» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2984 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142166 នាក់

សោធនកម្ម​មាត្រា​៤៥​តេ​ជោ​ថា​ដាក់ពាក្យ​ស្នើ​មក​តែ​សមរង្ស៊ី​ថា​អ្នកណា​ហ៊ាន​គឺ​ក្បត់​!

 

​ភ្នំពេញ​៖ សមាជិក​រដ្ឋសភា​ចំនួន​១១៥​រូប បាន​លើកដៃ​អនុម័ត​ទាំងស្រុង​លើ​សេចក្តីស្នើ វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ មាត្រា​៤៥ ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​ហាមឃាត់ មាន​សិទ្ធិ​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ​តាមរយៈ​ការស្នើ​ពី​នាយករដ្ឋមន្ត្រី​ទៅ​ព្រះមហាក្សត្រ​។a cnrp sy 

តែ​លោក សម រង្ស៊ី​ក្នុងនាម​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៨ នេះដែរ​មិនបាន​អបអរសាទរ តែ​បានចេញ​សេចក្តីអំពាវនាវ ដល់​អ្នក​គាំ​ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រក្សា​ជំហរ​ឲ្យ​បាន​រឹងមាំ​កុំ​ចាញ់​ការ​សម្លុត​ពី​នរណាម្នាក់ និង​ស្នើ​ឲ្យ​អតីតមន្ត្រី​ទាំង​១១៨​រូប កុំ​ទទួលយក​ការធ្វើ​នយោបាយ​ឡើងវិញ ។​

​សេចក្តីអំពាវនាវ របស់លោក សម រង្ស៊ី ចេញពី​ក្រុងប៉ារីស ប្រទេស​បារាំង បាន​ឲ្យ​ដឹងថា “​អំពាវនាវ​សូម​ឲ្យ​អ្នកស្នេហាជាតិ និង​អ្នកប្រជាធិបតេយ្យ​ទាំងអស់ រក្សា​ជំហរ​ឲ្យ​រឹងមាំ កុំ​ចាញ់​ការ​សម្លុត និង​ការបោក​បញ្ឆោត សម្តេច​តេ​ជោ ហ៊ុន សែន​”​។​​សេចក្តីអំពាវនាវ​បន្តថា បើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ នៅ​រួបរួមគ្នា​ជា​ធ្លុង​មួយ ហើយ​មិន​ចាញ់​ការ​សម្លុត នឹង​ទទួលបាន​ដំណោះស្រាយ​រួមទាំង​៥​ចំណុច​តែបើ​គណបក្ស សង្គ្រោះ​ជាតិ បែកបាក់​គ្នា​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទទួល​ជ័យ ជំនះ ដោយ​គាត់​ប្រើ​ដំណោះស្រាយ​តែមួយ​ជ្រុង គឺ​គ្រាន់តែ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ មួយចំនួន​តែប៉ុណ្ណោះ​។​

​លោក សម រង្ស៊ី បាន​បញ្ជាក់ថា “​អ្នក​ដែល​ទទួល​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​តទៅទៀត ក៏​មិនដឹង​ជា​ធ្វើ​នយោបាយ​យ៉ាងម៉េច​ទេ ក្នុង​គ្រា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​រំលាយ ហើយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ត្រូវគេ​ចាប់​ឃុំឃាំង​។ ដូច្នេះ សម្រាប់​អ្នក​ដែល​ទទួល​សិទ្ធិ​គ្មាន​ផ្លូវ​ណា​ធ្វើ​នយោបាយ​តទៅទៀត ក្រៅពី​ទៅ​បម្រើ​នយោបាយ ឲ្យ​សម្តេច ហ៊ុន សែន ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​។ អ្នកស្នេហាជាតិ និង​អ្នកប្រជាធិបតេយ្យ​ខ្មែរ​ទាំងអស់ ត្រូវតែ​ច្រានចោល​ដំណោះស្រាយ តែមួយ​ជ្រុង​បែបនេះ​ដែលជា​ដំណោះ ស្រាយ​ក្លែងក្លាយ​” ។​

លោក​សមរង្ស៊ី​បានស្នើ​នូវ​ដំណោះស្រាយ​៥​ចំណុច រួមមាន​៖ ១- ដោះលែង​លោក​ប្រធាន កឹម សុខា ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ , ២-​ទម្លាក់ចោល​នូវ​រាល់​ការ ចោទប្រកាន់ មកលើ​មន្ត្រី និង​សកម្មជន​ទាំងអស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ , ៣- បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ , ៤-​ប្រគល់​សង​សកម្មជន​គណបក្ស​សង្គ្រោះ ជាតិ នូវ​តំណែង និង​តួនាទី ទាំងអស់​ដែល​បានមកពី​ការបោះឆ្នោត និង​៥- រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​ឡើងវិញ ដោយមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយដោយ​មានការ​ត្រួត​ពិនិត្យ ពី​សហគមន៍​អន្តរជាតិ​។​

លោក​សមរង្ស៊ី​ថា អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ នឹង​ទទួលបាន​សិទ្ធិ​ធ្វើ​សកម្មភាព នយោបាយ​តទៅទៀត ដោយ​ស្វ័យប្រវត្តិ តាម​ចំណុច​ទី​២ នៃ​ដំណោះស្រាយ រួម​ខាងលើនេះ​។​កាលពី​ថ្ងៃទី​១២​ធ្នូ​ថ្លែង​ក្នុងពេល​ជួប​កម្មករ​នៅ​ខេត្តកំពង់ស្ពឺ​សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាស​ឲ្យ​មានការ​ដាក់ពាក្យ​ស្នើសុំ​ជា​បុគ្គល​ឬ​ជា​ក្រុម​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ក្រសួងមហាផ្ទៃ​ស្នើសុំ​លើកលែង​បំរាម​។​

​តែ​ការប្រកាស​នេះ​ត្រូវបាន​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​បក្សប្រឆាំង​ដែល​ជាប់​បំរាម​ចាត់ទុកថា​ជាការ​ដាក់​គំនៀប​។​«​ដាក់សំណើ​ម្នាក់​ម្ដង​ដើម្បី​ធ្វើ​នយោបាយ​ឡើងវិញ​គឺ​ប្រៀបដូចជា​សម្ពាធ​ដែល​នាំ​ឲ្យ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រារែក​ចិត្ត​»​។ លោក អ៊ូ ច័ន្ទ​រ័ត្ន​ប្រាប់​វិទ្យុ​ថា គួរតែមាន​ការរៀបចំ​ជា​កញ្ចប់​ដើម្បី​ដាក់​ស្នើ​តែម្ដង​ជាការ​ស្រេច ព្រោះ​នៅពេល​បិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ តុលាការ បានដាក់​ចេញ​ជា​កញ្ចប់​ទាំង​១១៨​នាក់ មិនគួរ​តម្រូវ​ឲ្យ​ដាក់សំណើ​ម្ដងម្នាក់​បែបនេះ​ទេ​។​

​លោក គង់ គាំ​ដែល​ថ្មីៗ​ចេញ​មុខជា​ចំហ​រិះគន់​លោក​សមរង្ស៊ី​បាន​ស្វាគមន៍​ការធ្វើ​វិសោធនកម្ម​ច្បាប់ បើកផ្លូវ​ឲ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ដោយ​ចាត់ទុក ការដាក់សំណើ​ម្ដងម្នាក់​មិនមែនជា​រឿង​លំបាក​ឡើយ​។ លោក គង់ គាំ ផ្ទាល់ បាន​ឲ្យ​ដឹងថា​លោក​ត្រៀម​ដាក់សំណើ​ដើម្បី​សុំ​ធ្វើ​នយោបាយ​ឡើងវិញ​នៅពេលដែល​វិសោធន​កម្មនេះ​ចូល​ជា​ធរមាន ក្រោយ​ព្រះមហាក្សត្រ ឡាយ ព្រះហស្តលេខា​។​លោក គង់ គាំ បាន​អះអាងថា លោក​នឹង​នៅ​ជាមួយ​គណបក្ស​កូនប្រុស​របស់លោក នៅពេលដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​a kong korm1 

លោក គង់ បូរ៉ា​កូនប្រុស​ម្នាក់​របស់លោក បាន​បង្ហោះ​នៅលើ Facebook របស់ខ្លួន​ថា​៖ «​ខ្ញុំ គង់ បូរ៉ា បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ចូល​ជា​ធរមាន​»​។​a kong korm3 

លោក​គង់​សុភា​ដែល​ត្រូវបាន​កម្លាំង​សន្តិសុខ​វាយ​បែក​មុខ​បែក​មាត់​ជាមួយ​លោក​ញ៉យ​ចំរើន​មិន​គាំទ្រ​នោះទេ​។​តាមរយៈ​សារ​សរសេរ​លើ​បណ្ដាញ​សង្គម អតីត​អ្នកតំណាងរាស្ត្រ​រូបនេះ ស្នើ​ឲ្យ​សមាជិក​ឯទៀត​រក្សា​ជំហរ​ឲ្យ​បាន​រឹងមាំ​ដើម្បី​បន្ត​ការតស៊ូ​។ ការតស៊ូ​ដែល លោក គង់ សភា សំដៅ​ដល់​នោះ គឺ​ការដាក់​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ឈានទៅរក​ការសម្របសម្រួល​នយោបាយ ដើម្បី​ឲ្យ​ព្រះអាទិត្យ​រះ​ឡើងវិញ​។​a kong korm2 

​លោក កង គឹម​ហាក់ អតីត​អ្នកតំណាង​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បាន​ថ្លែង ថា លោក​នៅ​រង់​ចាំមើល​សេចក្ដីសម្រេច​ទាំងមូល​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជាមុនសិន​។ និង​ថា ខណៈពេល​នេះ លោក​មិនទាន់មាន​គម្រោង​ដាក់សំណើ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ឡើយ​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា សម្តេច​បាន​ត្រៀម​រួចរាល់​ហើយ ក្នុង​ការស្នើថ្វាយ​ព្រះមហាក្សត្រ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ចំពោះ​ជន​ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងមក នៅពេល​សេចក្តីស្នើច្បាប់​នេះ​ចូល​ជា​ធរមាន​។

សម្តេច​តេ​ជោ ក៏បាន​ព្រមាន​ថា ជន​ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​មិន​អនុវត្តតាម​សាលដីកា មិន​ត្រឹមតែ​មិន​ទទួលបាន​ការស្នើ​លើកលែង​ទេ ថែមទាំង​ត្រូវ​ជាប់ពន្ធនាគារ​ថែមទៀត​។​

ទាក់ទង​និង​ការធ្វើ​វិសោធនកម្ម​មាត្រា​៤៥​នេះ តំណាងរាស្ត្រ​ម៉ាឡេស៊ី លោក​ឆាល​សាន់​ចា​ហ្គោ​( Charles Santiago) ដែលជា​ប្រធាន​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា APHR បាន​ថ្លែង​កាសែត​តាម​សារ​អេ​ឡិ​ត្រូ​និ​ច​ថា សំណើ​កែប្រែ​ច្បាប់​នេះ ត្រូវបាន​ធ្វើឡើង​សម្រាប់តែ​ស្វែងរក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ ហើយ​លោក​ថា វា​នឹងមិន​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​និរន្តរភាព​នយោបាយ​នៅ​កម្ពុជា​នោះឡើយ​«​នេះ​[​ការអនុម័ត​សំណើ​ច្បាប់​]​ពិតជា​សញ្ញា​មិន​ស្មោះត្រង់​មួយ​ធ្វើឡើង​ដោយ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ផ្ដាច់ការ​របស់លោក ក្នុង​បំណង​ស្វែងរក​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ […]​។ វិសោធនកម្ម​ច្បាប់​នៅថ្ងៃនេះ នឹង​ជះឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​សម្រាប់​និរន្ត​ភាព​យូរអង្វែង​»​។​

​លោក ជាម យៀប​តំណាងរាស្ត្រ ម្នាក់​ដែល​បាន​ចុះ​ហត្ថ​ខា​លើ​សំណើ​វិសោធនកម្ម​ច្បាប់​នេះ បាន ការពារ​ក្នុង​សភា​ថា ច្បាប់​នេះ​មានបំណង​ពង្រឹង​នីតិរដ្ឋ ធានា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មិនមែន​ធ្វើឡើង​ក្រោម​សម្ពាធ​អន្តរជាតិ​ដូច​មជ្ឈដ្ឋាន​មួយចំនួន​លើកឡើង​នោះទេ​។​a cnrp sy3 a cnrp sy1 a cnrp sy2