» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9138 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699309 នាក់

និស្សិត​ខ្មែរ​រៀន នៅ​ខេត្ត​អាន​ហួយ ប្រទេស​ចិន ចំនួន​៣០​នាក់ បានមក​ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​

 

​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ និង ០៥​នាទី ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សហការ​ជាមួយ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អ៊ុ រាត្រី អភិបាល​នៃ​គណ​:​អភិបាលខេត្ត អមដំណើរ​ដោយ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្ត លោក គាត ហ៊ុល អភិបាល នៃ​គណ​អភិបាលក្រុង និង​មន្ត្រី​មុខការ​ចំណុះ​ឲ្យ​ខេត្ត មួយចំនួនទៀត ទទួល​និស្សិត​អាហារូបករណ៍​របស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ៣០​នាក់​។​a die student 

​ប្រភព​ហ្វេ​ស​ប៊ុ​ក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា ក្រុមនិស្សិត​អាហារូបករណ៍​របស់លោក ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ទាំង ៣០​នាក់​( ស្រី​៥​នាក់​) បាន​វិលត្រឡប់​មកពី​សិក្សា​នៅ​សកល​វិទ្យាល័យ​ហឺ​ហ្វី ខេត្ត​អាន​ហួយ ប្រទេស​ចិន តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

លោក កែវ សុភ​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​៖ បើ​យោងតាម​ការ​ស្គែ​ន​ដែល​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ក្រុមនិស្សិត​ទាំងនេះ ពុំមាន​នរណាម្នាក់ មាន​ផ្ទុក​ជំងឺ​កូ​រ៉ូ​ណា​នេះឡើយ ។ បើសិន​ជាមាន​ករណី​និស្សិត ឬ​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ណា​មាន​ផ្ទុក​នោះ ក្រុមការងារ​នឹងធ្វើ​ការឃាត់ទុក​អ្នក​ដែលមាន​ផ្ទុក​នោះ មួយ​ឡែក ស្ថិតនៅក្នុង​ការតាមដាន​របស់​ពេទ្យ ។​

​តាម​ប្រភព​មន្ត្រី​អន្តោរ​ប្រវេសន៍​ប្រចាំការ​នៅ​មាត់ច្រក​នេះ​បាន​ឲ្យ​ដឹងថា​៖ ក្រុមនិស្សិត​ទាំងនេះ ត្រូវបាន​ពិនិត្យ និង​ស្គែ​ន​យ៉ាង​ហ្មត់ចត់ ហើយ​អាជ្ញាធរ​បានរៀបចំ​រថ​យន្ត​ក្រុង​ដើម្បី ជូនទៅ​កាន់​ផ្ទះ​ស្រុកកំណើត និង​ស្ថិតនៅក្នុង​ការតាមដាន ក្នុង​រយៈពេល​១៤​ថ្ងៃ

​ក្រៅពី​ចូលរួម​ទទួល​ក្រុមនិស្សិត​ក៏ មានការ​ចែក​ម៉ាស ជូន​អ្នកដំណើរ​ជាតិ​-​អន្តរជាតិ ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ប្រកបដោយ​បរិយាកាស​រីករាយ​ផងដែរ​។​​សូម​បញ្ជាក់ដែរថា​ស្រុក​ចិន​មាន​និស្សិត​ខ្មែរ​ជា​២៤០០​នាក់​នៅ​រៀនសូត្រ​។​តែ​សមណាងល្អ​ពួកគេ​ប្រមាណ​៧០​ភាគរយ​បានមក​លេង​ស្រុក​បាន​មុន​។​a die student1 

​