» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6606 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696777 នាក់

បន្ទាប់ពីតំណាងសិទ្ធមនុស្សអង្គការសហប្រជាជាតិឯកអគ្គរដ្ឋទូតចិន សម្តែងនូវការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ពលរដ្ឋពលរដ្ឋភៀសសឹករឿង មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញផងដែរ

 

ព្រះវិហារ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនដែលជាប្រទេសសមាជិកអចិន្ត្រៃយ៍អង្គការរហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅពេលលោក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ស្ថានទូតចិន ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។a china embassy eva 

លោក Wang Wenbin លោកបានបញ្ជាក់ថា អំណោយដែលនាំយកមកចែកជូននេះ គឺជាការបង្ហាញពីមនោសញ្ចេតនា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ឬ «មិត្តភាពដែកថែប» រវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិន ក្នុងគោលបំណងរួមចំណែកសម្រាលការលំបាក និងដោះស្រាយការខ្វះខាតជាបន្ទាន់របស់ប្រជាពលរដ្ឋរងគ្រោះ។សូមបញ្ជាក់ថាសម្តីរបស់លោកទូតចិនដែលជាប្រទេសសមាជិកអចិន្ត្រៃយ៍អង្គការរហប្រជាជាតិកើតឡើងដូចគ្នានិងលោក ថូម៉ាស អាន់ដ្រូស (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិយាយកាលពីថ្ងៃទី៣១កក្កដាថាលោកមានការព្រួយបារម្ភរឿងប្រជាពលរដ្ឋជនភៀសសឹកកម្ពុជាមិនទាន់ត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។

បន្ទាប់មកនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅក្រសួងមហាផ្ទៃថៃ លោក អនុទិន ចាន់វីរកុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃថៃ បានផ្តល់បទសម្ភាសន៍ពាក់ព័ន្ធនឹងរបាយការណ៍របស់លោក ថូម៉ាស អាន់ដ្រូស (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោកអនុទិនបានបញ្ជាក់ថា រដ្ឋាភិបាលថៃ មិនទាន់ទទួលស្គាល់ខ្លឹមសារ និងការសន្និដ្ឋានក្នុងរបាយការណ៍នោះទេ ដោយអះអាងថា ព័ត៌មានដែលបានប្រើប្រាស់ក្នុងរបាយការណ៍ គឺទទួលបានពីប្រភពតែមួយ ហើយមិនទាន់មានការស្តាប់មតិពីភាគីថៃឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយនៅឡើយ។

លោកបានឱ្យដឹងថា លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ កំពុងរៀបចំសេចក្តីបំភ្លឺផ្លូវការ ដោយផ្តល់ព័ត៌មាន និងទិន្នន័យដែលថៃចាត់ទុកថាជា “ការពិត” ដើម្បីបង្ហាញជូនសាធារណជន។

លោកអនុទិនបានស្នើឱ្យប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ រង់ចាំការបញ្ជាក់ពីក្រសួងការបរទេស ដើម្បីទទួលបានព័ត៌មានពីគ្រប់ភាគី មុននឹងធ្វើការវាយតម្លៃ។

ពាក់ព័ន្ធនឹងព័ត៌មានថា កម្ពុជាគ្រោងដាក់លិខិតទៅអង្គការសហប្រជាជាតិ នៅថ្ងៃទី៧ ខែសីហា ដោយស្នើឱ្យយក MOU ឆ្នាំ២០០០ និងផែនទីខ្នាត 1:200,000 មកធ្វើជាមូលដ្ឋានក្នុងការចរចាបញ្ហាព្រំដែន លោកអនុទិនបានបញ្ជាក់ថា ថៃមានជំហរច្បាស់លាស់ និងមានលក្ខខណ្ឌសម្រាប់ការចរចា។

លោកអានុទីននិយាយថា៖“ដរាបណា UNCLOS នៅតែកំណត់ថា ការដោះស្រាយដោយបង្ខំ ឬយន្តការចាំបាច់ គឺជាយន្តការដែលស្ថិតក្រោមលក្ខខណ្ឌនៃអនុសញ្ញា គ្មាននរណាអាចបង្ខំឱ្យថៃទទួលយកយន្តការនោះបានទេ។ ថៃមិនទទួលយកការចរចាដែលស្ថិតក្រោមការបង្ខិតបង្ខំនោះឡើយ”។

លោកអនុទិនបានបន្តថា ថៃនៅតែប្រកាន់គោលការណ៍ព្រំដែនច្បាស់លាស់ ដោយបញ្ហាព្រំដែនគោកនៅតែអនុវត្តតាមក្របខណ្ឌ MOU ឆ្នាំ២០០០ ខណៈការចរចាព្រំដែនសមុទ្រ បន្ទាប់ពីថៃបានបញ្ចប់ MOU ឆ្នាំ២០០១ នឹងត្រូវពិភាក្សាក្រោមក្របខណ្ឌ អនុសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិ (UNCLOS)។

លោកបានអះអាងថា ដោយសារកម្ពុជានៅតែទាមទារប្រើយន្តការដែលថៃចាត់ទុកថាជា “ការបង្ខិតបង្ខំ” ការចរចាលើបញ្ហានេះមិនអាចមានភាពរីកចម្រើនបានទេ។លោកអនុទិនបានបញ្ចប់ថា ប្រសិនបើកម្ពុជាចង់បន្តការចរចាជាមួយថៃ ត្រូវត្រឡប់មកពិចារណាលើលក្ខខណ្ឌដែលភាគីទាំងពីរអាចទទួលយកបាន។ លោកបញ្ជាក់ថា គ្មានប្រទេស ឬអង្គការអន្តរជាតិណាមួយអាចបង្ខំថៃបានឡើយ ទោះបីបញ្ហានេះត្រូវបានលើកទៅកាន់វេទិកាណាក៏ដោយ។a china embassy drew a china embassy eva2 a china embassy eva3