» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12151 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702322 នាក់

បង្ក្រាបបាន​គ្រឿងញៀន​ជិត​១​តោន​ដែល​ចិន​ដឹក​តាម​អូ​ប​រ័​នៅ​កោះ​ព្រាប​!

​ភ្នំពេញ​៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាប់ខ្លួន ជនជាតិ​ចិន​៥​នាក់​ដោយ​ដកហូត​គ្រឿងញៀន​បាន​ប្រមាណ ៩២៤​គីឡូក្រាម​។ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២២​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹងថា​ករណី​ចាប់ខ្លួន​ជនជាតិ​ចិន​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង​៨៖៣០​នាទី​យប់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ ដោយ​ទទួល​បានការ សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ការពារ​ព្រំ​ដែនទឹក និង​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​a drug sia 

​កម្លាំង​សម​ត្ត​កិច្ច បានចេញ​ពួនស្ទាក់​នៅ​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ​ជា ជនជាតិ​ចិន​ទាំង​០៥​នាក់ (​ត្រង់​និយាម​កា 10°40.051N-103°31.320E)​ខាងក្រៅ​ទំនប់​កោះ​ព្រាប ក្នុង​ដែនសមុទ្រ​ស្ថិតនៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤៤​ដុំ ដោយ​ក្នុង​០១​ដុំ មាន​ទម្ងន់ ២១​គីឡូក្រាម ហើយ​ទម្ងន់​សរុប​មាន​ចំនួន ៩២៤​គីឡូក្រាម​។ បន្ថែម​ពីនេះ សមត្ថកិច្ច​បាន​ដកហូត​មធ្យោបាយ​អូប័រ​ចំនួន​០១​គ្រឿង និង​ទូក​ឈើ​ចំនួន​០១​គ្រឿង​ផងដែរ​។​

​បើតាម​សម្ត្ត​កិច្ច​ជនសង្ស័យ​ទាំង​៥​នោះ​មានឈ្មោះ​៖១៖ ឈ្មោះ TONG JIAN XIN ភេទ​ប្រុស អាយុ ៧១​ឆ្នាំ ជនជាតិ​ចិន​២៖ ឈ្មោះ GAO ZHI XIN ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន​
៣៖ ឈ្មោះ LI YONG XIN ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​៤៖ ឈ្មោះ ZHONG JIAN LIN ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន​៥៖ ឈ្មោះ YAN XI TONG ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន​។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​គ្រឿងញៀន​ជាង​៩០០​គីឡូក្រាម​នោះ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​។ ចំណែក​អូប័រ និង​ទូក​ត្រូវបាន​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ទីបញ្ជាការ​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​៕a drug sia1 a drug sia2 a drug sia3 

​