» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9677 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699848 នាក់

ចៅហ្វាយស្រុក​បន្ទាយស្រីរ​ក​ឃើញ​ការដ្ឋាន​បូ​បខ្សា​ច​ខុស​បច្ចេកទេស​ឯ​ប្រធាន​មន្ទីរ​ថា​អត់​ដឹង​ហង​ចាំ​មន្ត្រី​ចុះ​មើល​សិន​!

 

​ខេត្តសៀមរាប​៖ លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី​ដែល​ទើបតែ​មកកាន់​ដំណែង​ថ្មី បាន​អះអាងថា​លោក បាន​រកឃើញ​ការដ្ឋាន​បូម​ខ្សាច់​ក្នុងស្រុក​បន្ទាយស្រី ចំនួន​៥​ទីតាំង ផ្សេងគ្នា ក្នុងនោះ​មាន​ទីតាំង​បូម​ខ្សាច់​២​កន្លែង​បាន​រំលោភ​ធ្ងន់ធ្ងរ​ដោយ​បិទមុខ​ស្ទឹង​ទាំងស្រុង បូម​យក​ខ្សាច់​រួច​ចាក់​បង្ហូរទឹក​ភក់​កករ​ចូលទៅក្នុង​ស្ទឹង​វិញ​ធ្វើ​ឲ្យ​ទឹក​ស្ទះ​ហូរ​ចេញចូល​មិន​រួច ។​a sand srey2 

លោក អភិបាលស្រុក​បន្ទាយស្រី​ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​អតីត​ចៅហ្វាយខេត្ត​សៀមរាប​ចាស់​មិនបាន​បង្ហើប​ពី​ឈ្មោះ​ថៅកែ​បូម​ខ្សាច់​ទាំង​នោះទេ​គ្រាន់តែ ឲ្យ​ដឹងថា លោក​បានទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ប្រជាពលរដ្ឋ​មកពី ភូមិ​វត្ត ឃុំ​ត្បែង ស្រុក​បន្ទាយស្រី នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេ​ត្ក​ថា​មាន​ការដ្ឋាន​បូម​ខ្សាច់​ច្រើន​កន្លែង​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការលំបាក​យ៉ាងខ្លាំង​ទៅលើ​ការប្រើប្រាស់​ទឹក ។​

​លោក​អភិបាលស្រុក​បន្ទាយស្រី​ឲ្យ​ដឹង​ពី​កំហុស​នៃ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​អាណាចក្រ​លោក​ថា​ថា ទី​១ មានការ​ចាក់​លុប​ធ្វើ​ផ្លូវ​ឆ្លងស្ទឹង​ដោយ​ខុសច្បាប់​ដោយ​មិន​ដាក់លូ​តាម​ស្តង់ដា​បច្ចេកទេស ធ្វើ​ឲ្យ​មុខទឹក​រួម​តូច ។ ទី​២ លក្ខខណ្ឌ​អនុញ្ញាត និង​ការអនុវត្ត​ផ្ទាល់​ភាគច្រើន​ខុសប្លែកគ្នា​ទៅតាម​ទីតាំង​ការដ្ឋាន​ត្រូវបាន​គេ​រំកិល​ពី​នៅក្បែរ​ស្ទឹង មក​នៅជាប់​មាត់​ស្ទឹង ឬ​នៅ​ពីលើ​ស្ទឹង និង​មាន​១​កន្លែង​ប្រតិបត្តិការ​ដោយ​មិនមាន​អាជ្ញាប័ណ្ណ ក្រោមលេស​ជួយ​ស្តារ​ស្ទឹង​អស់​ពេល​ជាង​២​ឆ្នាំ​មកហើយ គ្មាន​មន្ដ្រី​ណា​ចុះ​ពិនិត្យ​ឡើយ ។

ទី​៣ ទឹក​នៅក្នុង​កំណាត់​ស្ទឹង​តា​ស៊ូ រាប់សិប​គីឡូម៉ែត្រ​ហូរ​ឆ្លងកាត់​៣​ឃុំ ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​៖ ទឹក​ឡើង​ល្អក់​(​ខ្ទុះ​)​មិនអាច​ប្រើប្រាស់​បាន ត្រី​មិនអាច​រស់នៅ​បាន គោ ក្របី មិនអាច​ផឹកទឹក​បាន ហើយ​ទិន្នផល​ស្រូវ​ធ្លាក់​ចុះក្រោម​១​តោន​ក្នុង​១​ហិកតា ។​​ផលប៉ះពាល់​នៃ​អាជីវកម្ម​បូម​ខ្សាច់ គឺ​ការប្រើប្រាស់​ទឹក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​នៅតាម​ឃុំ​ចំនួន​៣ ។​

លោក ថា​រដ្ឋបាល​ស្រុក​នឹង​បន្ត​ធ្វើការ​ជាមួយ​មន្ទីរ​រ៉ែ និង​ថាមពល ចុះ​ពិនិត្យ​ការដ្ឋាន​សេសសល់​ផ្សេងៗ​ទៀត មុននឹង​ឈានទៅដល់​ចំណាត់ការ​ខាង​ផ្លូវច្បាប់​ក្នុងពេល​ឆាប់ៗ ក៏ដូចជា​ជំរុញ​ឲ្យ​មានការ​ពិចារណា​ទៅលើ​សុពលភាព​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ទូទាំង​ស្រុក​ឡើងវិញ ។​

​សូមបញ្ជាក់​ផងដែរ​ថា ទីតាំង​បូម​ខ្សាច់ នៅ​ស្រុក​បន្ទាយស្រី​ជាច្រើន​បានកើត​មាន​តាំងពី​ជំនាន់​អភិបាលស្រុក​មុនៗ​មកម្ល៉េះ​មិនត្រូវ​បាន​ទប់ស្កាត់ ។​
​ករណី​យ៍​នេះ​លោក មាស ជូ​រ៉ា​មី ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តសៀមរាប ប្រាប់​កាសែត​ដូច​អត់​ដឹង​ខ្យល់​របៀប​មន្ត្រី​ជើង​១០​ថា លោក​អត់​ដឹង​ទេ ចាំ​ឲ្យ​មន្ដ្រី​លោក​ចុះទៅ​មើល​ជាមួយ​អភិ​ស្រុក​ដើម្បី​វាយតំ​លៃ​តើ​ខុស​បច្ចេកទេស​ឬ​យ៉ាងណា​? ! ។​ដោះស្រាយបាន​យ៉ាង​ធូ​ស្រុក​គេ​ចាយលុយ​ចឹ​ង​!?៕a sand srey a sand srey1 a sand srey3 a sand srey4 a sand srey5 

​