» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4309 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427752 នាក់

ឧ​ត្ត​ម​សេនីយ៍ អ៊ី ចំរើន នាយ ប៉ុស្តិ នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សម្ងំ​ប្រមូល​សេដ្ឋកិច្ច​ចូល​ហោ ប៉ៅ​យ៉ាង​ស្ងៀមស្ងាត់ !?


​ខេត្តបន្ទាយមានជ័យ : នៅ​ថ្ងៃទី ១៨ ខែកុម្ភ​: ឆ្នាំ​២០២៥ ក្រុម​ការ ងារ​អ្នកសារព័ត៌មាន បាននាំគ្នា​ចុះទៅ​យក​ព័ត៌មាន ស្តីពី ទិ​ដ្ឋ ភាព និង​សកម្មភាព​ជាក់ស្តែង​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅ និង​រក​សុ​ី​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៃ​ខេត្តបន្ទាយមានជ័យ ។ បង ប្អូន​ប្រជាពលរដ្ឋ និង​កម្មករ​រក​ស៊ីអូស​រទេះ អ្នករត់ម៉ូតូឌុប រត់​កង់​បី ជាច្រើន​នាក់ បានផ្តល់​បទ សម្ភាសន៍​ថា : សព្វថ្ងៃនេះ​នៅ​ចំណុច​មុខមាត់​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត ស្ថិតក្នុង​ស៉ិច​ទ័​រ ប៉ុស្តិនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយ ប៉ែត មាន​អ្នកលក់ដូរ​គ្រឿង​ហូបចុក​ចំនួន​៩​តូប ដាក់តាំង​ទំនិញ​លក់ដូរ​ប្រ​ច្រៀ​ត​គ្នា​ជាប់ នឹង​ទីស្នាក់ការ​ពេទ្យ​ចក្រ​តា​ឡី​ស័ក មើលទៅ​ដូច​មិន​សម​ទំនង​សោះ​ព្រោះ​ជាទី​កន្លែង​សមត្ថកិច្ច​ធ្វើ​ការងារ នៅ​ច្រកទ្វារ​អន្តរជាតិ​ដែលមាន​ភ្ញៀវទេសចរ​បរទេស​ចេញ​-​ចូល ជាប្រចាំ ។a i chomreun

អ្នកលក់ដូរ​ទាំងនោះ​សុទ្ធតែជា​សាច់ ញាតិ និង​ខ្សែស្រឡាយ​ម​ន្ត្ត​្រី​ថ្នាក់​ធំៗ ឬ​ជា​ប្រពន្ធ​ប៉ូលីស​អន្តោ ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​អាច​លក់ដូរ​នៅទីនេះ​បាន បើ​គ្មាន​ខ្សែស្រឡាយ​ទេ គឺ​មិនអាច​ចូល​លក់ដូរ​បានទេ ។ ប្រភពពី​អាជីវករ​ម្នាក់​បាន​លួច ប្រាប់ថា : តូប​លក់ដូរ​នីមួយៗ​ត្រូវ​ចំណាយលុយ​បង់​ទៅអោយ​ប៉ូលីស​រាប់​មុ​ឺ​ន​បាត​(​ប្រាក់​ថៃ​) ក្នុង​១​ខែៗ ។ ដោយឡែក សំរាប់​ភ្ញៀវទេសចរ​ជនជាតិ​ថៃ​ដែល​ចូលមក​លេងល្បែង​ក្នុង កាស៊ីណូ​នៅក្នុង​ដី​ខ្មែរ រួច​ត្រឡប់ ទៅវិញ គឺ​ត្រូវ​ចំណាយលុយ​បង់​អោយទៅ​ក្រុមការងារ​របស់​ប៉ូលីស​អន្តោប្រវេសន៍ ដែលមាន​គ្នា​ប្រហែល ១០​នាក់ ជា​អ្នក​ចាត់ ចែង​រៀបចំ​វ៉ៃ​ត្រា​លើ​លិខិត​ឆ្លង ដែន VIP ក្នុង​១​នាក់​ត្រូវ​បង់អោ​យ​ប៉ូលីស​១០០​បាត និង ៥០​បាត សំរាប់​ពួកគេ​ចែកគ្នា ក្នុង​១​ថ្ងៃៗ​ភ្ញៀវ​ថៃ​ចេញ​-​ចូល​រាប់រយ​នាក់ ។

ក្រៅពី​ការរកចំណូល​ពី​អ្នកលក់ដូរ​ទាំង​៩​តូប និង​ចំណូល​លុយ​នៃ​ការ​វ៉ៃ​ត្រា​លើ​លិខិតឆ្លងដែន VIP សំរាប់​ជន ជាតិ​ថៃ​មកលេង​ល្បែង​សុ​ី​សង​ក្នុងកា​សុ​ី​ណូ​ជា​រៀងរាល់ថ្ងៃ ប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍ អុ​ី ចំរើន ជា​មេ​ប៉ុស្តិ៍ អាច​ប្រមូល​លុយ​ពី​ក្រុម​អ្នករត់ម៉ូតូឌុប និង​រត់​កង់​បី​បង់​ជា​ប្រចាំខែ​ដោយ​ក្នុង​១​ខែ​ចាប់ពី​៣០០០​បាត ឡើងទៅ​ក្នុង ១​គ្រឿង បើសិនជា​អ្នករត់​កង់​បី ឬ​ម៉ូតូឌុប​ណា​មិន​បង់លុយ អោយ​ប៉ូលីស​ទេ គឺ​មិនអាច​រក​សុ​ី ក្នុង​សុ​ិ​ច​ទ័​រ របស់​ប៉ូលីស​អន្តោ ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរ ជាតិ​ប៉ោយប៉ែត​បានទេ ។ ករណីនេះ​ទំនងជា ថ្នាក់ដឹកនាំ​ស្ថាប័ន​ខាងលើ គឺ​លោក​ឧ​ត្ត​ម សេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ និង​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ បាន​ជ្រាប បាន​សើម​មាត់ សើម ក​ទទួល​លាភ​សក្ការ​:​ពី​មេប៉ូលីស​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ហើយ​មើល ទៅ​បានជា​ស្ងាត់ឈឹង ដូច​ចោរ លួច​សេះ !? ។

ជុំវិញ​សេចក្តី​ព័ត៌មាន​ខាងលើនេះ អ្នកយក ព័ត៌មាន​អង្គភាព គេហទំព័រ មាតុភូមិ បាន​ព្យាយាម​ទំនាក់ ទំនង សុំ​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម សេនីយ៍ អុ​ី ចំរើន មេ​ប៉ុស្តិ​នគរ បាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ ប៉ែត​ដែរ តែ​ពុំមាន​ការឆ្លើយតប​ទេ ព្រោះ​លេខ​ទូរស័ព្ទ របស់លោក​ពេល​ហៅចូល គ្មាន​ការលើក​ទទួល​ទេ ឯ​តេ​ឡេ​ក្រាម​វិញ ក៏​ពុំមាន​ការចូល​មើល​ដែរ ៕ អង្គភាព​សារព័ត៌មាន​គេហទំព័រ មាតុភូមិ រង់ចាំ​ការបំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​រៀងរាល់ ម៉ោង​ធ្វើការ ងារ តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន តាមរយ​:​លេខ​ទូរស័ព្ទ 012 953 824 / 016953 222 / 088 55 34 100/060.980.981/a pet police a pet police1 a pet police2 a pet police3 a pet police4 a pet police5 a pet police7