» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7100 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697271 នាក់

ដល់ក​រឿង​អភិបាលស្រុក​កូន​មុំ​និង​ប្រពន្ធ​ពូកែ​ជេរប្រមាថ​និង​គម្រាម​នាំគ្នា​ផ្តិតមេដៃ​ប្តឹងទៅ​តំណាងរាស្ត្រ​តែ​ស្ងាត់ឈឹង​

 

​រតនៈគីរី​៖​អភិបាលស្រុក​កូន​មុំ​លោក​សេក ហៃ ត្រូវបាន​មន្ត្រីរាជការ​ប្ដឹង​ឯកឧត្តម ប៊ូ ឡាំ​អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្តរតនគិរី ដើម្បី​សុំ​ជួយ​អន្តរាគមន៍ ព្រោះ​មាន​ជំនាញ​ជេរ​។​ឯ​ប្រពន្ធ​អត់​មាន​តួនាទី​អី​ទេ​នៅ​រដ្ឋបាល​ស្រុក​តែ​ជំនាញ​ខាង​គំរាម​ដកតំណែង​មន្ត្រី​ណា​ដែល​មិន​ធ្វើតាម​ទៅ​ខ្លួន ។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មន្ត្រីរាជការ​ទាំងនោះ នៅ​មិនទាន់​ទទួល បាន​យុ​ត្តិ ធម៌ និង​ដំណោះស្រាយ​ពី​សំណាក់​ថ្នាក់ដឹកនាំ​នៅឡើយ​ទេ ។​a gov konmom 

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីរាជការ​ដែល​ដល់​ក៌​និង​ចារិក​ចៅហ្វាយស្រុក​កូន​មុំ​ហ៊ាន​ផ្តិ​ម​មេដៃ ប្តឹង រួមមាន​ចាប់ពី​ប្រធាន អនុប្រធាន​ការិយាល័យ អធិការ អធិការរង នៃ​ស្រុក​។​​តាម​លិខិត​របស់​មន្ត្រីរាជការ ស្រុក​កូន​មុំ ដែល​បាន​គោរព​ផ្ញើ​ជួន​ឯកឧត្តម ប៊ូ ឡាំ អ្នក តំណាងរាស្ត្រ​មណ្ឌល​ខេត្តរតនគិរី ចុះ​ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ​២០១៩​ដែល​ទើប​បែកធ្លាយ បញ្ជាក់ថា យើងខ្ញុំ​ទាំងអស់ គ្នា​ជា​មន្ត្រីរាជការ នៃ​ស្ថាប័ន​ជំនាញ ក៏ដូចជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កូន​មុំ​ដែល ទទួលរង​ការឈឺ​ចាប់ពី​សំណាក់​លោក​សេក ហៃ និង​លោកស្រី ផៃ លី​ណា ត្រូវជា​ភរិយា​របស់ គាត់​ដែលមាន​រាយ​នាម​ដូចខាងក្រោម​៖

​ទី​១​ឈ្មោះ​ថោ ប៊ុន​ថេត ប្រធានការិយាល័យ​ភូមិបាល​ស្រុក​។​ទី​២​ឈ្មោះ ខាំ ប៉ៃ​សាំង អនុប្រធាន ការិយាល័យ​កសិកម្ម​ស្រុក​។​ទី​៣​ឈ្មោះ​ផន សុភាព ប្រធានការិយាល័យ​អប់រំ​ស្រុក​។​ទី​៤​ឈ្មោះ ធុ​យ គ​ន្ធី ប្រធាន​មណ្ឌល​សុខភាព​ស្រុក​។​ទី​៥​ឈ្មោះ​ស៊ុំ សុវណ្ណ អនុប្រធាន​ប​ណ្ឌ​ល​សុខភាព ស្រុក​។
​ទី ៦​ឈ្មោះ ម៉ី សយ ប្រធាន​មណ្ឌល​សុខភាព​តឺ​ន​។​ទី​៧​ឈ្មោះ ភោគ បូរិទ្ធ អធិការ​ស្រុក កូន​មុំ​។​ទី​៨​ឈ្មោះ ពុត សា​វី អធិការរង​ស្រុក​កូន​មុំ​
​ទី​៩​ឈ្មោះ ជា សារិទ្ធ អធិការរង​ស្រុក​កូន​មុំ​។​

​មន្ត្រីរាជការ ទាំងនោះ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​តើ​នៅ​សាលាស្រុក​កូន​មុំ មាន ឈ្មោះ​លោកស្រី ផៃ លី​ណា​គាត់​មិនមាន​តួនាទី​ជា​អ្វី​ទេតើ គាត់​មានការ​ចាត់តាំង ពី​ថ្នាក់លើ​ដែររឺទេ បានជា​រាល់​កិច្ចការ​ទាំង ឡាយ​គាត់​ជា​អ្នកចាត់ចែង​។ បើ​មិន​ធ្វើតាម​គាត់​នោះទេ គាត់​តែងតែ​ប្រើពាក្យ​ថា ប្រាប់​មេ​ឲ្យ​ហៅ មក​ណែ​នាំចេញ ហើយ​អ្នក​ទាំងនោះ​នឹងត្រូវ​រង​គំនាប ពី​លោក​អភិបាលស្រុក​ជាមិនខាន​ឡើយ​។​

​ប្រភពពី​មន្ត្រី​ម្នា​ក់នៅ​សាលាស្រុក​កូន​មុំ បានអោយដឹងថា​បន្ទាប់​ពី​មានការ​កោះប្រជុំ​ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​គ្មាន​លទ្ធផល​នោះ ទើប​នៅ​ថ្ងៃទី​០៣ ខែ មករា ឆ្នាំ​២០២០ លោក សេក ហៃ អភិបាលស្រុក​កូន​មុំ ក៏បាន​ចេញ​នូវ​លិខិត​បំភ្លឺ​មួយច្បាប់ ដែលមាន​ខ្លឹមសារ​ថា​៖ រាល់​បណ្តាញសារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​នាពេល​កន្លង មក​ទៅលើ លោក សេក ហៃ ដែលជា​អភិបាលស្រុក ត្រូវបាន​ជនអនាមិក​ឆ្លៀតឱកាស​ញុះញុង​អោយ​សារព័ត៌មាន​ចុះផ្សាយ​បំ​ភ្លើ​ស​ពី​ច្បាប់ដើម ដែលជា​រឿង​គួរអោយ​អស់សំណើច ព្រោះ​បំភ្លៃ​លើសពី​ការពិត​ទាំងស្រុង​។​

​ប៉ុន្តែ​អ្វីដែល​លោក សេក ហៃ ដ​អភិបាលស្រុក​កូន​មុំ បកស្រាយ​នោះ​ត្រូវបាន​មន្ត្រី​ដែល​ដឹង​រឿង​ចាត់ទុកថា​គ្រាន់តែ​ជា​លេស​ដើម្បី​ដោះ​បន្ទុក​ចំពោះ​ការប្ដឹង​ចោទ​លោក​តែប៉ុណ្ណោះ​។​a gov konmom1 a gov konmom2 a gov konmom4 a gov konmom3 a gov konmom5 

​