» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6369 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696540 នាក់

ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី

 

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញមកច្រានចោលលិខិតចំនួន ២សន្លឹក ពាក់ព័ន្ធនឹងការផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់សម្រាប់យកធ្វើផ្លូវជាដើម) ទៅក្រៅប្រទេស ដោយនិយាយថា ជាលិខិតក្លែងក្លាយ ដែលធ្វើឡើងដោយក្រុមឈ្មួញទុច្ចរិត សម្រាប់បោកប្រាស់ក្រុមអ្នកវិនិយោគតែប៉ុណ្ណោះ។a mine minister2 

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា លិខិតទាំង២សន្លឹកនេះ គឺជាលិខិតក្លែងក្លាយ ដែលក្រុមទុច្ចរិត បានបង្កើតឡើង ក្នុងន័យបោកប្រាស់អ្នករកស៊ីនៅក្នុងវិស័យរ៉ែ។

លោកបានអះអាងថា ជាគោលការណ៍ក្រសួងរ៉ែ និងថាមពល មិនបានផ្តល់សិទ្ធិឲ្យមន្ទីររ៉ែ និងថាមពលតាមរាជធានី-ខេត្ត មានសិទ្ធិក្នុងការចុះកិច្ចសន្យា ឬផ្តល់កូតានាំចេញថ្មសំណង់នោះទេ។

បន្ថែមពីនេះ លោក អ៊ឹង ឌីប៉ូឡា បានគូសបញ្ជាក់ថា សម្រាប់ថ្មសំណង់នេះ រាជរដ្ឋាភិបាលកម្ពុជាតាំងពីសម្តេចតេជោ ហ៊ុន សែន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានហាមឃាត់ក្នុងការនាំចេញទៅក្រៅប្រទេស។

លោកថា «បទបញ្ជានេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីចុងឆ្នាំ២០២៤ កន្លងទៅ បានប្រកាសជាសាធារណៈ ដោយហាមឃាត់ការនាំចេញថ្មសំណង់ ទៅក្រៅប្រទេស ពោលទុកសម្រាប់តែប្រើប្រាស់តែក្នុងស្រុកប៉ុណ្ណោះ។ ការអនុញ្ញាតឲ្យនាំចេញ មានតែថ្មអារ ដែលជាថ្មអារជាបន្ទះ និងកាត់ជាដុំៗ»។

លោក អ៊ឹង ឌីប៉ូឡា ក៏បានអំពាវនាវឲ្យអ្នកវិនិយោគ ឬអ្នករកស៊ីនៅក្នុងវិស័យរ៉ែ សូមផ្ទៀងផ្ទាត់ព័ត៌មាន និងសិក្សាព័ត៌មានឱ្យបានច្បាស់លាស់ចៀសវាងចាញ់បោកក្រុមរត់ការ និងក្រុមទុច្ចរិតទាំងនេះ ជាពិសេសអាចទំនាក់ទំនងមកលេខ Hot line របស់ក្រសួងរ៉ែ និងថាមពល 095 727 727 ឬក៏ Facebook ផ្លូវការរបស់ក្រសួងរ៉ែ និងថាមពល។

សូមបញ្ជាក់ថា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីចុងឆ្នាំ២០២៥ បានបញ្ជាក់ថា ចំណូលដែលបានមកពីវិស័យរ៉ែ ដោយមិនទាន់បូកចំណូលពន្ធ និងអាករនាំចេញ ក្នុងប្រទេសកម្ពុជា មានចំនួន ៩៤,៣លានដុល្លារក្នុងឆ្នាំ២០២៤ និងមានការកើនឡើងដល់ ១៣៥,៥លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ដោយបានបង្កើតការងារដោយផ្ទាល់ជាង ១២ ០០០នាក់។ សម្រាប់ជនទុច្ចរិត ដែលក្លែងបន្លំលិខិតទាំង២សន្លឹកនេះលោក អ៊ឹង ឌីប៉ូឡាឲ្យដឹងថា ក្រសួងរ៉ែ និងថាមពល កំពុងធ្វើការស្រាវជ្រាវ និងចាត់វិធានការតាម៕a mine minister a mine minister1