» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12582 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702753 នាក់

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នាំ​ក្រុម​អ្នកព័ត៌មាន​ទស្សនកិច្ច​នៅ​ចំការ និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយនាំចេញ


​ភ្នំពេញ​៖ លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​ក្រុម​អ្នកព័ត៌មាន​មកពី​តាម​ស្ថាប័ន​នានា ចុះ​ទស្សនកិច្ច​នៅ​ចំការ​ស្វាយ និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ​។​a mango 

​លោក ផៃ ស៊ី​ផាន ឱ្យដឹងថា​គោលបំណង​នៃ ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកព័ត៌មាន​មកកាន់​ចំការ​ស្វាយ និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​ចូលរួមចំណែក​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ឱ្យបាន​កាន់តែ​ទូលាយ​បន្ថែមទៀត ពី​សក្តានុពល​វិនិយោគ​នៃ​ដំណាំ​ស្វាយ​នៅ​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្តកំពង់ស្ពឺ​។​

ប្រភពី​ក្រសួងកសិកម្ម​បានឱ្យ​ដឹងថា នៅ​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​ជាង ១០​ម៉ឺន​ហិកតា​។ ផ្ទៃដី​ដាំ​ដុះ​ស្វាយ​ច្រើនជាងគេ​មាននៅ​ក្នុង​ខេត្តកំពង់ស្ពឺ បាត់ដំបង កំពត និង​បន្ទាយមានជ័យ​។ លោក យឹម ណន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​ជិត ៥​ម៉ឺន​ហិកតា តែ​ផ្ទៃដី​ដែល​ប្រមូល​ផល​ស្វាយបាន​ជិត ៤​ម៉ឺន​ហិកតា ស្មើនឹង ៩​លាន​ដើម​។ ក្នុង​ខេត្តកំពង់ស្ពឺ​នេះ ផ្ទៃដី​ដែល​ដាំ​ដុះ​ស្វាយ​បានល្អ​នោះ មាននៅ​ក្នុងស្រុក​ភ្នំស្រួច ឱ​រ៉ា​ល់ ថ្ពង និង​បសេដ្ឋ​។ លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ដែរ​ថា ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​សម្រាប់​កែច្នៃ​ផ្លែស្វាយ​ចំនួន​៤ និង​រោងចក្រ​សម្រាប់​វេច​ខ្ចប់​ផ្លែស្វាយ​ចំនួន​១​។​

​លោក យឹម ណន ប្រធាន​មន្ទីរ​កសិកម្ម បាន​រៀបរាប់​ពី​ការងារ​មួយចំនួន​ដែល​មន្ទីរ​បាន​ជួយ​អន្តរាគមន៍​ទៅដល់​អ្នក​ដាំ​ដុះ​ស្វាយ មានដូចជា​ការជួយ​រៀបចំ​ជ្រើសរើស​ពូជ ការបណ្តុះបណ្តាល​ពី​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំ​ជាដើម​។ បើទោះបីជា​យ៉ាងណា​មន្ទីរ​កសិកម្ម​ជួប​បញ្ហា​ក្នុងការ​ចុះជួយ​អន្តរាគមន៍​ដល់​អ្នក​ដាំ​ដុះ​ស្វាយ​នៅពេល​ពួកគាត់​ជួប​បញ្ហា ដោយសារ​មន្ត្រី​នៅ​មន្ទីរ​មាន​ចំនួន​តិច​។​

​លោកប្រធាន​មន្ទីរ​ពាណិជ្ជកម្មខេត្ត បាន​លើក​បង្ហាញ​ពី​សកម្មភាព​មួយចំនួន​របស់ខ្លួន ដូចជា​ការចុះទៅ​ពន្យល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​គុណភាព​ផ្លែស្វាយ​ដែលជា​ការកំណត់​របស់​ទីផ្សារ​ក្រៅប្រទេស​ជាដើម​។ តែបើ​ទោះបីជា​យ៉ាងណា​តាម​ការរៀបរាប់​របស់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម គឺ​នៅមាន​ភាព​ចន្លោះប្រហោង និង​ខ្វះ​ទំនួល​ខុសត្រូវ​មួយចំនួន​លើ​ភារកិច្ច​របស់ខ្លួន​ក្នុង​ការជួយ​សម្រួល​ដល់​ការលក់ដូរ​ស្វាយ​របស់​ប្រជាពលរដ្ឋ​។​​តំណាង​របស់​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម បានឱ្យដឹងថា ដើម្បី​ជួយ​ដល់​ផលិតកម្ម​ស្វាយ​ខ្លួន​បាន​ចុះ​ធ្វើ​ការងារ​មួយចំនួន ជាពិសេស​ពាក់ព័ន្ធ​ការត្រួតពិនិត្យ​ទៅលើ​ប្រព័ន្ធ​ទឹក​ដែល​ទាញយក​ទៅប្រើ​ប្រាស់​សម្រាប់​លាង​ស្វាយ​។​

​ដោយឡែក​ផ្នែក​អ្នក​ដាំ​ដុះ​ស្វាយ​វិញ បើទោះបីថា​បច្ចុប្បន្ន​ផ្លែស្វាយ​របស់​ពួកគេ​មិន​ជួប​បញ្ហា​ទីផ្សារ​យ៉ាងណាក្តី​ តែ​ក៏​នៅ​ប្រឈម​បញ្ហា​មួយចំនួន​ផងដែរ ដូចជា​ខ្វះ​ចំណេះដឹង​លើ​ការដាំដុះ​ស្វាយ កង្វះ​កម្លាំង​ពលកម្ម កង្វះ​ដើមទុន ការពិបាក​រក​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រឈម​នឹង​គ្រោះធម្មជាតិ និង​សត្វល្អិត​ជាដើម​។​
​លោក អ៉ិ​ន ឆាយ​វ៉ាន ប្រធាន​សមាគម​ស្វាយ​កំពង់ស្ពឺ ដែលមាន​សមាជិក​ប្រមាណ ៣៥៣​នាក់​បានឱ្យដឹងថា ការលក់​ស្វាយ​នាពេល​បច្ចុប្បន្ន​មាន​ទីផ្សារ​ល្អប្រសើរ​ជាង​ពីមុន​។ តែ​អ្វីដែល​នៅ​ប្រឈម​ការខ្វះ​ដើមទុន​សម្រាប់​ផលិត​ស្វាយ និង​ចំណាយ​ពលកម្ម​ជាដើម​។​

​លោក បានស្នើ​រាជរដ្ឋាភិបាល គួររៀបចំ​កញ្ចប់​ថវិកា​ណាមួយ ដើម្បី​ជួយ​ដល់​សហគមន៍ ក៏ដូចជា​អ្នក​ដាំ​ដុះ​ស្វាយ ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​របស់​ពួកគេ​។​
​ក្រៅពី​ជួប​មន្ត្រី និង​ជួប​អ្នក​ដាំ​ដុះ​ស្វាយ​ហើយ​នោះ លោក ផៃ ស៊ី​ផាន ក៏បាន​នាំ​អ្នកព័ត៌មាន​ទៅ​ជួប​ភាគី​រោងចក្រ​កែច្នៃ​ផ្លែស្វាយ បឹងកេត​ផ្លាន​ធី​ន​អ៊ី​ន​ដាស​ស្ទ្រឿ​ល ដែលជា​រោងចក្រ​មួយ​កំពុង​កែច្នៃ​ផ្លែស្វាយ​ទៅជា​ដំណាប់​នាំទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។​

​លោក ហេង ស្រេង តំណាង​រោងចក្រ បានឱ្យដឹងថា ដំណាប់​ស្វាយ​កំពុងមាន​ទីផ្សារ​ខ្ពស់​នៅក្នុង​ប្រទេស​ចិន ហើយ​រោងចក្រ​រក​ផ្លែស្វាយ​មក​ច្នៃ​ជា​ដំណាប់​មិន​គ្រប់​ទៅតាម​ផែនការ​របស់ខ្លួន​នោះឡើយ​។​​បើតាម​លោក ហេង ស្រេង បាន​អះអាងថា ក្នុង​មួយថ្ងៃ​រោងចក្រ​របស់លោក​ត្រូវការ​ផ្លែស្វាយ​ចន្លោះ​ពី ១៥០​តោន ទៅ ១៨០​តោន សម្រាប់ធ្វើ​ដំណាប់​ស្វាយ ប៉ុន្តែ​លោក​ប្រមូល​ទិញ​បាន​ចន្លោះ​ត្រឹម​ពី ៦០​តោន ទៅ​១០០​តោន​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​។​
​លោក ហេង ស្រេង បាន​អំពាវនាវ​ដល់​អ្នក​ដាំ​ដុះ​ស្វាយ​យក​ស្វាយ​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​របស់លោក គឺ​ក្រុមហ៊ុន​លោក​ទទួល​ទិញ​ក្នុងតម្លៃ​សមរម្យ​។​a mango1 a mango5 a mango6 a mango2 a mango3 a mango4 


​