» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10273 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700444 នាក់

សម្តេច​តេ​ជោ​និ​ទស្សន៍​ថា​នៅ​ឆ្នាំក្រោយ ការនាំ​អង្ករ​អាច​បាន ១​លាន​តោន


តាកែវ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ការនាំ​អង្ករ​ឱ្យបាន​១ លាន​តោន អាច​នឹង​សម្រេចបាន នៅ​ឆ្នាំ ២០២១ ឬ​ឆ្នាំ ២០២២ ។a hun takeo

នៅក្នុង​ពេលដែល​សម្តេច​អញ្ជើញ​ទស្សនា បង្ហាញ​ទំនើបកម្ម​ផលិតកម្ម​ដំណាំ​ស្រូវ និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នា​ម ២០២០​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ថា​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ជម្រុញ​ការវិនិយោគ ដោយ​ធ្វើ​ឃ្លាំង​ស្តុក ធ្វើ​ម៉ាស៊ីនកិនស្រូវ ធ្វើ​ឡស​ម្ងួ​ត ដើម្បី​លើកទឹកចិត្ត​ឱ្យ​តម្លៃបន្ថែម​នៅក្នុង​ប្រទេស​។

បច្ចុប្បន​រាជរដ្ឋាភិបាល បាន​បើកផ្លូវ​ឱ្យ​ក្រុមហ៊ុន​មកពី​ក្រៅប្រទេស​ដោយ​ផ្តល់ឱកាស ឱ្យ​ក្រុមហ៊ុន​វិនិយោគ​។ បើ​ធ្វើដូច្នេះបាន​តម្លៃ​ស្រូវ អាច​ធា​បានល្អ ដោយ​យើង​មាន​ម្ចាស់ការ​ច្រើន​។​​សម្តេច​តេ​ជោ ថ្លែង​ទៀតថា ការ​នៅសល់​ស្រូវ និង​អង្ករ​នៅ​កម្ពុជា ដោយសារតែ​ល្បឿន​នៃ​ការ​ជម្រុញ​ការផលិត​ស្រូវ ដើរ​លឿន​ហួស​ពី​ការកែច្នៃ និង​ការនាំចេញ​។ ម្យ៉ាងទៀត ការនាំចេញ ត្រូវ​សម្រិត​សំ​រាង គុណភាព មិន​ធ្វើឱ្យ​រួចពីដៃ​នោះទេ​។​

​សម្តេច​តេ​ជោ បន្តថា​ប​ច្ចុ​ប្ប នៅ​កម្ពុជា មាន​សក្តានុពល​ដែល​កំពុង​បញ្ចេញ និង​សក្តានុពល​ដែល​នឹង​បន្ត​បញ្ចេញ ដោយ​រាជរដ្ឋាភិបាល ប្តូរ​ទិស​ដោយ​ផ្ទេរ​ពី​ការអភិវឌ្ឍ​តាមបែប​បើកទូលាយ ទៅជា​កា​អភិវឌ្ឍ​តាមបែប​ស៊ីជម្រៅ មានន័យថា យើង​ត្រូវ​ពង្រីក​សមត្ថភាព​ចិញ្ចឹម​លើ​ផ្ទៃដី​ដែលមាន​សម្រាប់ ដែល​សម្តេច​អះអាងថា សម្តេច​ធ្លាប់ធ្វើ​នៅ​តំបន់​ក្រាំង​យ៉ូ​វ តាំង​ពីមុន​ឆ្នាំ ២០០០​។​​សម្តេច​លើក​ឧទាហរណ៍​ថា​«​ពី​ដើម​ដី​១​ហិច​តា​យើង​ចិញ្ចឹម​បាន​មនុស្ស ៥ នាក់ ប៉ុន្តែ​ឥលូវ​យើង​ត្រូវធ្វើ​ដី ១ ហិច​តា អោយ​ចិញ្ចឹម​មនុស្ស​បាន​ច្រើនជាង​មុន ១០ ទៅ ២០ ឬ ៣០ នាក់ ដោយ​ត្រូវ​វិនិយោគ​ជា​កញ្ចប់​ដើម្បី​បម្រើឱ្យ​វិស័យ​កសិកម្ម មាន​ប្រព័ន្ធ​ធា​រាស្ត្រ ម៉ាស៊ីនកិនស្រូវ អគ្គិសនី​សម្រាប់​បម្រើឱ្យ​ការចិញ្ចឹម​»​។​
​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​យើង​ស្ថិតក្នុង​ស្ថានភាព​មាន​មាស​តែ​ខ្វះ​ក្រដាស​ខ្ចប់​។ នេះ​ជា​ចំណុច​ដែល​យើង​កំពុង​ប្រឹង [...]​។ ខ្ញុំ​ទទួលស្គាល់​នូវ​កំហុស​ទៅ​ចុះ នៅពេលដែល​គេង​តិះដៀល​ចំពោះ​ខ្ញុំ យើង​ផលិត​បាន​ស្រូវ ប៉ុន្ដែ​ទី​ចុង​បំផុត​ទីផ្សារ​យើង​នៅឯណា​។ ងាក​មក​ខ្លួនឯង​ខ្វះ​ម៉ា​ស៉ី​ន​កិនស្រូវ ខ្វះ​ឃ្លាំង​ស្ដុក​ស្រូវ ខ្វះ​អ្នកប្រមូល​ទិញ ចឹ​ង​នាំចេញ​ខ្លួនឯងបាន​ប្រហែល​កន្លះ​លាន​តោន​ប៉ុណ្ណោះ​នាពេល​កន្លងទៅ​»​។​នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​ឲ្យ​ដឹងថា កម្ពុជា​យក​ទុន ៤០០​លាន​ដុល្លារ ពី​ប្រទេស​ចិន ដើម្បី​សាងសង់​កន្លែង​ស្តុក​ស្រូវ​នៅតាម​ខេត្ត ខណៈ​បច្ចុប្បន្ននេះ ទិន្នផល​ស្រូវ​បាន​ដើរ​លើស​លទ្ធភាព​កែច្នៃ​ក្នុងការ​នាំចេញ​។​

​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ណែនាំ​ឲ្យ​មន្ដ្រី​ជំនាញ ត្រូវ​បង្កើន​ការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ដ្រ​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាកសិករ ពោល​ត្រូវយក​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជា​គំរូ ក្នុង​ការកសាង​ប្រព័ន្ធធារាសាស្ដ្រ​នេះ​នៅតាម​តំបន់កសិកម្ម​ផ្សេងៗ​ទៀត​។​​តាម​តួលេខ​ដែល​បង្ហាញ​ដោយ​ក្រសួងកសិកម្ម កម្ពុជា​បាន​នាំចេញ​អង្ករ​បាន ៦២​ម៉ឺន​តោន (​តួលេខ​ផ្លូវការ​) ខណៈ​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ នៅ​ឆ្នាំ​២០១៩ ទៅកាន់​ប្រទេស​វៀតណាម ចំនួន​ជាង ២​លាន​តោន តាម​ខេត្ត​ជាប់​ព្រំដែន​ដូចជា តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និង​កំពត​។​​ដោយឡែក រយៈពេល​៦​ខែ ឆ្នាំ​២០២០​នេះ ស្រូវ​ប្រមាណ ១​លាន​តោន ត្រូវបាន​នាំចេញ​កំពត តាកែវ កណ្តាល ព្រៃវែង និង​ស្វាយរៀង ទៅ​ប្រទេស​វៀតណាម​។ រីឯ​អង្ករ​ជាង ៤០​ម៉ឺន​តោន ត្រូវបាន​នាំទៅ​កាន់​ប្រទេស​ទីផ្សារ​គោលដៅ​ប្រមាណ ៥៦​ប្រទេស​៕a hun takeo1 


​