» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5764 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946861 នាក់

តុលាការ​រាជធានី​ភ្នំពេញ​៖១​ឲ្យ​ឃុំខ្លួន​ចូលមក​១​ទៀត​ដោះលែង​បាត់​ក្នុង​រឿង​ស៊ីដាច់​លុយ​តុងទីន​ជាង​២​លាន​ដុល្លារ​!


ភ្នំពេញ​៖​ស្ត្រី​មេ​តុងទីន​ម្នាក់​ស៊ីដាច់​លុយ​កូនៗ​ជាង​ពីរលាន​ដូ​ល្លារ​អាមេរិក​ត្រូវបាន​ចៅក្រម​ស៊ើបសួ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ធ្វើ​ឲ្យ​កូន​តុងទីន​ក្តៅក្រហាយ​។​ស្ត្រី​ជា​មេ​តុងទីន​នេះ​ឈ្មោះ​លី​គីម​ហួរ​អាយុ​៣៣​ឆ្នាំ​ត្រូវបាន លោក​ហ៊ឹង​ប៊ុនថន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់ ពីបទ ”​រំលោភ​លើ​ទំនុកចិត្ត​”​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ តាម​មាត្រា​a tong tin 

៣៩១​និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ ។​ជា​បទល្មើស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការ​ស៊ីដាច់​ប្រាក់​កូន​តុងទីន​ចំនួន​១៧​នាក់ សរុប​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ ។ ប៉ុន្តែ​ពេល​ចូល​ដល់ដៃ​លោក កូយ សៅ​ដែលជា ចៅក្រម​ស៊ើបសួរ​បានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅវិញ​ឆ្កុយ​ដោយ លោក កូយ សៅ​យល់ថា នេះ​ជា​រឿង​រដ្ឋប្បវេណី​គ្រាន់តែ ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ រួច​អនុញ្ញាតឱ្យ​ត្រឡប់​ទៅវិញ ។​ការសម្រេច​ដោះលែង​នេះ​ធ្វើឱ្យ​កូន​តុងទីន​ទាំង​១៧​នាក់ កំពុងមាន​ប្រតិកម្ម ។​

​យោងតាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៧៧៤ ចុះ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ បង្ហាញថា កាលពី​អំឡុង​ឆ្នាំ​២០១៤ ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង បាន​លួងលោម​ឱ្យឈ្មោះ ប៊ុន សុភាព សមាជិក​ដទៃទៀត លេង​តុងទីន​ដោយ​ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង ធ្វើជា​មេ​តុងទីន​ជា​បន្តបន្ទាប់​រហូត​សរុប​១៥​លើក​។​

​ក្នុងនោះ​មាន​ក្បាល​៥០០​ដុល្លារ , ក្បាល​៣០០​ដុល្លារ , ក្បាល​២០០​ដុល្លារ , និង ក្បាល​២០​ដុល្លារ ជាច្រើន​ក្បាល ដោយ​ចាប់តាំងពី​លេង​តុងទីន​មក ឈ្មោះ ប៊ុន សុភាព បាន​បង់ប្រាក់​ឱ្យទៅ​ឈ្មោះ លី គីម​ហួរ និង ម្តាយ​ឈ្មោះ តាំង គីម​ហួង ជា​បន្តបន្ទាប់​សរុប​២​លាន​៦​សែន​ដុល្លារ ។​លុះ​មកដល់​ពាក់កណ្ដាល​ខែមិថុនា​ឆ្នាំ​២០១៧ ឈ្មោះ តាំង​គីម​ហួង​បាន​លួច​ចេញទៅ​ក្រៅប្រទេស​ស្ងាត់ៗ ដោយ​មិន​ប្រាប់​កូន​តុងទីន​បានដឹង​ឡើយ ហើយ​បានឱ្យ​ឈ្មោះ​លី គីម​ហួរ ជា​អ្នកដើរ​ប្រមូលប្រាក់​ជំនួស ។​​ស្រាប់តែ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ នៅពេលដែល​ឈ្មោះ ប៊ុន សុភាព និង កូន​តុងទីន​ដទៃទៀត ដល់​ថ្ងៃ​ប្រមូលប្រាក់​តុងទីន​មកវិញ ហើយ​បាននាំគ្នា​ទៅ​ទារប្រាក់​ពី​ឈ្មោះ តាំង គីម​ហួង និង ឈ្មោះ លី គីម​ហួរ​។ តែ​អ្នក​ទាំងពីរ​បានគេច​វេស​និង​រឹប​យកប្រាក់​ទាំងអស់​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ព្រម​ប្រគល់​ប្រាក់​ឱ្យទៅ​ឈ្មោះ ប៊ុន សុភាព កូន​តុងទីន​ដទៃទៀត រហូតមកទល់​បច្ចុប្បន្ន ។​

​ការសម្រេច​របស់លោក កូយ សៅ​ដែលជា ចៅក្រម​ស៊ើបសួរ ដើមបណ្តឹង​ចំនួន​១៧​រូប កើតទុក្ខ​មិន​សុខ ចិត្ត ទេ ។​ព្រោះ​ពួកគេ​យល់ឃើញថា ដើមបណ្តឹង​មិនទាន់​បានទទួល នូវ អ្វី​ហៅថា មានការ​ស្រុះស្រួល​គ្នា​នៅឡើយ ដែល​នេះ​ជាការ​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍ ពួកគេ​ធ្ងន់ធ្ង​ណាស់​។​ចឹ​ង​ធើ​ម៉េច​ទៅ​ចុះ​?​ស្រុក​រំដួល​យើង​វា​ចឹ​ង​នោះ​៕a tong tin1 a tong tin2