» ឪពុក​បង្កើត​អតីត​ឧកញ៉ា​ហេង​សិទ្ធី​សម្រេចចិត្ត​បោះបង់ចោល​តួនាទី​ឯកឧត្តម​អត់​ស្តាយ​ » គ្រូបាធ្យាយ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ខ្លាំង​មែន​សំពះ​តិច​រួច​បញ្ហា​បាត់​អ្នកផ្សេងស្ពៃ » ករណី​គ្រូបង្រៀន​កិច្ចសន្យា​នៅ​សាលាបឋមសិក្សា​ទួល​កី ខណ្ឌ​កំបូល ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​សិស្ស​រៀន​គរ​គ្នា​ត្រូវ​ដោះស្រាយ​! » នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ » លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya​ឧកញ៉ា​លក់​ឡេ​ត្រូវបាន​ប៉ូលិស​និង​សមាគម​ឧកញ៉ា​ហៅ ចូល​សួរ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​! » អាជ្ញាធរ​ជាតិ​អប្សរា​៖​កុំ​ធ្វើ​ឲ្យ​សត្វ​ស្វា​នៅ​តំបន់​អង្គរ​ផ្លាស់ប្តូរ​ទម្លាប់ និង​មាន​ចរិត​កាច​សាហាវ​! » បែក​រឿង​ករណី​យ៍​ចាប់​ឡាន​ឈើ​ហើយ​ចៅហ្វាយខេត្ត​រាគ​មន៍​គឺជា​ឈើ​របស់​លោកសង្ឃ​! » ពលរដ្ឋ​ប៉ា​ណា​ម៉ា ធើ្វ​ការតវ៉ា​ប្រឆាំង​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លើ​បញ្ហា​តំបន់​ព្រែកជីក Panama » ចាប់ខ្លួន​បុរស​ដែល​ថ្លើមធំ យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដើរ​ប្រមូល​លុយ​ដាក់​ខែ​ពី​អ្នកលក់ដូរ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន » កាប់​ឈើទាល​អស់​៤៩​ដើម​នៅ​ខេត្ដ​ស្ទឹងត្រែង​ ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​?! » ការជួសជុល​កែលម្អ​ផ្លូវ​លេខ​៤៨​ស្រែ​អំ​បឹ​ល​កោះកុង​សម្រេចបាន​ជាង​៨០​ភាគរយ​ហើយ​! » តារា​សម្ដែង​ស្រី​តៃវ៉ាន់ អ្នកនាង Barbie Hsu ដែល​កម្ពុជា​ស្គាល់​ថា​នាង​សាន់ ឆាយ ស្លាប់​ហើយ​ » ឃាតក​តាម​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ​ស្តា​រ៉ិ​ច​បុក​រ៉ឺម៉ក​ខូច​ស្លាប់​ម្នាក់​ទៀតហើយ! » សង្គ្រាម​ពា​ណិ​ជ្ចក​ម្មរ​វាង​អាមេរិក​ម៉ិចស៊ិក​កាណាដា​ចាប់ផ្តើម​!? » អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​បូម​ដី​ចាក់​លុប ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7809 នាក់

ម្សិលមិញ 6961 នាក់

សរុប 15995167 នាក់

លោក ដូ​ណា​ល់ ត្រាំ ថា​នឹង​បញ្ចេញ​ផែនការ​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន លុះត្រាតែ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ?


​អាមេរិក​៖ បេក្ខជន​ប្រធានាធិបតី​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូ​ណា​ល់ ត្រាំ បាន​រំលឹក​ឡើងវិញ​ថា​លោក​ពិត​ជាមាន​ផែនការ​ដែល​អាច​បញ្ចប់​សង្គ្រាម​រវាង រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​លោក​ដូ​ណា​ល់​ត្រាំ​ថា​នឹង​បញ្ចេញ​ផែនការ​ទាំងនោះ លុះត្រាតែ​លោក​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាងមុខ​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​a trum plan 
​ការកត់សម្គាល់​បែបនេះ​របស់លោក ដូ​ណា​ល់ ត្រាំ​ធ្វើ​នៅ ក្នុង​កម្មវិធី Lex Fridman podcast ចេញផ្សាយ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា និង​ចំពេល​ដែល​រូបលោក និង​បេក្ខជន​ប្រធានាធិបតី មកពី គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Kamala Harris កំពុងមាន​ពិន្ទុ​ប្រកៀក​ប្រកិត​គ្នា​នៅក្នុង​ការស្ទង់មតិ​។ លោក ត្រាំ ថា «​ប្រសិនបើ​ខ្ញុំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ខ្ញុំ​នឹង​បញ្ចេញ​កិច្ចព្រមព្រៀង​មួយ​...​ខ្ញុំ​ពិតជា​មាន​ផែនការ​មួយ​យ៉ាង​ជាក់លាក់​ថា​តើ​ត្រូវ​បញ្ឈប់​រុ​ស្ស៉ី និង​អ៊ុយ​ក្រែ​ន​ដោយ​របៀប​ណា​? ប៉ុន្តែ​ខ្ញុំ​នឹង​មិនអាច​បញ្ចេញ​ផែនការ​ទាំង​នោះឡើយ ពីព្រោះ​បើ​ខ្ញុំ​បញ្ចេញ ខ្ញុំ​នឹងមិន​អាច​ប្រើប្រាស់​វា​បានទេ ហើយ​ផែនការ​ទាំងនោះ​ក៏​នឹងមិន​ទទួលបាន​ជោគជ័យ​នោះដែរ​។ ដូចដែល​អ្នកដឹង នេះ​ផ្នែក​មួយ​នៃ​ភាព​ភ្ញាក់ផ្អើល​»​។​

​គួរ​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ កន្លងមក​ក៏​ធ្លាប់បាន​អះអាង​ដែរ​ថា​លោក​នឹង​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន ដោយ​ប្រើពេល​ត្រឹមតែ ២៤​ម៉ោង​ប៉ុណ្ណោះ ប្រសិនបើ​រូបលោក​ជាប់ឆ្នោត​ជា ប្រធានាធិបតី នៅ​ខែវិច្ឆិកា​ខាងមុខ​។ ប៉ុន្តែ លោក​មិនបាន​បង្ហើប​ពី​របៀប​ដែល​លោក​ចង់​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ទេ​។​ទោះបីយ៉ាងណា​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បង្ហាញ​ពី​កា​រម​ន្ទឹ​ល​សង្ស័យ​ល់​ផែនការ​នេះ​។​កន្លងមក លោក ត្រាំ បាន​ទទួលរង​ការរិះគន់​ជាច្រើន​ដោយសារតែ ការកោតសរសើរ​លោក ពូ​ទីន ប្រធានាធិបតី​រុ​ស្ស៉ី ម្ដង​ហើយ​ម្ដងទៀត​។ លោកស្រី Kamala Harris វិញ បាន​សន្យាថា​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន ហើយ​បញ្ជាក់ថា​លោកស្រី​នឹងមិន​រាប់អាន ជាមួយ​ជន​ផ្ដាច់ការ​នោះទេ​៕