» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10766 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700937 នាក់

ករណី ក្រុម​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​កាំភ្លើង​គ្រប់​ដៃ​បើកឡាន​ដេញ​ស្ទាក់ចាប់​មនុស្ស​វ៉ៃ​ខ្នោះដៃ​បញ្ចូល​ក្នុង​ឡាន​បង្ក​ការភ្ញាក់ផ្អើល​និង​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី ១៤ វិច្ឆិកា ២០២០ ដឹង​ការពិតហើយ​!


​ភ្នំពេញ​៖​ករណី​នោះ​គឺជា​សកម្មភាព​​ចាប់ខ្លួន​មន្ត្រីនគរបាល​ម្នាក់ ដែល​ធ្វើ​សកម្ម ភាព​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្រពន្ធ​គេ​ឲ្យ​ដោះ​សម្លៀកបំពាក់ រួច​ផ្ដួល​ទៅនឹង​ដី ចាប់រំលោភ​រហូត​បាន​សម្រេច​..!​ហើយ ព្យាយាម​រត់គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ និង​សមត្ថកិច្ច​ប្រើល្បិច​ធ្វើជា​ណាត់ជួប​គ្នា​ដើម្បី​ចាប់ខ្លួន​។ ហេតុការណ៍​ចាប់រំលោភ​បានសម្រេច​ខាងលើនេះ ជន សង្ស័យ​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង ១០:២០​នាទី​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ភូមិ​គប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​a boy rap 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ខេ​ម វណ្ណឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​នគរបាល​ជាតិ ស្នាក់នៅ​ភូមិ​បាក់​ខែង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ។ បន្ទាប់ពី​ការតាមប្រមាញ់ យ៉ាង​ស្វិតស្វាញ​ដោយ​សហការ​ជាមួយ​គ្រួសារ​ជន​រង​គ្រោ​ញ កម្លាំង​សមត្ថកិច្ច​ក៏បាន​ឆ្មក់ ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០២០​នៅ​ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ​ប៉ែក​ខាងលិច​។ ចំណែក​ជនរងគ្រោះ មាន​អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​វត្ថុតាង​ដកហូត​រួមមាន​៖ កាំភ្លើង​ម៉ាក ROLO លេខ 874015 ចំនួន​១​ដើម​, គ្រាប់កាំភ្លើង​ចំនួន ០៥​គ្រាប់​, រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4327 មួយគ្រឿង និង​ទូរ​សព្ទ ១​គ្រឿង​។​​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​និង​ប្តី បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ចេញពីផ្ទះ​មក​ដក​ក្រអៅឈូក​នៅ​ចំណុចកើតហេតុ ដោយ​ប្តី​បាន​ឲ្យ​ប្រពន្ធ​នៅ​ឈរ​ចាំ​ម៉ូតូ ហើយ​ប្តី​ជា​អ្នក​ចុះទៅ​ដក​។ មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​របង រួច​បាន​ដើរ​សំដៅ​មករក​ជនរងគ្រោះ ដោយ​សួរថា​ប្តី​ទៅណា​? តែ​ជនរងគ្រោះ​មិន​តប​នោះទេ រួច​ជនសង្ស័យ​ក៏​ពឹង​ជនរងគ្រោះ​ឲ្យ​ជួយ​បង្វែរ​ក្បាលទូក​នៅក្បែរនោះ តែ​ជនរងគ្រោះ​បដិសេធ ហើយក៏​ដើរ​ចេញមក​ក្រៅរបង​ថ្ម ក៏ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើង​ម៉ាក ROLO មក​ភ្ជង់​ដើមទ្រូង បង្ខំ​ឲ្យ​ជនរងគ្រោះ​ដោះ​សម្លៀកបំពាក់ រួច​ចាប់រំលោភ​រហូត​បានសម្រេច​។​

​ពេលនោះ ជនរងគ្រោះ​ក៏​ប្រើល្បិច​ធ្វើជា​សុំ​លេខ​ទូរ​សព្ទ​ជនសង្ស័យ ដើម្បី​ទុក​សម្រាប់​ទាក់ទង​គ្នា​ពេល​ក្រោយ ហើយ​ជនសង្ស័យ​ក៏បាន​ឲ្យ​លេខ​ទូរ​សព្ទ រួច​បាន​ដើរ​ទៅយក​ម៉ូតូ​ជិះ​គេច​ទៅ​ទិសខាងកើត​បាត់​។ ក្រោយមក​ជនរងគ្រោះ​បានមក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា ដោយ​សមត្ថកិច្ច​បា​នស​ហ​ការ​ជាមួយ​ជនរងគ្រោះ ប្រើល្បិច​តេ​ហៅ​ជនសង្ស័យ​ណាត់ជួប​ជនរងគ្រោះ​ម្តងទៀត នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ លុះ​ជនសង្ស័យ​មកដល់​ឃើញ​សមត្ថកិច្ច​ក៏​ព្យាយាម​បើករថយន្ត​ម៉ាក​កូរ៉ូឡា ស៊េរី​១៩៩៦ គេច​រហូតដល់​ចំណុច​វិមាន​ឈ្នះ​ឈ្នះ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង ដកហូត​បាន​ទាំង​វត្ថុតាង​ថែមទៀត​។​

​ករណី​មន្ត្រីនគរបាល​ដាច់ដាប​តណ្ហា​ម្នាក់នេះ​នឹងត្រូវ​បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ វិច្ឆិកា ឆ្នាំ​២០២០ ។​ខាង​ស្រី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ១​ម៉ឺន​ដុល្លារ តែ​ខាង​ជនជាប់ចោទ មានលទ្ធភាព​ត្រឹមតែ ១​ពាន់​ដុល្លារ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​a boy rap1 a boy rap2 
​