» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10043 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700214 នាក់

មន្រ្តីក្រសួងការបរទេស លោក ថូ សំណាង ដែលគ្រួសារប្រកាសថាបាត់ខ្លួន រកឃើញហើយនៅកន្លែង ACU

 

ភ្នំពេញ៖ លោក ថូ សំណាងមន្រ្តីក្រសួងការបរទេស ដែលសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រប្រកាសតាមហ្វេសប៊ុកស្វែងរកថាបាត់ខ្លួននោះ ដឹងតម្រុយហើយគឺត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនទៅសួរចម្លើយពាក់ព័ន្ធបទល្មើស Online Scams។a tho acu 

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យកាសែតដឹងថា ករណីលោក ថូ សំណាង កំពុងត្រូវបាន ACU ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស Online Scams។

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ទៀតថា លោក ថូ សំណាង បានសារភាពលួចយកសន្លឹកទិដ្ឋការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ ជាង ៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់ ៤ពាន់សន្លឹក ACU ថាត្រូវបានលោកថូសំណាងកំទេចចោល។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងតាមដានបញ្ហាសង្គម បានលើកឡើងថា៖ « តើនៅមានមន្ត្រីបែបនេះប៉ុន្មាននាក់ទៀត? បើរកឃើញកំហុសពិតប្រាកដ ត្រូវតែផ្ដន្ទាទោស រឹបអូសទ្រព្យសម្បត្តិ ហើយរឿងធំបែបនេះមិនអាចធ្វើតែម្នាក់ឯងបានទេ»។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ លោកបណ្ឌិត គិន ភា បានរំលេចថា «លោក ថូ សំណាង គឺជាមន្ត្រីជាន់ខ្ពស់នៃក្រសួងដ៏សំខាន់មួយរបស់ជាតិ គាត់ធ្វើរឿងដែលបំផ្លាញមុខមាត់ជាតិ បង្កើតគ្រោះធំដល់ជាតិ និងបំផ្លាញទំនុកចិត្តលើស្ថាប័នជាតិ។ តើនៅមានមន្ត្រីបែបនេះប៉ុន្មាននាក់ទៀត? បើរកឃើញកំហុស មិនត្រូវសម្រួលភារកិច្ចទេ។ មន្ត្រីបែបនេះ បើរកឃើញកំហុសពិតប្រាកដ ត្រូវតែផ្ដន្ទាទោស រឹបអូសទ្រព្យសម្បត្តិ និងត្រូវតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់មកទទួលទោស។ រឿងធំបែបនេះ មិនអាចបុគ្គលតែម្នាក់អាចធ្វើតែឯងបានទេ ប្រហែលជាមានការគប់គិតគ្នាជាប្រព័ន្ធ។»

សូមបញ្ជាក់ថាសន្លឹកទិដ្ឋាការប្រភេទ C និង Cex គឺជាប្រភេទទិដ្ឋាការដែលក្រសួងការបរទេសកម្ពុជាផ្តល់ជូនទៅកាន់អ្នកស្នើសុំដែលមានលក្ខខណ្ឌគ្រប់គ្រាន់។ ទិដ្ឋាការប្រភេទ C (Courtesy Visa) ជាទិដ្ឋាការសម្រាប់ជនបរទេសដែលកាន់លិខិតឆ្លងដែនធម្មតា តែទទួលបានការអញ្ជើញ ឬមានកិច្ចសន្យាបំពេញការងារ ឬស្ម័គ្រចិត្តជាមួយអង្គការ ស្ថាប័ន ឬក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវនៅកម្ពុជា។ ចំណែកទិដ្ឋាការប្រភេទ Cex ជាទម្រង់ពង្រីកបន្ថែម (Extension) ឬប្រភេទរងនៃទិដ្ឋាការប្រភេទ C ដែលប្រើប្រាស់សម្រាប់ការពន្យារពេល ឬលក្ខខណ្ឌជាក់លាក់ណាមួយបន្ថែមលើប្រភេទC។

តាមហ្រ្វេសញូវឲ្យដឹងថា លោក ថូ សំណាង ត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យចុះថ្ងៃទី២៨មេសាបញ្ចប់មុខតំណែងពី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយតែងតាំងលោកជាទីប្រឹក្សាក្រសួងជំនួសវិញ មានឋាន:ស្មើអគ្គនាយក.។a tho acu1 a tho acu2