វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2284 នាក់
ម្សិលមិញ 5378 នាក់
សរុប 14081577 នាក់
ខេត្តស្ទឹងត្រែង៖រឹបអូសគ្រឿងញៀនបានចំនួន១០ការ៉ុង ដែលមានចំនួន១៧០ដុំ មានទម្ងន់ជាង១៦០គីឡូក្រាមដែលឈ្មួញដឹកតាមទូកនៅចំណុចកោះល្ង កាលពីម៉ោងប្រហែល៧យប់ ថ្ងៃទី ២៤ ខែវិច្ឆិការ ឆ្នាំ២០២១ ស្ថិតនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលសមត្តកិច្ចវាយតម្លៃថាបក្សពួកគ្រឿងញៀនវាយកចេញពីកោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ។
ប្រភពពីនគរបាលការពារព្រំដែនគោកដែលជាម្ចាស់ករណីបានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិការថាករណីប្រតិបត្តិការខាងលើសមត្តកិច្ច ឃាត់ខ្លួនជនល្មើសពុំបានទេ ដោយពួកគេបានរត់គេចចូលព្រៃ បាត់អស់ បន្សល់ទុកតែទូកនិងគ្រឿងញៀន។ បច្ចុប្បន្នគ្រឿងញៀនដែលជាប្រភេទមេតំហ្វេតាម៊ីនទាំងនេះ ត្រូវបានយកមកទុកនៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។មានការកតសម្គាល់ថាបញ្ហាប្រើប្រាសនិងជួញដូរគ្រឿងញៀនក្នុងស្រុកខ្មែរយើងកាន់តែកើនឡើងពី១ខែទៅមួយខែហើយបញ្ហាអសន្តិសុខក្នុងសង្គមបង្កដោយជនបែកថ្នាំក៏មានភាពសាហាវផងដែរតែអាជ្ញាធរហាក់មិនទាន់មានយន្តការយ៉ាងណាដើម្បីទប់ស្កាត់ឬបង្ក្រាបនោះទេ។