
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2609 នាក់
ម្សិលមិញ 3507 នាក់
សរុប 17846340 នាក់
កំពត៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យជាអតីតចៅអធិការវត្តភ្នំរាបទៅសាលាដំបូង ខេត្តកំពត ក្រោមបទគំរាមកំហែង ហែកកេរ្តិ៍ជាសាធារណៈ។
លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃស្នងការដ្ឋានបានបញ្ជូនជនសង្ស័យឈ្មោះ សុត ដាវី ភេទប្រុស អាយុ ៣៥ឆ្នាំទៅសាលាដំបូងខេត្ត បន្ទាប់ពីបានសាកសួរ និងកសាងសំណុំរឿងរួចរាល់ស្របតាមបណ្តឹងស្តីពីបទគំរាមកំហែងហែកកេរ្តិ៍ឈ្មោះ។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ផែនការងារនគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងពីឈ្មោះ ទួន ពៅធី ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ប្តឹងលើឈ្មោះ សុត ដាវី ភេទប្រុស អាយុ ៣៨ឆ្នាំ ជាព្រះចៅអធិការវត្តភ្នំរាប ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ពីបទគំរាមកំហែង ហែកកេរ្តិ៍ឈ្មោះ ប្រព្រឹត្តចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដាក់ពាក្យបណ្តឹង។
ផ្អែកតាមលទ្ធផលនៃការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគំរាម និងបង្ហោះរូបអាសអាភាស ព្រមទាំងរូបភាពរួមភេទជាមួយដើមបណ្តឹងជាសាធារណៈប្រាកដមែន។ ដូច្នេះ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា ក្រោយលាចាកសិក្ខាបទនៅចំពោះមុខព្រះមេគណខេត្តកំពត និងមន្ត្រីពាក់ព័ន្ធក្នុងសាលាគណជុំក្រៀលដោយសារបរាជិកពីប្បញ្ញត្តិនៃពុទ្ធសាសានា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អន្ទិត សុត ដាវី ត្រូវបានសមត្ថកិច្ចទទួលយកទៅសាកសួរពាក់ព័ន្ធនឹងបណ្តឹងពីបទគំរាមកំហែង ហែកកេរ្តិ៍៕