» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1978 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263088 នាក់

កម្ពុជា​កាណាដា​សន្យា​បន្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយគ្នា​

 

​ភ្នំពេញៈ កម្ពុជា និង​កាណាដា បាន​ឯកភាពគ្នា​បន្ត​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី ស្តីពី​ការសម្រួល​ពាណិជ្ជកម្ម​(TFO) ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទេ្វ​ភាគី ដោយ​ឈរលើ​មូលដ្ឋាន​ឈ្នះ​-​ឈ្នះ​បន្ទាប់ពី​បាន​ផុត​សុពលភាព កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមក​។ a pan so 

​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា​៖​ការឯកភាព​បន្ត​កិច្ចព្រមព្រៀង​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី រវាង​លោក ប៉ាន សូរ​ស័​ក្កិ ជាមួយ​លោកស្រី ដូ​នី​កា ប៉ូ​ទី (Donica Pottie) ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​លោក ប៉ាន សូរ​ស័​ក្កិ បាន​ជម្រាប​ភាគី​កាណាដា អំពី​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា ដែល​បានមកពី​ការចូលរួម​នៃ​វិស័យ​សំណង់ វាយនភ័ណ្ឌ ទេសចរណ៍ និង​កសិកម្ម​។ នៅក្នុង​នោះ ទឹកប្រាក់​នៃ​ឧស្សាហកម្ម​កាត់ដេរ (​ឆ្នាំ​២០១៧) មាន​ចំនួន​ប្រមាណ​៧​ប៊ី​លាន​ដុល្លា​អាមេរិក ហើយ​ឧស្សាហ​កម្មនេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន​ចំនួន​៧៦​ម៉ឺន​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី នៅតាម​តំបន់​ជនបទ​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំទ្រ​វិស័យ​វាយនភ័ណ្ឌ តាមរយៈ​ការបន្ត​ស្វែងរក​ទីផ្សារ​សក្តានុពល​បន្ថែម និង​ការបង្កើន​ប្រាក់បៀវត្ស​អតិបរមា​ជូន​កម្មករ​-​និយោជិត ចាប់ពី​១៤០​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ ដល់​១៧០​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បង្កើន​ឲ្យ​បាន​១៨២​ដុល្លារ នៅ​ដើមឆ្នាំ​២០១៩ ខាងមុខ​ថែមទៀត​។​លោក ប៉ាន សូរ​ស័​ក្កិ​គូសបញ្ជាក់ថា “​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​កាតព្វកិច្ច​ការងារ ដែល​អង្គការ ILO បានកំណត់​តាំងពី​ឆ្នាំ​១៩៩៩ និង​បាន​គាំទ្រ​ការអនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង នៃ​រោងចក្រ​កម្ពុជា (Better Factory Cambodia) ដើម្បី​លើកស្ទួយ​លក្ខ​ខ័​ណ្ឌ​ការងារ និង​ការប្រកួតប្រជែង​ក្នុង​វិស័យនេះ​”​។​

​លោកស្រី ដូ​នី​កា ប៉ូ​ទី បាន​កោតសរសើរ​អំពី​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​លើកកម្ពស់​វិស័យ​វាយនភ័ណ្ឌ និង​ការស្វែងរក​អត្ថប្រយោជន៍ ជូន​កម្មករ​-​និយោជិត​នាពេល​កន្លងមក​។​

​លោកស្រី បាន​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្រឹងប្រែង និង​ប្រកាន់​និយាម​ការងារ​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​ភាព​ឈ្នះ​-​ឈ្នះ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ សម្រាប់​ឧស្សាហកម្ម​មួយ​នេះ ហើយ​លោកស្រី នឹង​ពិនិត្យ​លទ្ធភាព​ជួយ​កៀងគរ​វិនិយោគិន​កាណាដា ឲ្យ​ចូលមក​បណ្តាក់ទុន​លើ​ការកែច្នៃ​វត្ថុធាតុដើម​សំខាន់ៗ ដើម្បី​បម្រើការ​អភិវឌ្ឍ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ការធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម នៅ​កម្ពុជា​។​

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាណាដា សម្រេចបាន​ទឹកប្រាក់​សរុប ចំនួន​១,០៤​ប៊ី​លាន​ដុល្លារ​អាមេរិក ជាមួយ​អត្រាកំណើន​ប្រចាំឆ្នាំ គិត​ជា​មធ្យម​១១%​។ ក្នុងនោះ ទឹកប្រាក់​នាំចេញ​ពី​កម្ពុជា ទៅ​កាណាដា មាន​ចំនួន​១​ប៊ី​លាន​ដុល្លារ​អាមេរិក និង​នាំចូល​មាន​ចំនួន​៤០​លាន​ដុល្លារ​អាមេរិក​។ ចំពោះ​ផលិតផល​សក្តានុពល​នាំចេញ​របស់​កម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿង​បង្គុំ​យានយន្ត គ្រឿង​សង្ហា​រឹម ប្លា​ស្ទីក ផលិតផល​ក្មេង​លេង និង​ទំនិញ​កសិកម្ម​៕a pan so1