» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6761 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696932 នាក់

នាយករដ្ឋមន្ត្រី តេ​ជោ ហ៊ុនសែន​៖​រាជរដ្ឋាភិបាល​កម្ពុជា​សុខចិត្ត​បង់ពន្ធ​លើ​ប្រភេទ​ទំនិញ​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប មិន​ចុះ​ញ៉ម​ចំពោះ​ការ​គំរាម​ដក​ការអនុគ្រោះ​ពន្ធ​ឡើយ​!

 

​ជប៉ុន​៖​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​អាណត្តិ​ទី​៦​ថ្លែង​ពី​ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨ ថា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ចុះ​ញ៉ម​ចំពោះ​ការ​គំរាម​ដក​ការអនុគ្រោះ​ពន្ធ​ពី​សហគមន៍​អឺរ៉ុប​ឡើយ​។​hun japon2 

​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រកាស​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​កម្មសិក្សាការី​និង​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា​និង​រស់នៅក្នុង​ប្រទេស​ជប៉ុន​គឺធ្វើឡើង​ភ្លាមៗ​ស្របពេល​គណៈកម្មការ​អឺរ៉ុប បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ តាមរយៈ​ការនាំ​ចូល​ទំនិញ​គ្រប់យ៉ាង លើកលែងតែ​អាវុធ (EBA-Everything But Arms) លើ​មុខទំនិញ​របស់​កម្ពុជា ដែល​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។​សម្តេច​តេ​ជោ ហ៊ុន សែន​បាន ប្រតិកម្ម​វិញ​ថា​«​ការ​ឱនក្បាល​ចំពោះ​បរទេស​ម្តង នឹង​មានការ​ឱនក្បាល​ជា​បន្តបន្ទាប់ ដោយ​មិនអាច​ងើប​រួច​នោះឡើយ ហើយ​ការ​ឱនក្បាល​ចំពោះ​បរទេស​ជា​ថ្នូរ​សម្រាប់​ជំនួយ ឬ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះ គឺជា​ការបំផ្លាញ​នូវ​អធិបតេយ្យ និង​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​រណប​ជា​ឡើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាងច្បាស់​ដូច្នេះ​ថា «​ចង់​ឲ្យ​បង់ពន្ធ បង់ពន្ធ​។ សូម​ផ្តាំ​ឱនក្បាល​ម្តង ត្រូវ​ជំពាក់​ឱន​ពីរដង ជំពាក់​ពីរដង​ឱន ជំពាក់​បី​ដង​ឱន ឱន​មួយជីវិត​ខ្មែរ​អត់​ឯករាជ្យ​បានទេ​។ ប្រឹង​រស់​ងើបឈរ​ឡើង ដើម្បី​ការពារ​ឯករាជ្យ អធិបតេយ្យ​របស់​ប្រទេស ដើម្បី​ការពារ​សន្តិភាព​របស់​ប្រទេស​»​។​


​សូមបញ្ជាក់ថា​៖​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៨ តំណាង​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​លើកឡើងថា សហភាព​អឺរ៉ុប​បាន​ត្រៀម​ដាក់សំណើរ​ឲ្យ​លុបចោល​ការអនុគ្រោះ​ពន្ធ​មកលើ​ទំនិញ​របស់​កម្ពុជា​នាំចូល​ទៅកាន់​ទីផ្សារ​ក្នុង​ទ្វីបអឺរ៉ុប ដោយ​លើក​ហេតុ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ជា​ភាសា​អង់គ្លេស ដែល​បក​ប្រៃ​ជា​ភាសា​ខ្មែរ​ថា «​ការត្រៀម​រៀបចំ​ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​សម្រាប់​គណៈកម្មកា​រ (​អឺរ៉ុប​) ធ្វើ​សេចក្តីសម្រេចចិត្ត​ដាក់សំណើរ​ជា​ផ្លូវការ ដើម្បី​ដកចេញ​ជា​បណ្តោះអាសន្ន​នូវ​ការអនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ព​នុ​គ្រោះ​ពន្ធ ការ​នាំចូល​ទំនិញ​គ្រប់យ៉ាង លើកលែងតែ​អាវុធ (EBA-Everything But Arms)​។

នៅពេល​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការចូល​ជា​ធរមាន នោះ​ដំណើរ​ការដកចេញ​ជា​បណ្តោះអាសន្ន​នូវ​ការអនុគ្រោះ​ពន្ធ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ដោយ​ដាក់​ក្នុងដំណាក់កាល​ឃ្លាំមើល​ចំនួន​៦​ខែ ដែល​ក្នុងដំណាក់កាល​នេះ គណៈកម្មការ​តម្រូវ​ឲ្យ​កម្ពុជា ធ្វើ​សហប្រតិបត្តិការ ដើម្បី​ប្រមែប្រមូល​រាល់​ព័ត៌មាន​ចាំបាច់​ទាំងអស់​។ បន្ទាប់​ពីនេះ នៅមាន​រយៈពេល​៦​ខែ​ទៀត ដើម្បី​រៀបចំ​របាយការណ៍​រក​ឃើញ និង​សេចក្តីសន្និដ្ឋាន​អំពី​ដំណើរ​របស់​គណៈកម្មកា​រ ថា​តើ​ត្រូវ​សម្រេច​ដក ឬ​មិន​ដកចេញ​នូវ​ការអនុគ្រោះ​ពន្ធ​នេះ​»​។​

«​តែសហភាព​អឺរ៉ុប​បាន​សង្កត់ធ្ងន់ថា ខ្លួន​នឹង​បើកចំហ​ឲ្យ​មានការ​ចរចា​ជាមួយ​កម្ពុជា ហើយ​ប្រសិនបើ​កម្ពុជា​យកចិត្តទុកដាក់​ចាត់វិធានការ​ដោះស្រាយ​ស្ថានការណ៍ ឲ្យ​ស្របតាម​នីតិវិធី​នៃ​ការដក​ពន្ធ​អនុគ្រោះ​នេះ ដូច្នេះ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើងវិញ តាម​ស្ថានភាព​ជាក់ស្តែង​»​។​


​សូមបញ្ជាក់ថា​បើតាម​ប្រភពពី​ក្រសួងពាណិជ្ជកម្ម ទំនិញ​របស់​ប្រទេស​កម្ពុជា​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ភាគច្រើន គឺជា​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង ដោយ​នាំចូល​ក្រោម​ការអនុគ្រោះ​ពន្ធ ដោយ​រកប្រាក់​ចំណេញ​បាន​ជាង​៦០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។​មិនដឹងថាតើកម្ពុជាបានចំណូលពីណាជំនួសនោះទេបើសិនប្រទេសអឺររ៉ុបដាក់ទណ្ឌកម្ម?៕hun japon a eu finish1 hun eat1 

​