» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9033 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699204 នាក់

ឧបនាយករដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុន​ហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីបម៉ុង​ហើយ​!

 

​ភ្នំពេញ​៖ ក្រុមហ៊ុន ហ្គ្រេ​ន ភ្នំពេញ អ៊ិន​ធើ​ណេ​សិ​នណល ស៊ី​ធី​ដែល​គេ​ដឹងថា​មាន​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មាន​ទីតាំង​បាន​លក់​សិទ្ធ​គ្រប់​គ្រង់​ឲ្យ​ទៅ​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន ដែលជា​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ​របស់ ជីប ម៉ុង គ្រុប​ហើយ ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី ១៦ តុលា​នេះ​តទៅ​។  a grand phnom penh sold 
​

សេចក្ដីប្រកាស​ព័ត៌មាន​មួយ របស់ ក្រុមហ៊ុន ហ្គ្រេ​ន ភ្នំពេញ អ៊ិន​ធើ​ណេ​សិ​នណល ស៊ី​ធី​ដែល បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅដល់​បុគ្គលិក កម្មករ កម្មការិនី និង​និយោជិត​ទាំងអស់​របស់ខ្លួន បាន​ឲ្យ​ដឹងថា «​ថ្មីៗ​នេះ ក្រុមហ៊ុន បាន​លក់​ទ្រព្យសកម្ម និង​អាជីវកម្ម​ទាំងអស់ ទៅ​ឲ្យ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន ខូ អិ​ល​ធី​ឌី ហើយ យើងខ្ញុំ​បានរៀបចំ ផ្ទេរសិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំងអស់ ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី គឺ ក្រុមហ៊ុន ជីប ម៉ុង​លែ​ន ខូ អិ​ល​ធី​ឌី ដែល​តំណាង​ដោយ​លោក​ឧកញ៉ា លាង ឃុន និង​ឧកញ៉ា លាង ម៉េង ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​លិខិត​ជូនដំណឹង​នេះ​តទៅ​»​។

​គេ​មិនទាន់​ដឹងថា តើ​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន បាន​ទិញ​សិទ្ធិ​គ្រប់គ្រង​ក្រុមហ៊ុន ហ្គ្រេ​ន​ភ្នំពេញ អ៊ិន​ធើ​ណេ​សិ​នណល នេះ ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ​?​។
​ក្រុមហ៊ុន ហ្គ្រេ​ន ភ្នំពេញ ត្រូវបាន​គេ​ស្គាល់​ថា ទទួលបាន​សិទ្ធិ​លើ​ការអភិវឌ្ឍ​ទីក្រុង​រណប​ហ្គ្រេ​ន ភ្នំពេញ ដោយមាន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ​ម​បូ​ឌា វ៉ា​យ អ៊ិន ភី សហការ​ជាមួយនឹង​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី ស៊ី​ពូ​ត្រា គ្រុប​។ តម្លៃ​គម្រោង​ចុះបញ្ជី​ទុនវិនិយោគ​ដំបូង ៦០០​លាន​ដុល្លារ​អាមេរិក ដែលមាន​ផ្ទៃក្រឡា​សាងសង់​ចំនួន ២៦០​ហិកតា ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌឫស្សីកែវ ខាងជើង​រាជធានី​ភ្នំពេញ​។

​ប្រមាណ​ជិត​២០​ឆ្នាំនេះ​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ បាន​អភិវឌ្ឍ​សាងសង់​ជាច្រើន​ដូចជា លំនៅដ្ឋាន វីឡា ផ្ទះល្វែង សួន​ទឹក ទីលាន​វាយ​កូន​ហ្គោល ដែល​គម្រោង​នីមួយៗ ចំណាយ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន ទីក្រុង​រណប​នេះ​កំពុងដំណើរការ​អភិវឌ្ឍ ​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន គឺជា​ក្រុមហ៊ុន​លំដាប់​ជួរមុខ​ក្នុងការ​អភិវឌ្ឍ​លំនៅដ្ឋាន​លំដាប់​ខ្ពស់​នៅ​កម្ពុជា ខណៈដែល​ក្រុមហ៊ុន​នេះ​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៨​។ ​នៅ​ឆ្នាំ​២០១៩ សម្រាប់ក្រុមហ៊ុន ជីប ម៉ុង បាន​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​ចំនួន ៧ គម្រោង​ដោយ​ក្នុងនោះ មាន​៦​គម្រោង​ជា​ប្រភេទ​បុរី​លំនៅដ្ឋាន និង​មាន​មួយ​គម្រោង​គឺជា​ខុន​ដូ​។a granda1 a grand1 a grand2 a granda 

​