» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10481 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700652 នាក់

កូ​វីត​ឆ្លង​ចូល​អ្នក​សារ​ពត៍​មាន​២​នាក់​ហើយ​ក្នុងនោះ​ម្នាក់​មក​បានមក​ចាក់​វ៉ាកសាំង​នៅ​ក្រសួង​ពត៍​មាន​

 


​ភ្នំពេញ​៖ មាន​អ្នកសារព័ត៌មាន​ឈ្មោះ ជិន បញ្ញា ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ បានមក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ ។a co press

យោងតាម​សេចក្តីជូនដំណឹង របស់​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ក្រសួង​ព័ត៌មាន​បានបញ្ជាក់​ថ​ថា​៖ តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​អំពី ការបង្ហាញ អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ នេះ អនុគណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ក្រសួង​ព័ត៌មាន បានកត់សម្គាល់​ឃើញថា អ្នកសារព័ត៌មាន​ឈ្មោះ ជិន បញ្ញា ដែលមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ បានមក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១​។​

អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង ក្របខណ្ឌ​ក្រសួង​ព័ត៌មាន សូម​អំពាវនាវ​ដល់ លោក លោកស្រី មន្ត្រីរាជការ និង អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ ដែល​បានមក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅក្នុង​ក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ សូមមេត្តា​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ ដើម្បី តាមដាន​សុខភាព​របស់ខ្លួន និង​អនុវត្តតាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ក្នុងករណី ស្ថានភាព​សុខភាព​មានការ​វិវត្តន៍​ខុសពី​ធម្មតា សូម​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​ទាន់​ហេតុ ការណ៍​លេខ ១១៥ ដោយ​ឥតគិតថ្លៃ​។​

កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២១ សាលា​រាជធានី​ភ្នំពេញ បានប្រកាស​អត្តសញ្ញាណ​អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​រាជធានី​ភ្នំពេញ ដែល​ទើប​រកឃើញ​នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ មាន​ចំនួន ២៤៣​នាក់​។ ក្នុងចំណោម​នោះ មាន​អ្នកសារព័ត៌មាន​ទូរទស្សន៍ CTN ឈ្មោះ ជិន បញ្ញា​និង​អ្នក​សារ​ពត៍​មាន​អន​ឡាញ​Khmer Cover TV Online​ម្នាក់ទៀត​។​

​លោក ជិន បញ្ញា បាន​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ក្រសួង​ព័ត៌មាន តាមរយៈ​ក្រុម​ក្លិប​អ្នកកាសែត​កម្ពុជា នៅ​រសៀល​ម៉ោង ៣ ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១​។ ប៉ុន្តែ​គាត់ បាន​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២១​។ នេះ​បើតាម​ថ្នាក់ដឹកនាំ​ក្លិប​អ្នកកាសែត​កម្ពុជា​។​
​តាមច្បាប់ បុគ្គល ដែល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ រួច គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ទោះបីជា​លទ្ធផល​មិនទាន់​ចេញ ឬក៏​ចេញ​លទ្ធផល​អវិជ្ជមាន​ក៏ដោយ​។a co press a co press1 a co press2 


​