខណ្ឌ «​ក​»២៩.១៣% ក្របខណ្ឌ «​ខ​» ៣៣.៧៨% និង​ក្របខណ្ឌ «​គ​» ៣៧.១០%​។​
​យោងតាម​របាយការណ៍​ប្រាក់​បៀ​វ​វត្សរ៍ របស់​ក្រសួង​មុខងារសាធារណៈ បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៩ ប្រាក់​បៀ​វ​វត្សរ៍ មន្ដ្រីរាជការ​ក្នុង​វិស័យ​៖
* មន្ត្រី​ជាប់កិច្ចសន្យា មាន​ចំនួន​៦៥០,០០០​រៀល កើនឡើង​៥០,០០០​រៀល* ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត មាន​ចំនួន ១,៤៤០,០០០​រៀល កើនឡើង​៨០,០០០​រៀល​
* សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត មាន​ចំនួន​១,១៣៥,០០០​រៀល កើនឡើង​៥០,០០០​រៀល​* ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​១,១៥៥,០០០​រៀល កើនឡើង​៨០,០០០​រៀល​
* សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​៩១០,០០០​រៀល កើនឡើង​៥០,០០០​រៀល​* ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​ចំនួន​១,១១០,០០០​រៀល កើនឡើង ៨០,០០០​រៀល​
* ជំទប់​ទី​១ និង​ទី​២ ចៅសង្កាត់រង​ទី​១ និង​ទី​២ មាន​ចំនួន​៨៥០,០០០​រៀល កើនឡើង ៥០,០០០​រៀល​* សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​ចំនួន​៧៤០,០០០​រៀល កើនឡើង​៤០,០០០​រៀល​
* មេភូមិ មាន​ចំនួន​៤០០,០០០​រៀល កើនឡើង​១៥០,០០០​រៀល​* អនុប្រធាន​ភូមិ មាន​ចំនួន​២៨០,០០០ កើនឡើង​៨០,០០០​រៀល​* សមាជិក​ភូមិ មាន​ចំនួន ២៥០,០០០​រៀល កើនឡើង​៧០,០០០​រៀល​

​ដោយឡែក របប​សន្តិសុខ​សង្គម​អប្បបរមា​ប្រចាំខែ សម្រាប់​អតីតមន្ត្រី​រាជការ​ស៊ីវិល និង​អតីតយុទ្ធជន នៅ​ឆ្នាំ​២០១៩ មាន​ចំនួន​៥៦០,០០០​រៀល កើនឡើង​៨០,០០០​រៀល​។​
​សម្រាប់​ការដំឡើង​ស​ន្ទ​ស្សន៍​បៀ​វ​វត្ស​មូលដ្ឋាន ឆ្នាំ​២០១៩ ចំនួន​២,៣៤០ មានការ​កើនឡើង​២១០ ដោយ​ក្នុងនោះ ប្រៀ​វត្សរ៍​អប្បបរមា​សម្រាប់​មន្ដ្រីរាជកា​រ​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ រួមមាន​៖
* វិស័យ​រដ្ឋបាល ការទូត និង​បច្ចេកទេស នៅ​ឆ្នាំ​២០១៩ ចំនួន​១,១០០,១០០​រៀល កើន​៨៥.៦៥០​រៀល​
* វិស័យ​អប់រំ និង​សុខាភិបាល នៅ​ឆ្នាំ​២០១៩ ចំនួន ១,២០០,១០០​រៀល កើន​៨៥.៦៥០​រៀល​* នគរបាលជាតិ នៅ​ឆ្នាំ​២០១៩ ចំនួន​១,១៨៤,៥៧៧​រៀល កើន​៩៨,៥៤៧​រៀល​
* យោធិន នៅ​ឆ្នាំ​២០១៩ ចំនួន​១,១១៤,៣៧៧​រៀល កើន​៩១,៩៤៧​រៀល​។​a hun close3 

​