» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8815 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698986 នាក់

សង្គ្រាម​ពា​ណិ​ជ្ចក​ម្មរ​វាង​អាមេរិក​ម៉ិចស៊ិក​កាណាដា​ចាប់ផ្តើម​!?


​អាមេរិក​៖ កាលពី​ថ្ងៃ​សៅរ៍ ទី​១ ខែកុម្ភៈ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ឱ្យ​យកពន្ធ​ក្នុង​អត្រា ២៥​ភាគរយ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​កាណាដា និង​ម៉ិ​ក​ស៉ិ​ក ព្រមទាំង​ក្នុង​អត្រា​១០​ភាគរយ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ដែល​នឹងត្រូវ​អនុវត្ត​ចាប់​ពីថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a trum gooda2 

​លោក ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​ចំនួន​៣ ដាច់ដោយឡែក​ពីគ្នា ស្តីពី​ការយកពន្ធ​លើ​ទំនិញ​របស់​ប្រទេស​ទាំង​លើ ហើយ​បាន​ប្តេជ្ញា​ថា នឹង​រក្សា​គោលការណ៍​យកពន្ធ​នោះ រហូត​ទាល់តែ​អ្វីដែល​លោក​ហៅថា ភាពអាសន្ន​ថ្នាក់ជាតិ ជុំវិញ​បញ្ហា​ថ្នាំ fentanyl និង​អន្តោប្រវេសន៍​ខុសច្បាប់ មកកាន់​សហរដ្ឋអាមេរិក ត្រូវបាន​បញ្ចប់​។​​ប្រការ​ដែល​ត្រូវ​ចាប់អារម្មណ៍​គឺ​ក្រុមមន្ត្រី​សេត​វិមាន បាន​និយាយថា នឹង​ពុំមាន​ការលើកលែង​ក្នុង​វិធានការ​យកពន្ធ​ឡើយ ហើយ​ប្រសិនបើ​កាណាដា ម៉ិ​ក​ស៉ិ​ក និង​ចិន ហ៊ាន​សងសឹក​ប្រឆាំង​ទំនិញ​របស់​អាមេរិក​វិញ​នោះ លោក ត្រាំ ទំនងជា​នឹង​ដំឡើង​ពន្ធ​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា ចំណាត់ការ​ខាងលើ គឺជា​ការ​ធ្វើតាម​ពាក្យសន្យា​របស់លោក ត្រាំ កាលពី​អំឡុងពេល​ឃោសនាបោះឆ្នោត​ឆ្នាំ​២០២៤ បើទោះបីជា​ក្រុម​សេដ្ឋវិទូ​កំពូលៗ បាន​ព្រមាន​ថា ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​ថ្មី​មួយ ជាមួយ​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​អាមេរិក មុខជា​នឹងធ្វើ​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​ស​ហ​រដ្ឋ​អាមេរិក​ផ្ទាល់ ក៏ដូចជា​ពិភពលោក​ទាំងមូល ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន ហើយ​បង្កើន​តម្លៃ​ទំនិញ សម្រាប់​អ្នកប្រើប្រាស់​និង​ក្រុមហ៊ុន ថែមទៀត​ក៏ដោយ​។​

​ទោះបីយ៉ាងណា​ការសម្រេចចិត្ត​របស់លោក​ត្រាំ ភ្លាមៗ ក្នុងការ​វាយលុក​ដៃគូ​ពាណិជ្ជកម្ម​របស់​អាមេរិក​ជាមួយនឹង​ការដាក់កំហិត​ពន្ធគយ ដោយ​មិន​ទុក​ឱកាស​សម្រាប់​ការចរចា​រអា​ចនឹង​ក្លាយ​ការចាប់ផ្តើម​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​រំខាន​ដល់​សេដ្ឋកិច្ចពិភពលោក ។ លោក​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​និយាយ​ផងដែរ​ថា នាពេល​អនាគត​លោក​គ្រោង​នឹងដាក់​ពន្ធ​លើ​សហភាព​អឺរ៉ុប ដោយ​និយាយថា​ប្លុក​នេះ​ធ្វើបាប​សហរដ្ឋអាមេរិក​ខ្លាំងណាស់​។​

​ជាក់ស្តែង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា លោក​ចា​ស្ទី​ន​ទ្រូ​ដូ (Justin Trudeau) និង​ប្រធានាធិបតី​នៃ​ប្រទេស​ម៉ិ​ក​ស៉ិ​ក លោកស្រី​ខ្លូ​ឌៀ​ស្សេន​បោ​ន​( Claudia Sheinbaum )​បាននាំគ្នា​ប្រកាស​វិធានការ​សងសឹក​វិញ ប្រឆាំង​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​ឱ្យ​យកពន្ធ​២៥​ភាគរយ ប្រឆាំង​ទំនិញ​របស់​ប្រទេស​ក្បែរ​ខាង​ទាំងពីរ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃអាទិត្យ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥​។​

​លោក Trudeau បាន​និយាយថា កាណាដា​ដែលជាប្រទេសឯករាជ្យមួយដែរនឹង​សងសឹក​វិញ តាមរយៈ​ការយកពន្ធ​២៥​ភាគរយ លើ​ទំនិញ​របស់​អាមេរិក មាន​ចាប់តាំងពី​ភេសជ្ជៈ គ្រឿង​ស្រវឹង រហូតដល់​សម្ភារ និង​ឧបករណ៍​ផ្សេងៗ​។ បើតាម​លោក Trudeau ទំនិញ​អាមេរិក​ទាំងនោះ គិត​ជា​ទឹកប្រាក់​ស្មើនឹង ១៥៥​ពាន់​លាន​ដុល្លារ​កាណាដា ឬ​១០៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ ពន្ធ​លើ​ទំនិញ ៣០​ពាន់​លាន​ដុល្លារ​កាណាដា ក្នុងចំណោម​នោះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​តែម្តង ពោលគឺ​ដូចគ្នា​នឹង​ថ្ងៃ​ចាប់ផ្តើម​អនុវត្ត​ពន្ធ​របស់លោក ត្រាំ រីឯ​ពន្ធ​លើ​ទំនិញ ដែល​នៅសល់​១២៥​ពាន់​លាន​ដុល្លារ​កាណាដា​ទៀត នឹងត្រូវ​អនុវត្តតាម​ក្រោយ ក្នុង​រយៈពេល​២១​ថ្ងៃ​។​

​លោក Trudeau បាន​បន្តថា កាណាដា​ក៏​កំពុង​ពិចារណា វិធានការ​ដទៃទៀត​ក្រៅពី​ការយកពន្ធ ផងដែរ​។ ចំណែក លោកស្រី Sheinbaum វិញ បាន​និយាយថា លោកស្រី​បាន​បញ្ជា​ឱ្យ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ម៉ិ​ក​ស៉ិ​ក អនុវត្ត​វិធានការ​យកពន្ធ រួមទាំង​វិធានការ​ក្នុង​ទម្រង់​ផ្សេងទៀត ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រទេស​លោកស្រី ឆ្លើយតប​ចំណាត់ការ​ពន្ធ​របស់លោក ត្រាំ​។ លោកស្រី បាន​សង្កត់ធ្ងន់ថា ទោះជា​យ៉ាងណា រដ្ឋាភិបាល​លោកស្រី មិន​មានបំណង​ស្វែងរក​ការប្រឈមមុខ​ដាក់គ្នា ជាមួយ​អាមេរិក​ឡើយ ប៉ុន្តែ​ចង់បាន​កិច្ចសហប្រតិបត្តិការ និង​ការសន្ទនា​។​

​គួរ​បញ្ជាក់ថា សេចក្តីប្រកាស​របស់​មេ​ដឹកនាំ​កាណាដា​និង​ម៉ិ​ក​ស៉ិ​ក ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ កាលពី​ថ្ងៃ​សៅរ៍ ទី​១ ខែកុម្ភៈ បន្ទាប់ពី​លោក ត្រាំ បាន​ចុះហត្ថលេខា​លើ បទបញ្ជា​ប្រតិបត្តិ​៣​ដាច់ដោយឡែក​ពីគ្នា ស្តីពី​ការយកពន្ធ​២៥​ភាគរយ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​កាណាដា និង​ប្រទេស​ម៉ិ​ក​ស៉ិ​ក ព្រមទាំង​១០​ភាគរយ លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ។​

​ចំណែក​អ្នកនាំពាក្យ​ស្ថានទូត​ចិន​បាន​និយាយថា ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​លើ​ពន្ធគយ ហើយ​ថា​ភាពខុសគ្នា​ឬ​ការគិត​ផ្ទុយ​ណាមួយ គួរតែ​កើតឡើង​តាមរយៈ​ការសន្ទនា​។ អ្នកនាំពាក្យ​ចិន​រូបនេះ​បាន​និយាយថា​៖ «​គ្មាន​អ្នកឈ្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ឬ​សង្គ្រាម​ពន្ធគយ ដែល​បម្រើ​ផលប្រយោជន៍​ទាំងសងខាង​ឬ​ពិភពលោក​នោះទេ​»​។ រំលឹក​ទៅ​កាល​អំឡុងពេល​នៃ​យុទ្ធនា​ការបោះឆ្នោត លោក​ត្រាំ បាន​គំរាម​ដាក់​ពន្ធ​លើ​ផលិត​នៅ​ប្រទេស​ចិន​រហូតដល់​៦០​ភាគរយ ប៉ុន្តែ​បាន​បញ្ឈប់​សកម្មភាព​ភ្លា​មៗ​នៅ​ថ្ងៃ​ដំបូង​របស់លោក​ដែល​ត្រលប់មក​សេត​វិមាន​វិញ​។

ការនាំ​ចូល​ទំនិញ​របស់​សហរដ្ឋអាមេរិក​ពី​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆ្នាំ ២០១៨ ដែលជា​ស្ថិតិ​មួយ​ដែល​អ្នកសេដ្ឋកិច្ច​បា​នស​ន្ម​ត​ថា​ជា​ផ្នែក​នៃ​ការកើនឡើង​ពន្ធ​ជា​បន្តបន្ទាប់​ដែល​លោក​ត្រាំ បានដាក់​កំឡុង​អាណត្តិ​ដំបូង​របស់លោក​។​

​ប្រទេស​កាណាដា ម៉ិ​ក​ស៊ិ​ក និង​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទាំងបី​របស់​អាមេរិក​ដែលមាន​ចំនួន ៤០​ភាគរយ នៃ​ទំនិញ​ដែល​បាន​នាំចូល​ទៅកាន់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​។ ភាគច្រើន​នៃ​ការផ្គត់ផ្គង់​ដល់​សហរដ្ឋអាមេរិក​មាន​ដូចជា រថយន្ត ថ្នាំពេទ្យ ស្បែកជើង ឈើ គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដែក និង​ផលិតផល​ជាច្រើន​ទៀត​។ ជាមួយគ្នានេះ​ទំនិញ និង​សេវាកម្ម​ច្រើនជាង​មួយ​ភាគបី​ត្រូវបាន​នាំចូល ឬ​ទិញ​ពី​សហរដ្ឋអាមេរិក ដែល​ជួយ​ដល់​ការងារ​អាមេរិក​រាប់សិប​លាន​កន្លែង​៕a trum good a trum good1 a trum gooda a trum gooda1 
​