» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8159 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698330 នាក់

ចាប់បាន​ជនជាតិ​ចិន​៨​នាក់​ករណី​យ៍​បើក​សិប្បកម្ម​រុករក​រ៉ែ​ខុសច្បាប់​៣​កន្លែង​នៅ​ភ្នំ​ជី ខេត្តកំពង់ធំ តើ​អាច​រកឃើញ​សាច់​ស្អុយ​ត្រូវ​វះកាត់​ទៀត​អត់​?


​កំពង់ធំ​៖ ជនជាតិ​ចិន​៨​នាក់​ដែល បាន​លបលួច​បើក​សិប្បកម្ម​រ៉ែ​ដោយ​ខុសច្បាប់ ត្រូវបាន ក្រសួង​រ៉ែ​ថាមពល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ធំ និង​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ដែនដី ចុះ​ឃាត់​ផ្អាក​ទីតាំង​ធ្វើ​សិប្បកម្ម រ៉ែ​មាស​និង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៤​មិនា​កន្លងមកនេះ​។​a china min 

កម្លាំងចម្រុះ​បាន ចុះបង្ក្រាប​សិប្បកម្ម​រុករក​រ៉ែ​ចំនួន​៣​គោលដៅ នៅ​តំបន់ភ្នំ​ជី ចាប់តាំងពី​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ ក្នុងនោះ​អាវុធហត្ថ​ខេត្ត​១៤​នាក់ កម្លាំង​ស្រុក​៦​នាក់ រថយន្ត​៤​គ្រឿង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​, ក្រសួង​រ៉ែ និង​ថាមពល​, អភិបាលរង​ខេត្ត អភិបាលស្រុក នគរបាល​ខេត្ត ប៉ុស្តិ៍ មេឃុំ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​តុលាការខេត្ត​កំពង់ធំ​។​

​សម​ត្ត​កិច្ច​បាន ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៨​នាក់ ភេទ​ប្រុស ។​នៅ​តំបន់​បរ​តា​ពេជ្រ សមត្ថកិច្ច​បាន​រឹបអូស ទី​១ ម៉ាស៊ីនភ្លើង​៣​គ្រឿង ម៉ាក (Nisho) Isokva និង​២​គ្រឿង​ទៀត មិន​ស្គាល់​ម៉ាក ទី​២ ស៊ីទែន​ប្រេង Tela ចំណុះ​២,០០០​លីត្រ ចំនួន​១ ទី​៣ ឌី​ណា​ម៉ូ​ចំនួន​៤​គ្រឿង (​តូច​២ ធំ​២) ក្បាល​កិន​ថ្ម​រ៉ែ​២, ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់​១​គ្រឿង ទី​៤ អង្គប់​កិន​ថ្ម រ៉ែ​៣​គ្រឿង​, កញ្ច្រែង​រែង​ថ្ម​រ៉ែ​២​គ្រឿង​, តៅ​ច្រក​ថ្ម​រ៉ែ​១ ទី​៥ ម៉ាស៊ីនភ្លើង​តូច​១​គ្រឿង​, ម៉ាស៊ីន​ស្វាន​បាញ់​ខ្យល់​ម៉ាក (kaishan) iso១​គ្រឿង​, ម៉ាស៊ីន​យោង​ថ្ម​រ៉ែ​ម៉ាក​Jd១​គ្រឿង​, ម៉ូ​ទ័​រ​បូម​ខ្យល់​១​គ្រឿង​, ទុយោ​បូមទឹក​៤​ដុំ និង​ទី​៦ ម៉ាស៊ីន​ខួង​ថ្ម​ម៉ាក (corteh) ១​គ្រឿង​។​
​ចំណែក​នៅ​តំបន់​បរ​រាត្រី សមត្ថកិច្ច​បាន​ដកហូត ម្សៅ​សូ​ដា caustic soda ១​បាវ ស្មើ​២៥​គីឡូក្រាម ចំនួន​១៦០​បាវ​, អាស៊ីត​ទំ​ម្ង​ន់​២៥​គីឡូក្រាម ចំនួន​៣០​បាវ​, ម៉ាស៊ីនភ្លើង kw01​គ្រឿង​, ធុង​ជ័រ​ចំនួន​១២​ធុង​, ម៉ូ​ទ័​រ​បូមទឹក​២​គ្រឿង​, ទុយោ​ជ័រ​១​ដុំ​, ទុយោ​ជ័រ​រឹង​១​ដុំ​, ទុយោ​ជ័រ​រឹង​ខ្មៅ​២​ដុំ សម្ភារៈ​ទាំងអស់ ត្រូវបាន​រក្សាទុក​កន្លែង​មាន សុ​វត្តិភាព​។

​ទីតាំង​តំបន់ភ្នំ​ជី គឺជា​តំបន់​រ៉ែ​មាស ស្ថិតនៅក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ និង​ជា​កន្លែង​ជាទី​ប៉ងប្រាថ្នា របស់​ក្រុម​ពួក​អ្នក​ចូលចិត្ត​វិនិយោគ ដោយ​ប្រើល្បិច​កន្ទេល​ធំ​បន្លំ​ដេក ដោយ សំអាង​លើ​លិខិត​អនុញ្ញាតិ​ស្រាវជ្រាវ រាប់សិប​ឆ្នាំ​មកហើយ ចំណែក​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​លិខិត​អី​សំអាង ត្រូវបាន​ចាកចេញ​ដោយ​សម្រួល ដោយសារ​គ្មាន​លទ្ធភាព​នាំ​គ្រឿងចក្រ​ទំនើប មក​ប្រកប​អជីវ​កម្ម​រ៉ែ រីឯ ក្រុមហ៊ុន​លោតឆ័ត្រ​របស់​សិន ក៏​កាន់តែ​រីកចម្រើន​បន្តការងារ​ស្រាវជ្រាវ​ចង់​អស់​រ៉ែ​ភ្នំ​ជី​។​

គេ​មិនដឹងថា​តើ​ហេតុ​អី​អាជ្ញាធរ​មូលដ្ឋាន​ទីតាំង​ខាងលើ​អត់​ដឹង​ខ្យល់​បណ្តោយ​ឲ្យ​ចិន​មក​បើ​កករ​ដ្ឋា​ន​រុករក​រ៉ែ​ធំ​សម្បើម​យ៉ាងនេះ​នោះទេ​។​ចឹ​ង​បាន​ថា​ទ​ល្មើស​មួយ​នេះ​ប្រើ​សិន​បើ​គ្មាន​ចៅហ្វាយខេត្ត​ពាក់​ពន្ធ​ទេ​គួ​តែ​អនុវត្ត​អភិក្រម​ទី​៥​របស់​សម្តេច​តេ​ជោ​គឺ​វះកាត់​សាច់​ស្អុយ​មួយ​ករ​ណិ​យ៍​ទៀត​មើល​!​។​

​សូម​បញ្ជាក់ដែរថា​កាលពី​នៅ​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៥​លោក គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ​បាន​សហការ​ជាមួយ​លោក​​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដឹកនាំ​​កម្លាំងចម្រុះ​ប្រមាណ​ជាង​៧០​នាក់ ចុះ​ប្រតិបត្តិការ​​ទប់ស្កាត់​និង​បង្ក្រាប​ទីតាំង​ធ្វើ​រ៉ែ​មាស ចំនួន​បួន​ចំណុច​
​ផ្តុំ​ភ្នំ​ជី ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​សុចិត្រ​ស្រុក​សណ្តាន់​ដែរ​។​

​ប្រភព​ព័​ត៍​មាន​ពី​លោក​យ៉ង់​ប៊ុន​អៀង ជា​មេភូមិ​បណ្តោះអាសន្ន​នៅ​តំបន់​នោះ បាន​ប្រាប់ថា​​ប្រជាពលរដ្ឋ មួយចំនួន​បានមក​រស់នៅ​តំបន់​ភ្ន​ជី​នេះ​​អស់​រយៈពេល​៣​ឆ្នាំ​៤​ឆ្នាំ​មកហើយ ខ្លះ​បាន​ប្រកប​មុខ​​របរ​ជីក​រ៉ែ​មាស និង​ខ្លះទៀត​បាន​ប្រកបមុខរបរ​កាប់​ជ័រ​​វ័​ល្លិ​ផ្តៅ ដោយ​ពឹង​លើ​អនុផល​ព្រៃឈើ​! ប្រភព​ដដែល​

​នេះ​បាន​បន្តថា​!​កន្លែង​ធ្វើ​សិប្បកម្ម​ធ្វើ​រ៉ែ​មាស​នៅ​តំបន់ភ្នំ​ជី​មាន​ចំនុច​ស្នង​អន កំណប់ អូរ​ផ្អាវ និង​បរ​រាត្រី មុខ​​សញ្ញា​ដែលមាន​ទីតាំង​ធ្វើ​រ៉ែ​ធំៗ​ជាងគេ​ឈ្មោះ​មាស​
​ដា​រ៉ា លឹម សុធា និង​ឈ្មោះ​លឹម តេង ជា​មេក្លោង ​នៅ​តំបន់​បរ​រាត្រី​។​ទោះជា​យ៉ាងណា​គ្មាន​ក្បាល​អាណា​មួយ​ត្រុ​វ​ផាកពិន័យ​ឬ​ផ្តន្ទាទោស​ស្អី​ឡើយ​!​។​ចឹ​ង​បាន​វា​បានចិត្ត​នោះ​៕a china min1 a china min2 a china min3 a china min4 a china min5 

​