» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11667 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701838 នាក់

នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​២០៣ ចំនួន​៤​នាក់​បញ្ឈរជើង​ពាក់​ព​ន្ធ័​បើក​ឲ្យ​វៀតណាម​១២​នាក់​ចូល​ឈូ​ដី​នៅ​ស្រុក​តា​វែង​ខេត្ត​រតនៈគីរី​!


​ខេត្តរតនគិរី​៖​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​មន្ត្រីនគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខេត្តរតនៈគិរី​វរៈ​លេខ​២០៣ ចំនួន​០៤​នាក់ ត្រូវបាន​ដក​បញ្ឈរជើង​?​។​a track vn roi4 

ការដក​បញ្ឈរជើង​នេះ​គឺ​ត្រូវបាន​គេ​រាយការណ៍​ថា​ជាប់​ពាក់​ព​ន្ធ័​នឹង​រឿង​ជនជាតិ​វៀតណាម​១២​នាក់​នាំ​គ្រឿង​នាំ​គ្រឿងចក្រ​ធុន​អា​ប៊ុល D៦០ ចំនួន​៦​គ្រឿង​ចូល​ឈូសឆាយដី​ខ្មែរ​ដោយ​ខុសច្បាប់ នៅ​ចំណុច​អូរ​តា​យ៉ាក​"​ឧទ្យាន​ជាតិ​វរជ័យ​"​ស្ថិតក្នុង​ឃុំ​តា​វែង ស្រុក​តា​វែង ខេត្តរតនគិរី ។​

មន្ត្រីនគរបាល​មន្ត្រីនគរបាល​ការពារ​ព្រុំដែន​០៤​រូប​ដែល​ដក​បញ្ឈរជើង​នេះ​រួមមាន​៖ ១៖​អនុសេនីយ៍ឯក ហួង ភួង​។​២៖​អនុសេនីយ៍ត្រី តឺ ចាយ ប្រធាន និង​អនុប្រធាន​ប៉ុស្តិ៍​កន្ទុយ​នាគ​។​៣៖​អនុសេនីយ៍ឯក ប្រ​ជូ ព្រៀវ ប្រធាន​ប៉ុស្តិ៍​អូរ​តា​យ៉ាក​និង ៤៖​អនុសេនីយ៍ឯក ភឿន អ៉ី​ន ប្រធាន​ប៉ុស្តិ៍​អូរ​យ៉ើ​ល​។​

ផ្ទុយទៅវិញ​លោក​វរសេនីយ៍ ថេ​ង ច​ន្ធី មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​២០៣ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ថា​ពួកគាត់​ពុំ​ត្រូវបាន​ថ្នាក់លើ​ដកប​ញ្ឃ​រ​ជើង​នោះទេ ពោលគឺ​ពួកគាត់​សុំ​ឈប់ សម្រាក​ព្រោះ​មាន​បញ្ហា​សុខភាព​?!​។​ស្តាប់ទៅ​គួរ​ឲ្យ​អស់សំណើច​ដែរ​សុខៗ​នាំគ្នាៗ​ឈឹ​ដល់​ទៅ​៤​នាក់​ហើយ​សុទ្ធតែជា​មេ​ប៉ុស្តិ​ទៀត​។​

សូមបញ្ជាកថា​ជនជាតិ​វៀតណាម​ទាំង​១២​នាក់​និង​គ្រឿងចក្រ​៦​គ្រឿង​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់​ឃាត់​កាលពី​ថ្ងៃទី​២៦​មេសា​ឆ្នាំ​២០១៩​នៅ​ចំណុច​ខាងលើ​។​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ និង​គ្រឿងចក្រ ចំនួន​៦​គ្រឿង គឺ​ចូលមក​ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ​បង្គោល​ការពារ​ព្រំដែន លេខ​១៤ ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ​៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង​)​ខេត្តរតនគិរី ជាប់​ព្រំប្រទល់​ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន​៧១១ ស្រុក​ម៉​រៃ ខេត្ត​ក​ន្ទូ​ម ប្រទេស​វៀតណាម​។ តាមរយៈ​ឈ្មោះ សេក វរៈ ប្រធាន​ក្រុមហ៊ុន​នុ​ភាព​សុ​ភី និង​ជនជាតិ​វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ 2331 24 234​។​

 រឿងរ៉ាវ​ទាំងអស់នេះបើតុលាការចាត់ការល្អត្រឹមត្រូវ នឹងត្រូវ​លាតត្រដាង​នៅពេល​សមត្ថកិច្ច​ថ្នាក់លើ ចុះ​ស៊ើបអង្កេត​ព្រោះថា គ្រឿងចក្រ​ធំៗ ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​មេៗ​យោធា​, នគរបាល​ការពារ​ព្រំដែន​ទេ ពិតជា​មិនអាច​ចូល​ដី​ខ្មែរ​ដោយរ​លួ​ន​ទេ​។​

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ ជនជាតិ​វៀតណាម​ចំនួន​១២​នាក់ ត្រូវបាន​ចៅក្រម​តុលាការខេត្ត​រតនគិរី សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ ខេត្តរតនគិរី​។​​ជាមួយនឹង​ការឃុំខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​និង​ការដក​មន្ត្រីនគរបាល​ការពារ​ព្រំដែន​នេះដែរ ម​ជ្ឍ​ដ្ឋា​ន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មានមតិ​លើកឡើង​ស្រដៀង​គ្នា​ថា សូម​ឲ្យ​ថ្នាក់លើ​ស្រាវជ្រាវ​រក​មេខ្លោង នៅ​ពី​ក្រោយខ្នង​ដែល​យក​គ្រឿងចក្រ និង​ជនជាតិ​វៀតណាម ចូលមក​ឈូសឆាយដី​ព្រៃឈើ នៅ​តំបន់​ឧទ្យាន​ជាតិ​វរជ័យ មក​ផ្តន្ទាទោស​តាមច្បាប់​ផង​កុំ​ឲ្យគេច​យករួចខ្លួនបាន​!?៕a track vn roi3 a track vn roi2 a track vn roi1 a track vn roita2 a tracter vn roit a tracter vn roit4  

​