» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3840 នាក់

ម្សិលមិញ 14915 នាក់

សរុប 18330999 នាក់

សម្ដេច​មហា​បវរ​ធិបតី ណែនាំ​រដ្ឋបាលខេត្ត​ភាគ​ឦសាន​ឲ្យ​បង្កើត​ភាពទាក់ទាញនិងងាយស្រួល​សម្រាប់​អ្នកវិនិយោគ​!


​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​៩​មេសា​ថ្លែង​ចេញពី​សណ្ឋាគារ​សុខា​រាជធានី​ភ្ន​ពេញ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា សម្តេច​ពិតជា​ចង់​ឃើញថា កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគ​ឦសាន រួមមាន​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ពិតជា​ជួយ​បង្កើត «​ចរន្ត​សេដ្ឋកិច្ច​» បាន​ជាក់ស្តែង​ដល់​ភូមិភាគ​ឦសាន​របស់​កម្ពុជា ។​a manet south east 

​ថ្លែង​ក្នុង​កម្មវិធី​ប្រកាស​ដាក់ឱ្យ អនុវត្តន៍ ជា​ផ្លូវការ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​៤​នៅ​ភាគ​ឦសាន​»​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ពី​បញ្ហា​ប្រឈម​និង​ការដោះស្រាយ​ថា កង្វះខាត​ធនធានមនុស្ស ជាពិសេស​សម្រាប់​កសិក​ម្ម និង​ក​សិ​-​ឧស្សាហកម្ម គឺជា​ចំណោទ​មួយ ក្នុងពេល​កម្មករ​យើង​ភាគច្រើន ចង់ទៅ​ធ្វើការ​នៅ​ទីប្រជុំជន ។​ដូច្នេះ រាជរដ្ឋាភិបាល​បានសម្រេច​ផ្ដល់​ការលើកទឹកចិត្ត ដោយ​កំណត់​លក្ខខណ្ឌ​លើកលែង​ពន្ធលើប្រាក់បៀវត្ស​សម្រាប់​កម្មករនិយោជិត​ជា​ជនជាតិខ្មែរ ដែល​ទទួលបាន​ប្រាក់បៀវត្ស​ប្រចាំខែ ស្មើនឹង ឬ​តិចជាង ២,០០០,០០០​រៀល និង​បម្រើ​ការងារ​នៅក្នុង គ​.​ល​.​គ​. ដែលមាន​ប្រតិបត្តិការ​ក្នុង​ខេត្ត​ណាមួយ​នៃ​ខេត្ត​ទាំង​៤ នៅ​ភូមិភាគ​ឦសាន​។

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​ចង់ឃើញ​កម្មវិធី​ពិសេស​នេះ ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគ​ឦសាន ពិតជា​ជួយ​បង្កើន​ចរន្ត​សេដ្ឋកិច្ច បាន​ជាក់ស្តែង​ដល់​តំបន់​ភូមិភាគ​ឦសាន របស់​យើង​»​។​ជោគជ័យ​នេះ​អាច​កើតឡើង​បាន​ទាល់តែ​មានការ​ចូលរួម​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ផ្នែក​រដ្ឋ និង​វិស័យ​ឯកជន​។ ត្រង់ចំណុច​នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត «​ខ្ញុំ​ចង់សង្កត់ធ្ងន់​ជាពិសេស​លើ​តួនាទី​របស់​ផ្នែក​រដ្ឋ​ដែល​ត្រូវការពារ ថ្នាក់ថ្នម ថែទាំ និង​ថែរក្សា​អ្នកវិនិយោគ ចៀសវាង​រាល់​អំពើ​អសកម្ម​ទាំងឡាយ​ដែល​បង្ក​ដល់​ការរំខាន​ការប្រកប​អាជីវកម្ម​របស់​ធុរជន អភិក្រម​រក្ស​ចាស់ បង្កើត​ថ្មី គឺជា​ភាពចាំបាច់ យើង​ត្រូវការពារ​វិនិយោគិន ដែលមាន​ស្រាប់​បង្កើន​ទំនុកចិត្ត​ក្នុងនាម​ជា​តួអង្គ​ចូលរួម​ដោះស្រាយ​បញ្ហា មិនមែនជា​អ្នកបង្ក​បញ្ហា​»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ទំនុកចិត្ត​នេះ​នឹង​ក្លាយជា​ការផ្សាយពាណិជ្ជកម្ម​ពី​កម្ពុជា ចេញពី​មាត់​មួយ ទៅ​មាត់​មួយទៀត​ដោយ​ឯកឯង នៅក្នុង​ចំណោម​សហគមន៍​ធុរកិច្ច​។​​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ដល់​ក្រុមការងារ ត្រូវបំពេញ​ភារកិច្ចរ​បស់​ខ្លួន ក្នុង​ស្មារតី​ជា​ក្រុម ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» ដើម្បី​ជំរុញ​ការអនុវត្ត​នូវ​វិធានការ​នានា ក្នុង​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​នេះ​ឱ្យសម្រេចបាន​ជោគជ័យ និង​លទ្ធផល​ជាក់ស្ដែង​តាម​ការរំពឹងទុក​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រុមការងារ​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​នេះ​ឱ្យបាន​ទូលំទូលាយ​, ធ្វើការ​ពន្យល់​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​, និង​ផ្ដល់​សេវា​បដិសណ្ឋារកិច្ច និង​កិច្ចសហការ​ល្អជា​មួយ​វិនិយោគិន និង​ធុរជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ទាក់ទាញ​ការចូលរួម​អនុវត្ត​ពី​កម្លាំងចលករ​សំខាន់ៗ ព្រមទាំង​ខិតខំ​ស្វែងរក​គំនិត​នវានុវត្តន៍ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​សម្រាប់ វិនិយោគិន​ទាំង​លើ​ទិដ្ឋភាព​សមិទ្ធិ​លទ្ធភាព​នៃ​ពាណិជ្ជកម្ម (com mercial viability) និង​គុណ​តម្លៃ​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម ដែល​ផ្សារភ្ជាប់​ជាមួយនឹង​ទីផ្សារ​។​

​សម្តេច​មហា​បវរ​ធិបតី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការអនុវត្ត​កម្មវិធី​ពិសេស​នេះ គឺជា​សក្ខីភាព​នៃ​ឆន្ទៈ​នយោបាយ​យ៉ាង​មោះមុត​របស់​រាជរដ្ឋាភិបាល នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​សន្តិភាព ស្ថិរភាព ឯករាជ្យភាព និង​បូរណភាព​ទឹកដី ក៏ដូចជា​ការខិតខំ​ពង្រីក និង​ចែកចាយ​ផល​លាភ​ពី​កំណើនសេដ្ឋកិច្ច ទៅដល់​គ្រប់​មជ្ឈដ្ឋាន ប្រជាជន​ខ្មែរ​»​។​​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ចឹ​ង​ខ្ញុំ​សុំ​ឲ្យ​គណកម្មការ​នេះ ទន្ទឹមនឹង​រៀបចំ​ត្រូវ​ប្រ​ស៊ីគ្នា​ជាមួយ​ការកែសម្រួល​នៃ​នីតិវិធី របស់​ខេត្ត​ទាំង​៤​ផង​។ សូម​អភិបាល​នៃ​គណ​អភិបាល​រៀបចំ​នីតិវិធី​នេះ ព្រោះ​ខេត្ត​យើង​នៅ​ឆ្ងាយ​ជាងគេ​បាន​យើង​រៀបចំ​គណកម្មការ​នេះ​ទៅ​ជួយ ប៉ុន្តែ​បើ​មិន​ព្រម​ដើរ​ខ្លួនឯង​មិន​ជួយ​រត់​ខ្លួនឯង​អត់​មាន​អ្នក​ជួយ​បានទេ​»​។​

​បើតាម​ប្រសាសន៍​របស់​សម្ដេច​មហា​ប​វរ​ធិបតី នាយករដ្ឋមន្ដ្រី​, ខេត្ត​ទាំង​៤​នេះ​អភិបាលខេត្ត គណៈ​អភិបាលខេត្ត ត្រូវ​ធ្វើការ​ជាមួយ​យន្តការ​ខេត្ត​ឲ្យ​ជាប់ រាល់​ការសម្រេច​ទាំងអស់ គឺជា​ការសម្រេច​ប្រតិភូកម្ម​សិទ្ធ​ទៅ​ឲ្យ​គណកម្មការ​នេះ ដូច្នេះ​ស្មើ​ការសម្រេច​របស់​ថ្នាក់ជាតិ ហើយ​មាន​សុក្រឹត្យភាព​ក្នុងការ​អនុវត្ត​។​​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ការពារ​វិនិយោគ ដែលមាន​ស្រាប់​បង្កើន​ទំនុកចិត្ត ក្នុងនាម​ជា «​តួអង្គ​ចូលរួម​ដោះស្រាយ​បញ្ហា មិនមែនជា​អ្នកបង្ក​បញ្ហា​» (troubleshooters not troublemakers) ហើយ​ទំនុកចិត្ត​នេះ នឹង​ក្លាយជា​ការផ្សាយពាណិជ្ជកម្ម ពី​មាត់​មួយ​ទៅ​មាត់ មួយ ដោយ​ឯកឯង​ក្នុងចំណោម សហគមន៍​ធុរកិច្ច​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ថែមថា ក្រុមការងារ ត្រូវបំពេញ​ភារកិច្ចរ​បស់​ខ្លួន ក្នុង​ស្មារតី​ជា​ក្រុម ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» ដើម្បី​ជំរុញ​ការអនុវត្ត​នូវ​វិធានការ​នានា ក្នុង​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​នេះ​ឲ្យ​សម្រេចបាន​ជោគជ័យ និង​លទ្ធផល​ជាក់ស្ដែង​តាម​ការរំពឹងទុក​។​​សម្រាប់​ផែនការមេ​សម្ដេច​មហា​ប​វរ​ធិបតី បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត​ទាំង​៤ នៃ​ភាគ​ឦសាន កំណត់​ឲ្យ​ច្បាស់​អំពី តំបន់ឧស្សាហកម្ម និង​តំបន់​ទេសចរណ៍​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ខេត្ត​ទាំង​៤ ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា រួមមាន​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ត្រូវ​រៀបចំ​បែងចែក​ទីតាំង​ឲ្យ​បាន​ច្បាស់ ដើម្បី​អភិវឌ្ឍន៍​សក្ដានុពល​ក្នុង​តំបន់​នៃ​ខេត្ត​ទាំងនោះ​។​​សម្ដេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ឲ្យ​ខេត្ត​ទាំង​៤ ជាពិសេស​ខេត្ត​ដែលមាន​ធនធានធម្មជាតិ ខេត្តមណ្ឌលគិរី សក្ដានុពល សូម​ឲ្យ​ធ្វើការ​គិតគូរ​ពី zoning ឲ្យ​បាន​ស្រួលបួល​ផង ដើម្បី​យើង​ថែ កន្លែង​ណា​ដែលជា​តំបន់ឧស្សាហកម្ម កន្លែង​ណា​ដែលជា​តំបន់​អ្វី យើង​ត្រៀម​ឲ្យ​ហើយ​ទៅ កុំ​យក​រោងចក្រ​ទៅ​ដាក់​នៅលើ​ភ្នំ […] កន្លែង​ណា​ទុក​ឲ្យ​ជា​តំបន់​ទេសចរ​ណ៏ ធម្មជាតិ និង​តំបន់ឧស្សាហកម្ម​មួយកន្លែង​» ។​

​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់ថា ក្រសួង​ដែនដី​នគររូបនីយកម្ម ត្រូវ​គិតគូរ​សំខាន់បំផុត​ទៅលើ​ផែនទី​ប្រើប្រាស់​ដី រៀបចំ និង​ព​ន្លឿ​ន​កិច្ចការ​ទាំងអស់នេះ ដោយ​ផ្ដោតលើ​លក្ខណៈ Master Plan​។ ជាមួយគ្នានេះ ខេត្តមណ្ឌលគិរី​ដែល​សម្បូរ​តំបន់​ទេសចរណ៍ធម្មជាតិ​នោះ បើ​មិនបាន​គិតគូរ​ទុកជាមុន នឹង​ក្លាយទៅជា​តំបន់​ដែល​លាយ​យ​ឡំ​គ្នា​ជាមួយ​ធម្មជាតិ រោងចក្រ សហគ្រាស​ជាដើម​។​

​សូមបញ្ជាក់ថា​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​៤ នៅ​ភាគ ឦសាន ត្រូវបាន​គិតគូរ​ឡើង​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត កាលពី​ឆ្នាំ​២០២៤ ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​នៅ ក្នុង​ខេត្ត​ទាំង​៤​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា រួមមាន​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​។ ការគិតគូរ​រៀបចំ​នូវ «​កម្ម វិធី​ពិសេស​» នេះ កើត ចេញ ពី​មហិច្ឆតា ចង់​ជំរុញ​បង្កើន​នូវ​សកម្មភាព សេដ្ឋកិច្ច​ដល់​បណ្ដា ខេត្ត ដែល ស្ថិតនៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​កំណើន ក៏ដូចជា​ដើម្បី​ធ្វើ​ពិពិធ កម្ម សេដ្ឋកិច្ច តាម​តំបន់ និង តាម​វិស័យ​។​

​កម្មវិធី​ពិសេស​នេះ ក៏​ជា​កម្មវិធី​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ដែល មាន​លក្ខណៈសាមញ្ញ​, ចំ​គោលដៅ និង ភាពអនុគ្រោះ​ខ្ពស់​។​កម្មវិធី​ពិសេស​នេះ ត្រូវបាន​រៀបចំឡើង ដោយ​ឈរលើ​ទស្សនា ទាន​ចំនួន ៣ រួមមាន​៖
*​ទី​១៖ កែប្រែ​មុខមាត់​នៃ​ខេត្ត​ទាំង​បួន​នៅ​ភូមិភាគ​ឦសាន ឱ្យក្លាយ ជា ខេត្ត ដែលមាន​មូលដ្ឋាន​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​កសិកម្ម​, ក​សិ​-​ឧស្សាហ កម្ម និង​ទេសចរណ៍ ឈរលើ​កត្តា​ទាយ​ជ្ជ​ទាន​របស់​ខេត្ត​នីមួយៗ និង​ដោយ មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយនឹង​គោលនយោបាយ ជាតិ នានា​។​

*​ទី​២៖ ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង ដែល​នាំមក​នូវ​លទ្ធផល រហ័ស ជាពិសេស​កត្តា​ជំរុញ​ការទាក់ទាញ​វិនិយោគឯកជន​។​*​ទី​៣៖ ជំរុញ​សហ​ថាមពល​ដែល​កើតចេញពី​ការប្រមូលផ្តុំ (Clustering Effects) ដើម្បី​ឈានទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​មាត្រដ្ឋាន (Economies of Scale) ជាជាង​ការ វិនិយោគ​ដែលមាន​លក្ខណៈ រាយ ប៉ាយ និង​មិនអាច​ផ្សារភ្ជាប់​គ្នា​បាន​។​​បើតាម​ប្រសាសន៍​របស់ សម្ដេច​មហា​បវរ​ធិបតី​, ខេត្ត​ភាគ​ឦសាន​ទាំង​៤​នេះ ត្រូវ​ជម្រុញ​ពហុ​វិស័យ និង​ផ្ដោត​សំខាន់​ទៅលើ​សក្ដានុពល​អាទិភាព​ទាំង​៣ រួមមាន​៖ កសិឧស្សាហកម្ម កសិកម្ម និង​ទេសចរណ៍ ដើម្បី​ទាញ​ផលប្រយោជន៍ អភិវឌ្ឍន៍​ខេត្ត​ទាំង​៤​នេះ​៕a manet south east1