» សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​ » សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ » ឃាត់ខ្លួន​ជនបរទេស​ម្នាក​ករណី​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម » សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់ » ផ្សព្វផ្សាយ «​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​» ដល់​សិស្ស​ចៅក្រម ព្រះរាជអាជ្ញា និង​សារការី​ » ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជូន​បណ្តា អង្គទូត​- បរទេស​ប្រចាំ​កម្ពុជា ជា​ផ្លូវការ ចំពោះ​ដំណើរការ​នីតិវិធី​ការ​តាមផ្លូវ​តុលាការ ទៅកាន់​តុលា​យុត្តិធម៌​អន្តរជាតិ បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា​-​ថៃ​ » សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​បិទ​ឈប់​ឲ្យ​នាំ​ទំនិញ​កសិកម្ម​ពី​ថៃ​ចូល​កម្ពុជា​បើ​មិន​បើក​ច្រកព្រុំដែន​វិញ​ទេ​! » សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12011 នាក់

ម្សិលមិញ 5986 នាក់

សរុប 16959577 នាក់

ងប់​ជាមួយ​ប្តី​ចុង​សុខចិត្ត ឲ្យ​សម្លាប់​កូន​ខ្លួនឯង​អាយុ​ត្រឹម ២២​ខែ

​ខេត្តសៀមរាប ៖ នៅ​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​កូន​(​ចុង​)​អាយុ​ជិត ២ ឆ្នាំ យកទៅ​កប់​នៅក្រោយ​ផ្ទះ​ជិត​បង្គន់​អនាម័យ បម្រុង​បិទ​ភស្តុតាង ។​ជនសង្ស័យ​ទី​១ ឈ្មោះ យិន សុខ​លីន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​ត្រូវជា​ប្តី​ចុង​មុខរបរ​កម្មករ​ទីកន្លែង​កំណើត​ភូមិ​ព្រៃទទឹង​ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ស្នាក់នៅ​បណ្ដោះ អាសន្ន​ភូមិ​ដំបូក​ខ្ពស់​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ​និង​២.​ឈ្មោះ ហាក់ ហៃ ភេទ​ស្រី អាយុ ២៨​ឆ្នាំ​មុខរបរ​កសិករ​ត្រូវជា​ម្តាយ ទីកន្លែង កំណើត​ភូមិ​ត្រាច​ពក​ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្ត​ខេត្តសៀមរាប ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ​។a kill son1 

ករណី​ឃាតកម្ម​សម្លាប់​កូន​ឯង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ​។​​កុមារ​រងគ្រោះ​ជា​កូន​មានឈ្មោះ ផ្លា​វ សុចិ​ត្រា ភេទ​ប្រុស អាយុ ២២ ខែ រស់នៅក្នុង​បន្ទុក ជាមួយនិង​ឈ្មោះ យិន សុខ​លីន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​(​ជា​ប្តី​ទី​៤​និង​ជា​ឪពុកចុង​) រស់នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ។​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​បាន​ប្រកបមុខរបរ ស៊ីឈ្នួល​ដាំដំឡូង និង​បេះ​គ្រាប់ស្វាយចន្ទី​។ សេចក្តីរាយការណ៍រ​ប់ស់​អ្នក​ចិត​ខាង​បាន​ឲ្យ​ដឹងថា​៖​នៅវេលា​ម៉ោង ២៣​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៤ គេ​បានឮ​សម្លេង​ស្រែកយំ​ខ្លាំងៗ​របស់​កុមារា​ឈ្មោះ​ផ្លា​វ សុចិ​ត្រា ចេញពី​ក្នុងផ្ទះ​។ លុះដល់​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៤ ក៏​បាត់​កុមារា​ខាងលើ មិនឃើញ​រត់​លេង​ដូច​រាល់ដង​។ ដោយមាន​ការសង្ស័យ អ្នករស់នៅ​ជិតខាង​បាន​ប្តឹង​រាយ ការណ៍ ដល់​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្វាយ​លើ ចុះ​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មក​សាកសួរ​។​

​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យុ​ដឹងថា​៖ ឈ្មោះ ហាក់ ហៃ សារភាពថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤ ខ្លួន​រួមរស់​ជា​ឈ្មោះ យិន សុខ​លីន អាយុ ៣០​ឆ្នាំ (​ប្តី​ទី​៤) ដំបូង​ឡើយ​ប្តី​មិនដែល​បង្ហាញ​ពី​អារម្មណ៍​ស្អប់ខ្ពើម​កូន​ឈ្មោះ ផ្លា​វ សុចិ​ត្រា ទើបតែ​មួយរយៈ​ចុងក្រោយ​នេះ ដោយសារ​ឃើញ​រូប​ខ្លួន​ឆាត​ជាមួយ​ឈ្មោះ ប៉ាត ផ្លា​វ (​ប្តី​ទី​៣) ទើប​គេ​មានការ​ខឹងសម្បារ ហើយ​ប្រើ​ហិង្សា​កុមារា​រង​គ្រោះជា​បន្តបន្ទាប់​។​​ជាក់ស្តែង​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៤ នៅវេលា​ម៉ោង​២០:០០​នាទី ឈ្មោះ យិន សុខ​លីន បាន​ប្រើ​ដៃ​ម្ខាង (​ដៃ​ឆ្វេង​) ចាប់ដៃ​ខាងឆ្វេង​កូន​លើក​យួរ​ផុតពី​កម្រាល (​ដោយ​មិនបាន​ត្រកង​ពី​ផ្នែក​ខាងក្រោម​) ទេ ទៅ​ដា​ក់លើ​ភួយ ស្ថិតនៅ​ជ្រុង​ខាងត្បូង​។ ពេលនោះ​កូន​ក៏​ភ្ញាក់​ស្រែកយំ ប្តី​បាន​និយាយថា “​អាត្រា​ស្ងាត់ កុំ​មាត់ ឆាប់​គេង​” ប៉ុន្តែ​កូន​នៅតែ​បន្ត​យំ ទើប​ប្តី​ស្ទុះ​ទៅ​វាយ​ដើម ទ្រូង​កូន​ចំនួន ០១​ដៃ ដោយ​ប្រើ​ដៃ​ខាងស្តាំ​។

បន្ទាប់មក​កូន​ស្រែកយំ​រឹតតែ​ខ្លាំង ហើយ​គេ​បាន​យកដៃ​ស្តាំ​ច្របាច់ ក ចំណែក​ដៃ​ឆ្វេង ខ្ទប់មាត់ និង​ច្រមុះ​បាន​ប្រហែល ២០​វិនាទី ទើប​ដក​ដៃ​ទាំងពីរ​ចេញ​។ បន្ទាប់មក​យកដៃ​ឆ្វេង​ចាប់​លើកជើង​កូន ខាងឆ្វេង ដាក់​ក្បាល​ចុះក្រោម​ទល់​និង​ខ្នើយ ហើយ​គេ​វាយ​ដោយ​ក្តាប់ដៃ​ខាងស្តាំ ចំ​ត្រង់​ស្លាបប្រជៀវ​ខាងឆ្វេង ចំនួន ០១​ដៃ ហើយ​ទាញ​កន្ត្រាក់​បោះ​ទៅលើ​កម្រាល​បន្ទាប់​មកវា​យ​ចំ​ផ្នែក​ក្បាល និង​គុម្ពត្រចៀក​ផ្នែក​ខាងឆ្វេង​ចំនួន ០១​ដៃ​ទៀត​។ ភ្លាមនោះ​កូន​ក៏​ប្រកាច់​ក្បាល​ឡើងលើ​ដក​ចង្ការ​មាន់ ហើយ​គេ​បាន​យក​ភួយ​ទៅ​ដណ្តប់​ឱ្យ​កូន​។

​ស្ត្រី​ជា​ប្រពន្ធ​និយាយទៀតថា រូប​ខ្លួន​ពិតជា​បានឃើញ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ​ពិតមែន ប៉ុន្តែ​មិន​ហ៊ាន​ចូលទៅ​ហាមឃាត់​ប្តី​ដោយ​ខ្លាច​គេ​វាយ​ធ្វើបាប ឬ​កាប់សម្លាប់ ពីព្រោះ​គេ​មាន​ដាវ​សាំ​ម៉ូ​រៃ ចំនួន ០១​ដើម រក្សាទុក​នៅលើ​ធ្នើរ​ដាក់​ចានឆ្នាំង​ក្បែរ​ដៃ​គេ​តែម្តង​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ខាងលើ​រួចហើយ ប្តី​បាន​នាំខ្លួន​ចូលដេក​ដោយ​និយាយថា កូន​វា​មិន​អី​ទេ​។ លុះ​ម៉ោង​៤ ទាបភ្លឺ ឈានចូល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២៤ ទើប​ដឹងថា កូន​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ពេល​បើក ភ្លើង​ទូរស័ព្ទ​បញ្ចាំង​មើលឃើញ​លាម​កកូន​នៅលើ​កម្រាល ហើយ​ពេល​យកដៃ​ច្រត់​ដើមទ្រូង​កូន ក៏មាន​ហៀរ​ទឹកនោម​ចេញមក បន្ទាប់មក​ខ្លួន​បាន​យក​កូន​ទៅ​ងូតទឹក​សំអាតខ្លួន ហើយ​ពាក់​ខោរ​អាវ​ឲ្យ​កូន​។ ទន្ទឹម​នោះ​ប្តី (​ឈ្មោះ យិន សុខ​លីន​) បាន​លើកដៃ​សំពះ និង​និយាយអង្វរ​ថា “​កុំ​ប្តឹង​ប៉ូលិស​អី គេ​មិន​ចង់​ជាប់គុក​ទេ គេ​មិន​រត់​ទៅណា​ចោល​រូប​ខ្លួន​ទេ គឺ​បន្ត​រស់នៅ​ជាមួយគ្នា​រហូត​”​។

​នាង​និយាយទៀតថា ដើមឡើយ​គិតថា​ទុក​សព​កូន​ដល់ ពេល​ល្ងាច ក្នុង​គោលបំណង​ហៅ​ម្តា​យមក​កុហកថា កូន​បាន​ស្លាប់​ដោយ​ជម្ងឺ ប៉ុន្តែ​នៅ​ម៉ោង​០៨​យប់ ថ្ងៃទី​២២ ខែ មីនា ឆ្នាំ​២០២៤ សព​កូន​ចាប់ផ្តើម​មាន ក្លិន​តិចៗ ទើប​ខ្លួន និង​ប្តី​សម្រេចយក​សព​ទៅ​កប់​ក្នុង​ដី​ជាប់​និង​លូ​បង្គន់​ក្រោយ​ផ្ទះ​។ លុះដល់​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល ទើប​សមត្ថកិច្ច​នគរ​បាល ចុះ​នាំ​រូប​ខ្លួន​និង​ប្តី មក​ធ្វើការ​សួរ​តែម្តង​។
​នាង​បាន​សារភាពថា អំពើ​ខាងលើ​ប្រព្រឹត្ត​តែ ម្នាក់ឯង​ដោយសារ​អាណិត និង​ស្រឡាញ់​ប្តី ម្យ៉ាងទៀត​គាត់​មាន​កូនដើម​ត្រូវ​ចិញ្ចឹម ចំណែក​ខ្លូន​ពុំមាន​កូន​នៅ​ជាមួយ​ទៀត​ទេ​។ ជនសង្ស័យ​បាន​សារភាព​បន្ថែមថា កន្លងមក​រូបនាង​ធ្លាប់ប្រើ​ហិង្សា​ជាច្រើនលើក​ទៅលើ​កុមារ​រងគ្រោះ តាំងពី​គេ​មាន​អាយុ​០៨​ខែ រហូតមក​ថ្ងៃ​ស្លាប់ ដោយ​ការប្រើ​ហិង្សា​នោះ​គឺ នាង​វាយ​កូន​ដោយ​ប្រើ​ដៃ​ដោយ​ប្រើ​រំពាត់ និង​វាយ​ដោយ​ដើម​ដំឡូង​មី​ជាដើម បណ្តាល​កូន​មាន​ស្នាម​ដាច់​រលាត់ និង​ស្នាម​ជាំ​លើ​ដងខ្លួន​៕a kill son