» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6400 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696571 នាក់

មេក្លោង​ដែល​រៀបចំ​គម្រោង​ប្រើ​ដ្រូ​ន​ធ្វើឃាត​សម្ដេច​និង​ក្រុមគ្រួសារ​ត្រូវបាន​វែកមុខ​!

 


​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ តាមរយៈ​ហ្វេ​ប៊ុ​ក​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ជា​ផ្លូវការ​ថា សម្ដេច​បាន​វែកមុខ​មេក្លោង​ដែល​រៀបចំ​គម្រោង​ភេ​វ​កម្ម​ប៉ុនប៉ង​ធ្វើឃាត​សម្ដេច​និង​ក្រុមគ្រួសារ​ឃើញ​ហើយ ព្រមទាំង​ដឹង​ពី​ថា​ជន​នោះ​នៅ​កន្លែង​ណា​ផងដែរ​។a hun drona 


​សម្ដេច​តេ​ជោ ហ៊ុន សែន បា​នស​សេរ​រៀបរាប់ថា ខ្ញុំ​សូម​ចែករំលែក​នូវ​ព័ត៌មាន​តូច​មួយ​នៃ​ផែនការ​ភេ​វ​កម្ម​ដែល​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបខ្ញុំ​និង​គ្រួសារ​ខ្ញុំ​។ យើង​ដឹង​មេ​ធំ​របស់គេ​ជា​អ្នកណា ហើយ​នៅទីណា​? តែ​យើង​មិនទាន់​បញ្ចេញ​នៅពេលនេះ​ទេ ព្រោះ​យើង​ត្រូវ​កំចាត់​ពួក​ជ្រុលនិយម​និង​ហិង្សានិយម​ឲ្យ​អស់​សិន​។

​សំណេរ​របស់​សម្តេច​តេ​ជោ បាន​ចោទ​ជា​សំណួរ​ថា តើ​ប្រទេស​ដែល​អួតខ្លួន​ថា​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធមនុស្ស​គាំទ្រ​អំពើ​បែបនេះ និង​ឲ្យ​ជន​ទាំងនេះ​ស្នាក់នៅ​ក្នុងប្រទេស​ខ្លួន​ឬទេ​?​។​សម្ដេច​បាន​បន្តថា យើង​រង់​ចាំមើល​បណ្តា​បក្សនយោបាយ និង​អ្នកនយោបាយ​ណាខ្លះ​ដែល​ចេញមុខ​ថ្កោលទោស​ឬ​នៅ​ស្ងៀម​ឬ​គាំទ្រ​ចំពោះ​ទង្វើ​បែបនេះ​?​។​បន្ថែម​ពីលើ​នេះ សម្ដេច​តេ​ជោ​បានប្រកាសថា សម្ដេច​នឹង​កំចាត់​ចោល​អ្នកណា​ក៏ដោយ ដែល​ចង់​សម្លាប់​សម្ដេច​និង​គ្រួសារ​របស់​សម្ដេច​។

​ជាមួយគ្នានេះដែរ សម្ដេច​ក៏បាន​បញ្ចេញ​នូវ​សារ​សំឡេង​ចំនួន​២​ទាក់ទង​នឹង​ការរៀបចំ​អំពើ​ភេរវកម្ម​នេះ​ផងដែរ ដោយសារ​សំឡេង​ទី​១ មាន​រយៈពេល​១​នាទី​:១០ ជា​សារ​មុន​សម្ដេច​ប្រកាស​នៅ​ខេត្តកណ្តាល និង​សារ​សំឡេង​ទី​២ មាន​រយៈពេល​២​នាទី​:១៥ ជា​សារ​ក្រោយ​សម្ដេច​ប្រកា​សគឺ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥​ម្សិលមិញ​។​បន្ទាប់ពី​មាន​សំណេរ​នេះ​ក៏​ឃើញ​មានប្រតិកម្ម​ពី​ស្ថាប​ន័​ការពារជាតិ​ចេញ​ញ្ញត្តិ​ថ្កោលទោស​ជា​មន្ត​បន្ទាប់​ផងដែរ​។


​