» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9369 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699540 នាក់

ដាក់មង​អាសា​អាកាស​ជាប់​សត្វ​ស្លាប​គ្រប់​ប្រភេទ​...​សម​ត្ត​កិច្ច​គួ​មាន​វិធានការ​


​ប​ន្ទាំ​យ​មានជ័យ​៖​សេចក្ដីរាយការណ៍​ឱ្យដឹងថា អន្ទាក់​អាកាស​(​មង​អាកាស​) ត្រូវបាន​ឈ្មួញ​ដាក់​ចាប់​សត្វ​ស្លាប គ្រប់​ប្រភេទ កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​ការអភិរក្ស​សត្វ​ស្លាប​ដែល​កំពុង​ប្រឈម​ការវិនាស​ផុត​ពូជ តែ មិនឃើញ​មន្ត្រី​ពាក់ព័ន្ធ​រូប​ណាមួយ​អើពើ​នៅឡើយ​ទេ ។ ការថត​បានការ​ដាក់​មង​ចាប់​សត្វ​ស្លាប​នេះ នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។​
​អ្នកចម្ការ​ម្នាក់​ប្រាប់ថា មាន​អ្នក​ដាក់​អន្ទាក់​សត្វ ប្រភេទ​អន្ទាក់​អាកាស ដាក់​ក្នុង​ចម្ការ​ស្វាយ​របស់គាត់​២​កន្លែង ចម្ងាយ​ពីគ្នា​ប្រមាណ​៣០០​ទៅ​៤០០​ម៉ែត្រ ។a kill bird 

អន្ទាក់​អាកាស​នេះ ត្រូវបាន​ព្រានព្រៃ​ដាក់មង​អំបោះ​ខ្មៅ​ក្រឡា​៤​ទៅ​៥​ហ៊ុន ដែលមាន​ប្រវែង​ជិត​១០០​ម៉ែត្រ ទទឹង​ប្រវែង​២​ម៉ែត្រ ដោយ​ដាក់​កម្ពស់​ពី​ដី​ពី​២​ម៉ែត្រ​ទៅ​៣​ម៉ែត្រ ហើយ​ឃើញ​អន្ទាក់​អាកាស​នេះ​ជាប់​សត្វ​ស្លាប​រាល់ថ្ងៃ គឺ​ឱ្យតែ​ហើរ​មករក​សម្បុក​ដឹង​តែ​ពី​ជាប់ ទោះ​សត្វ​ស្លាប​ធុន​ណាក៏ដោយ គ្មាន​រួច​មួយណា​ទេ ។​អ្នកចម្ការ​ដដែល​បាន​បញ្ជាក់ថា អន្ទាក់​អាកាស​នេះ ត្រូវបាន​ដាក់​តាម​ចម្ការ​ដែលមាន​ព្រៃស្ដុក ឬ​ព្រៃ​ចម្ការ​ដែល​សម្បូរ​សត្វរ​ស់​នៅ ។ ព្រាន​បានដាក់​តាម​ចន្លោះ​ដើម​ស្វាយ ដោយ​បោះបង្គោល​លាតសន្ធឹង គ្មាន​សត្វ​ស្លាប​ណាមួយ​គេច​រួច​ទេ ឱ្យតែ​ហើរ​តាម​ចន្លោះ​ដើមឈើ​ដែល​ធ្លាប់តែ​រស់នៅ ។ ឃើញ​មាន​ជាប់​សត្វ​ច្រើន​ប្រភេទ​ដូចជា សត្វ​លលក សត្វ​សារិកា មាន​តាវៅ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ទៀត ហើរ​ទៅ​ប៉ះ​ដឹង​តែ​ពី​ជាប់​ក្រឡាមង​ដែល​ដាក់​លើ​អាកាស ។​

​ម្ចាស់​ចម្ការ​បាន​សំណូមពរ សុំឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​មេព្រៃ​ជួយ​ទប់ស្កាត់​ផង ព្រោះ​ប្រើ​អន្ទាក់​អាកាស​នេះ​សាហាវ​ណាស់ សត្វ​ស្លាប​ទាំងនេះ ប្រឈម​ការវិនាស​ដាច់​ពូជ​មិន​ខាន ។​បងប្អូន​ធ្វើដំណើរ​ពី​ក្រុង​សិរីសោភ័ណ ត្រង់ចំណុច​ភូមិ​ខ្លែង​ព័រ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក តែង​ឃើញ​មាន​គេ​ដាក់តាំង​សត្វ​ស្លាប​គ្រប់​ប្រភេទ ដែល​គេ​ដាក់លក់​តាម​ដងផ្លូវ គឺ​សុទ្ធតែជា​សត្វ​ជាប់អន្ទាក់​អាកាស​នេះឯង ។​មិនអាច​រក​ការទំនាក់ទំនង​ជាមួយ​មេព្រៃ​ដើម្បី​សុំ​ការបកស្រាយ​បានទេ​លើ​ករណី​យ៍​នេះ​។​a kill bird1 

​