» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1724 នាក់

ម្សិលមិញ 15181 នាក់

សរុប 19469226 នាក់

លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA)

 

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានកម្មវិធីធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA)»នៅមជ្ឈមណ្ឌល AmCam Exchange រាជធានីភ្នំពេញ។កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្ពុជាសម្រាប់សិក្សាតំបន់ (CCRS) ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីការទូត បញ្ញវន្ត និស្សិត និងសាធារណជន។a pu su thyrak 

ក្នុងឱកាសនោះ លោក ពូ សុធីរៈ ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌល CCRS ដែលជាវាគ្មិនកិត្តិយស បានធ្វើបទបង្ហាញ និងចែករំលែកនូវទស្សនទានស៊ីជម្រៅអំពីលក្ខណៈនៃជម្លោះ ក៏ដូចជាវិភាគទៅលើការវិវត្តចុងក្រោយនៃបញ្ហានេះ និងផលវិបាកនានាដែលពាក់ព័ន្ធនឹងតំបន់ OCA។ នេះជាកម្មវិធីជជែកគ្នាជាសាធារណៈមួយបន្ទាប់ពីកម្ពុជាអនុមត័ច្បាប់ស្តីពីអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្ទ(UNCLOS)ដែលកម្ពុជាទើបនឹងបានផ្តល់សច្ចាបន័គាំទ្រកាលពីពេលថ្មីនេះបន្ទាប់ពីបានចុះហត្ថលេខាចូលជាសមាជិកតាំងពីឆ្នាំ១៩៨៣។

កាលពីខែពាក់កណ្តាលខែមិនាឆ្នាំ២០២៥ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបាន សហការជាមួយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់ (CCRS) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ការវិវត្តរបស់UNCLOS ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រ»ម្តងដែរគឺមុនពេលដែលរដ្ឋសភាកម្ពុជាអនុមត័។

សិក្ខាសាលាកាល បានរៀបចំឡើងក្រោមវត្តមានលោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា, លោក ហឹម រស្មី ប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់ (CCRS) និងវាគ្មិនកិត្តិយស លោក HORINOUCHI Hidehisa ចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) និងជាអតីតឯកអគ្គរាជទូត ជប៉ុនប្រចាំនៅកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៥។

ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាង និងក្នុងចំណោមមហាអំណាចធំៗ នៅទូទាំងពិភពលោក គួបផ្សំនឹងការកើនឡើងនូវចំណុចក្ដៅៗក្នុងតំបន់ ការដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត គឺមានសារៈសំខាន់ ក្នុងការធានានូវលិខិតតុបករណ៍អន្តរជាតិ ដូចជា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) នៅតែជាសសរស្តម្ភ និងយន្តការដ៏សំខាន់ ដើម្បីលើកកម្ពស់ សន្តិភាព សិ្ថរភាព និងភាពរុងរឿងនៅសមុទ្រ។

នៅក្នុងសិក្ខាសាលាខាងលើ ចៅក្រម HORINOUCHI បានពិភាក្សាលម្អិតពីអត្ថប្រយោជន៍របស់ UNCLOS និង ITLOS សម្រាប់រដ្ឋនានា ដូចជាប្រទេសកម្ពុជា និងរបៀបដែលអាចជួយសម្រួលដល់ផលប្រយោជន៍ដែនសមុទ្ររបស់កម្ពុជា ដោយផ្អែកលើករណីនៃការកំណត់ព្រំដែន និងការដោះស្រាយវិវាទរវាងរដ្ឋដែលជាភាគី។

លោក ហឹម រស្មី បានថ្លែងថាបាឋកថាសាធារណៈនេះ មានគោលបំណងស្វែងយល់ពីអត្ថប្រយោជន៍នៃលិខិតតុបករណ៍អន្តរជាតិដូចជា UNCLOS និង ITLOS សម្រាប់រដ្ឋជាប់មាត់សមុទ្រដូចជាប្រទេសកម្ពុជា និងរបៀបដែលវាអាចជួយសម្រួលដល់ផលប្រយោជន៍ដែនសមុទ្ររបស់ពួកគេ ក្នុងទិដ្ឋភាពដូចជាការកំណត់ព្រំដែន និងការដោះស្រាយជម្លោះរវាងរដ្ឋភាគី។

លោក បានបន្តថា ព្រឹត្តិការណ៍នេះមានបំណងចង់ស៊ីជម្រៅពីតួនាទីសំខាន់ និងលក្ខណៈវិវឌ្ឍន៍របស់ UNCLOS និង ITLOS ក្នុងការលើកកម្ពស់ច្បាប់សមុទ្រ ព្រមទាំងណែនាំពីរបៀបដែលច្បាប់ជាតិ និងវិធានការនានាគួរតែត្រូវបានបង្កើតឡើង ដើម្បីអនុវត្តយ៉ាងពេញលេញតាមគោលការណ៍របស់ UNCLOS។

នាឱកាសនោះ លោក Ueno Atsushi បានមានប្រសាសន៍ថាសព្វថ្ងៃនេះ ពិភពលោកកាន់តែអស្ថិរភាព ស្មុគស្មាញ មានការគំរាមកំហែង និងបញ្ហាប្រឈមសកលជាច្រើន ដែលកំពុងបង្កើតជាហានិភ័យភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។

លោក បានបន្តថា ខណៈដែលសកម្មភាពទាក់ទងនឹងសមុទ្រក៏បានកើនឡើង និងធ្វើពិពិធកម្មក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ច្បាប់អន្តរជាតិកាន់តែមានសារៈសំខាន់សម្រាប់ការថែរក្សា និងអភិវឌ្ឍសណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើ «ច្បាប់» ហើយក្នុងបរិបទនេះ UNCLOS ដែលមានលក្ខណៈជាសកលនិងរួបរួម បាននិងកំពុងដើរតួនាទីសំខាន់ជាច្បាប់ ក្នុងក្របខណ្ឌដែលគ្រប់គ្រងសកម្មភាពដែនសមុទ្រ។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតជប៉ុន បានបន្តថា ចៅក្រម HORINOUCHI មិនមែនត្រឹមតែជាសមាជិកម្នាក់ដែលមានកិត្យានុភាពខ្លាំង នៃ ITLOS ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកកាន់តំណែងមុនរបស់ខ្ញុំ ក្នុងនាមជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាផងដែរ។ គាត់មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការដោះស្រាយបញ្ហាដែនសមុទ្រ ដែលប្រទេសជប៉ុនប្រឈមជាមួយប្រទេសជិតខាងរបស់ខ្លួន ជាពិសេសប្រទេសចិន ទាំងទៅទីស្នាក់ការកណ្តាលទីក្រុងតូក្យូ និងបេសកកម្មក្រៅប្រទេស។

ជាថ្មីម្ដងទៀត លោក Ueno Atsushi បានគូសបញ្ជាក់ថា សិក្ខាសាលានេះបានពិភាក្សាជាពិសេសអំពីរបៀប UNCLOS និង ITLOS អាចផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា និងលើកកម្ពស់ផលប្រយោជន៍ដែនសមុទ្ររបស់កម្ពុជា ហើយកិច្ចពិភាក្សានឹងផ្អែកលើការបោះបង្គោលព្រំដែនជាឧទាហរណ៍ និងគ្របដណ្តប់លើការដោះស្រាយវិវាទផងដែរ៕a japon unclos1 a pU su thyrak1