» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8864 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699035 នាក់

ចិន​ប្រមូល​ទិញ​មាស​ទុក​ធ្វើ​ទុនបំរុង​ដើម្បី​ទប់ទល់​ឥទ្ធិពល​លុយ​ដុល្លារ​អាមេរិក​


​ចិន​៖ ធនាគារ​ចិន​បាន​ប្រមូល​ទិញ​មាស​ច្រើនជាង ៧០​តោន ចាប់តាំងពី​ខែធ្នូ ឆ្នាំ​២០១៨​មក ដែល​ត្រូវបាន​គេ​វាយតម្លៃថា​ចិន​ចង់​ធ្វើ​ឲ្យ​ខ្លួន អាច​ឃ្លាត​ចេញ​ឱ្យ​ឆ្ងាយ​ពី​ឥទ្ធិពល​លុយ​ដុល្លារ​អាមេរិក ខណៈ​ចិន​កំពុង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។a gold1 

នេះ​បើតាម​របាយការណ៍​ពី ក្រុមប្រឹក្សា​ធនធាន​មាស​ពិភពលោក World Gold Council (WGC) ដកស្រង់ ចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​បើតាម​ក្រុម​អ្នកជំនាញ​ការបង្កើន​ការទិញ​មាស​របស់​ចិន​ធ្វើឡើង ក្នុង​គោលបំណង​ធ្វើ​ព​ពិធ​កម្ម​មូលធន​បម្រុង​របស់ខ្លួន ពោលគឺ​ដើម្បី​ចេញ​ឆ្ងាយ​ពី​ឥទ្ធិពល​ប្រាក់​ដុល្លារ​របស់​អាមេរិក​តែម្ដង​។ បន្ថែម​ពីលើ​នេះ ប្រទេស​ចិន​កាលពីពេល​ថ្មីៗ​នេះ ក៏បាន​លក់​ប័ណ្ណបំណុល​របស់​សហរដ្ឋ​អាមេរិក ដែល​ខ្លួន​កាន់កាប់​ផងដែរ​ពី​ទំហំ ១.៣២​ទ្រី​លាន​ដុល្លារ​កាលពី​ចុងឆ្នាំ​២០១៣ ធ្លាក់​មក​នៅត្រឹម ១.១​ទ្រី​លាន​ដុល្លារ​កាលពី​ខែមេសា ឆ្នាំ​២០១៩​។​

​លោក ថម ម៉ា​ក្រេ​ហ្គ័​រ (Tom McGregor) អ្នកសារព័ត៌មាន និង​ជា​អ្នកវិភាគ​នយោបាយ​ឲ្យ​កាសែត​មួយ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​បាន​ឲ្យ​ដឹងថា «​ទីក្រុង​ប៉េកាំង​កំពុងតែ​ព្រួយបារម្ភ​អំពី​ទំនាក់ទំនង​កាន់តែ​អាក្រក់​រវាង​ចិន និង​អាមេរិក ដូច្នេះហើយ​ទើប​ធនាគារ​ប្រជាជន​ចិន (PBOC) ព្យាយាម​បង្កើន​មាស​ក្នុង​ឃ្លាំង​របស់ខ្លួន​…»​។​

 បើតាម WGC ក្រៅពី​ប្រទេស​ចិន​ដែល​ទិញ​មាស​មក​ស្តុក​ទុក​នោះ រុស្ស៊ី​គឺជា​ប្រទេស​ដែល​បាន​ទិញ​មាស​ច្រើនជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក​ដែរ​។ ប្រទេស​រុស្ស៊ី​បាន​បញ្ចូល​មាស ២៧៤​តោន​ទៅក្នុង​ទុនបម្រុង​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៨​។ សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែល​ឈរ​លេខ ១ មាន​ស្តុក​ទុក​មាស​ច្រើន​បំផុត​។ បន្ទាប់មកទៀត​នោះ​គឺ​ប្រទេស អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​រុស្ស៊ី ខណៈ​ចិន​វិញ​ជាប់​លេខ ៦ បើតាម​តួលេខ​នៅ​ឆ្នាំ​២០១៨៕a gold a gold2 

​